ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ពន្យល់​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​អំពី​វិស័យ​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា គឺជា​ប្រទេស​បើកចំហរ​ជាមួយ​គោលនយោបាយ​វិនិយោគ​ល្អ​ជាងគេ​នៅ​ក្នុង​តំបន់​ដែល​វិនិយោគិន​បរទេស​អាច​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​លើ​គ្រប់​វិស័យ និង​អាច​កាន់កាប់​ភាគហ៊ុន និង​ប្រាក់​ចំណេញ​១០០% ដោយ​មិនបាច់​មាន​ដៃគូ​សហការ​ក្នុងស្រុក​ព្រមទាំង​ទទួល​ការ​លើកលែង​ពន្ធ​នាំ​ចូល​គ្រឿងចក្រ​ធុន​ធ្ងន់​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម នេះ បើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ កម្ពុជា គឺជា​ប្រទេស​បើកចំហរ​ជាមួយ​គោលនយោបាយ​វិនិយោគ​ល្អ​ជាងគេ​នៅ​ក្នុង​តំបន់​ដែល​វិនិយោគិន​បរទេស​អាច​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​លើ​គ្រប់​វិស័យ និង​អាច​កាន់កាប់​ភាគហ៊ុន និង​ប្រាក់​ចំណេញ​១០០% ដោយ​មិនបាច់​មាន​ដៃគូ​សហការ​ក្នុងស្រុក​ព្រមទាំង​ទទួល​ការ​លើកលែង​ពន្ធ​នាំ​ចូល​គ្រឿងចក្រ​ធុន​ធ្ងន់​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម នេះ បើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ។

នៅ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ដុក អេ​រិ​កសិន (Doug Ericksen) សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក និង​លោក​ជេ​យ រូ​ដ​នី (Jay Rodne) វីរ​សេនីយ​ឯក មក​ពី​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​នា​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម​ប៉ាន​សូរ​ស័ក្តិ​បាន​បកស្រាយ​អំពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដែល​មាន​គោលដៅ​បង្កើន​ជំនាញ និង​ធ្វើ​ពិពិធ​កម្មវិស័យ​កម្មន្តសាល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​ឯកឧត្តម​ដុក​អេ​រិ​កសិន និង​លោក​ជេ​យ រូ​ដ​នី ជួយ​កៀងគរ​វិនិយោគិន​អា​មេ​រិ​ក​ឱ្យ​ចូល​មក​បណ្តាក់ទុន​ថែម​ទៀត​នៅ​កម្ពុជា​លើ​វិស័យ​ដែល​មាន​សក្តានុពល​សំខាន់​ៗ​ដូច​ជា ឧស្សាហកម្ម (​គ្រឿងបន្លាស់​រថយន្ត និង​វាយ​ន​ភណ្ឌ​) ទេសចរណ៍​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល បរិស្ថាន និង​កសិកម្ម ដោយសារ​កម្ពុជា​មាន​ធនធានធម្មជាតិ​មិន​ទាន់​កែ​ច្នៃ​ជា​ច្រើន ដែល​ធុរជន​អា​មេ​រិ​ក​អាច​អភិវឌ្ឍន៍​ខ្សែ​ចង្វាក់​តម្លៃ ដើម្បី​ទាញ​យក​ប្រាក់​ចំណេញ​ខ្ពស់​ពី​ការ​នាំ​ចេញ ។

ជា​ការ​ឆ្លើយ​តប​ឯកឧត្តម​ដុក​អេ​រិ​កសិន និង​លោក​ជេ​យ រូ​ដ​នី បាន​ថ្លែងអំណរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​ទាក់ទង​វិស័យ​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​បាន​សន្យា​នាំ​យក​ដំណឹង​ទាំង​អស់នេះ​ទៅ​ផ្សព្វផ្សាយ​ដល់​សហគមន៍​ធុរកិច្ច​នៅ​ក្នុង​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​ការ​វិនិយោគ​ពី​អា​មេ​រិ​កមក​កាន់​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​សំដៅ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ