ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFC U23 Championship ៖ កូរ៉េ​ខាងត្បូង​ត្រៀមខ្លួន រួចរាល់​ប៉ះ​អូស្ត្រាលី​ថ្ងៃ​បង្ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​២​លើក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ គេ​បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​បន្ត​ដើម្បី​យក​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល​H​ព្រឹត្តិការណ៍​បាល់ទាត់ AFC U23 Championship Thailand 2020 គឺ​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​២​លើក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ គេ​បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​បន្ត​ដើម្បី​យក​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល​H​ព្រឹត្តិការណ៍​បាល់ទាត់ AFC U23 Championship Thailand 2020 គឺ​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​២៦ មីនា នេះ​។

ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង ប្រកួត​២​លើក​ឈ្នះ​ទាំង​២​លើក មាន​៦​ពិន្ទុ ដោយ​លើក​ទី​១​ឈ្នះ​ក្រុម​ចិន​តៃប៉ិ​៨-០​និង​លើក​ទី​២​ឈ្នះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​៦-១ ។ រីឯ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​ក៏​មាន​៦​ពិន្ទុ​នៅ​ក្នុង​ដៃ​ដូច​គ្នា​ដោយ​ប្រកួត​២​លើក​ឈ្នះ​ទាំង​២​លើក ។ លើក​ទី​១​ឈ្នះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​៦-០ និង​លើក​ទី​២​ឈ្នះ​ក្រុម​ជម្រើស​ជាតិចិន​តៃប៉ិ​៦-០​ជា​បន្ត​ទៀត ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៦ មីនា អូស្ត្រាលី​ជួប​ប្រកួត​ជាមួយ​កូរ៉េ​ខាងត្បូង និង​កម្ពុជា​ជួប​ប្រកួត​ជាមួយ​ចិន​តែ​ប៉ិ​។

សម្រាប់​ការ​ប្រកួត​លើក​នេះ​គឺ​ពិតជា​ល្អមើល​មិន​ខាន​ដោយសារ​ក្រុម​អូស្ត្រាលី​និង​កូរ៉េ​ខាងត្បូង​សុទ្ធតែ​ត្រូវការ​ឈ្នះ ដើម្បី​បាន​ឡើង​ទៅ​លេង​នៅ​វគ្គ​ជម្រុះ​១៦​ក្រុម​ចុង​ក្រោយ ។ ចំណែក​កម្ពុជា​និង​ចិន​តៃប៉ិ​វិញ​ទោះ​មិន​បាន​ឡើង​ប៉ុន្តែ​សាច់​បាល់​លេង​និង​កម្លាំង​ប្រហាក់ប្រហែល​គ្នា ធ្លាប់​ចាញ់​-​ឈ្នះ​គ្នា​កាលពី​ជំនួប​មុន​ៗ​។

លោក FELIX G.Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​តែងតែ​បង្ហាញ​នូវ​ការ​ជឿជាក់​ចំពោះ​កូនក្រុម​របស់​លោក​ជា​និច្ច ។ លោក​បាន​លើក​ឡើង​ថា​៖«​ដូច​រាល់ដង​អ​ញ្ចឹ​ង ខ្ញុំ​និយាយ​ដដែល​ៗ គឺ​ខ្ញុំ​ស្រឡាញ់​និង​ជឿជាក់​លើ​កីឡាករ​កម្ពុជា ។ ពួក​គេ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ ការ​យកជ័យ​ជម្នះ​ជូន​កម្ពុជា គឺ​តែងតែ​ជា​គោលបំណង​សំខាន់​របស់​យើង ។ ថ្ងៃនេះ ក្រៅពី​លទ្ធផល​ដែល​យើង​ឃើញ​ភាព​រីក​ចម្រើន​នៃ​ក្រុម​ហើយ យើង​តែងតែ​ចង់​ឃើញ​ស្នាមញញឹម​របស់​អ្នកគាំទ្រ​ដែល​មក​ទស្សនា​ផ្ទាល់​និង​នៅ​គេហដ្ឋាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ