ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​កៀប​កា​ណា​ដា​យកពន្ធ​ដែកថែប​និង​អាលុយមីញ៉ូម ប្រជាជន​ពុះកញ្ជ្រោល​លើ​រឿង​១​វិញ

5 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ មន្ត្រី​រដ្ឋាភិបាល​កា​ណា​ដា​ម្នាក់​បាន​ប្រាប់​ដល់​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា ប្រជាជន​កា​ណា​ដា​ជា​ច្រើន​មិន​យល់​ថា ហេតុ​អ្វី​ទើប​កា​ណា​ដា​ត្រូវ​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង​ថ្មី ខណៈ​ដែល​រដ្ឋាភិបាល​មិន​ទាន់​ព្រមព្រៀង​ដក​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​នៅឡើយ…

ប្រទេស​កា​ណា​ដា ៖ មន្ត្រី​រដ្ឋាភិបាល​កា​ណា​ដា​ម្នាក់​បាន​ប្រាប់​ដល់​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា ប្រជាជន​កា​ណា​ដា​ជា​ច្រើន​មិន​យល់​ថា ហេតុ​អ្វី​ទើប​កា​ណា​ដា​ត្រូវ​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង​ថ្មី ខណៈ​ដែល​រដ្ឋាភិបាល​មិន​ទាន់​ព្រមព្រៀង​ដក​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​នៅឡើយ ។

រដ្ឋមន្ត្រី​ការ​បរទេស​កា​ណា​ដា​គឺ​អ្នកស្រី Chrystia Freeland បាន​និយាយ​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ក្នុង​សហរដ្ឋអាមេរិក​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយនឹង​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក Robert Lighthizer ឲ្យ​មានការ​ដក​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដែល​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ខែឧសភា​មុន​ចេញ​។

ប្រទេស​កា​ណា​ដា​គឺជា​អ្នក​ផ្គត់ផ្គង់​ដែកថែប និង​អាលុយមីញ៉ូម​ធំ​ជាងគេ​ទៅ​កាន់​សហរដ្ឋអាមេរិក​។ អ្នកស្រី Freeland បាន​និយាយ​ថា​វា​មិន​សម​ហេតុ​សម​ផល​ឡើយ​ក្នុង​ការ​រក្សា​ពន្ធ​ខណៈ​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា​ត្រូវ​បាន​ព្រមព្រៀង​គ្នា​កាលពី​ខែវិច្ឆិកា​មុន​ទៅ​ហើយ​។

អ្នកស្រី​បាន​និយាយ​ថា «ខ្ញុំ​បានឮពី​ប្រជាជន​កា​ណា​ដា​ជា​ច្រើន​អ្នក​ថា​ពួក​គេ​នឹង​មិន​ពេញចិត្ត​ឡើយ​ប្រសិនបើ​ប្រទេស​កា​ណា​ដា​ផ្តល់​សច្ចាប័ន​ដ​ខណៈ​ដែល​ពន្ធ​នៅ​មាន​បន្ត​» ។​

ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នកស្រី​ Freeland មិន​បាន​ឆ្លើយ​តប​ច្បាស់លាស់​ទេ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា​អ្នកស្រី​បាន​សម្រេច​ក្នុង​ការ​ព្យាយាម​បញ្ចុះបញ្ចូល​លោក Lightizer ឲ្យ​ដក​ពន្ធ​ឬ​នៅ​ ។

សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ថា​ប្រទេស​ជា​ច្រើន​អាច​ព្យាយាម​នាំ​ចេញ​ដែកថែប​និង​អាលុយមីញ៉ូម​ផលិត​ក្នុង​ប្រទេស​របស់​ពួក​គេ​ទៅ​កាន់កា​ណា​ដា​ដើម្បី​គេចពន្ធ​ពេល​ដែល​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​។

លោកនាយក​រដ្ឋមន្ត្រី Justin Trudeau របស់​កា​ណា​ដា​បាន​និយាយ​ជាមួយនឹង​លោក​ប្រធានាធិបតី​ ដូ​ណា​ល់ ​ត្រាំ កាលពី​ថ្ងៃ​ទី១ ​​មី​នា ​ទាក់ទិន​នឹង​បញ្ហា​នេះ ប៉ុន្តែ​ប្រភព​មួយ​ចំនួន​បាន​និយាយ​ថា​ដំណើរការ​នៃ​ការ​ចរចា​នៅ​មិន​ទាន់​រលូន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ