ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរនារីនិស្សិត​ឆ្នាំទី​៤ម្នាក់​ប៉ើងបោកផ្ទប់នឹងរបងផ្ទះវីឡាយ៉ាង​រន្ធត់​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​ព័ត៌មានបឋម​បាន​ឱ្យ​ដឹ​ងថា នារីជា​និស្សិត​ឆ្នាំ​​ទី​៤ម្នាក់​ត្រូវ​រថយន្ត​ម៉ាករ៉ែងរ៉ូវើ​ ពណ៌ខ្មៅ​បុកប៉ើង​ បណ្តាល​ឱ្យបោកផ្ទប់​របងផ្ទះវីឡា និង​បង់ថ្ម​ស្លាប់​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ​ ដែលហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​១និង​​៣០នាទី​រសៀលថ្ងៃទី២៦ មីនា ឆ្នាំ​២០១៩…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​ព័ត៌មានបឋម​បាន​ឱ្យ​ដឹ​ងថា នារីជា​និស្សិត​ឆ្នាំ​​ទី​៤ម្នាក់​ត្រូវ​រថយន្ត​ម៉ាករ៉ែងរ៉ូវើ​ ពណ៌ខ្មៅ​បុកប៉ើង​ បណ្តាល​ឱ្យបោកផ្ទប់​របងផ្ទះវីឡា និង​បង់ថ្ម​ស្លាប់​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ​ ដែលហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​១និង​​៣០នាទី​រសៀលថ្ងៃទី២៦ មីនា ឆ្នាំ​២០១៩ ចំណុចផ្លូវ​​២២៨ កែង​​​​៣១៧ ក្នុងសង្កាត់​បឹងកក់ទី​១ ខណ្ឌទួលគោក ។

ជនរងគ្រោះដែលស្លាប់​​ឈ្មោះឌុំ​ រីដា​ ភេទស្រី​ អាយុ២៣ឆ្នាំ​ ជា​និស្សិត​ឆ្នាំទី​​៤នៅសាកល​វិទ្យាអន្តរជាតិ​​ផារ៉ាហ្គន ​ជាអ្នក​បើកបរ​ម៉ូតូមួយគ្រឿង​ម៉ាក​គុប​មូល ពាក់ស្លាកលេខ​ ១J-៥២៥៤ ។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា មុនពេលកើតហេតុ គេឃើញ​ជនរងគ្រោះជិះម៉ូតូមួយគ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​​​​២២៨​ក្នុងទិស​ដៅ​ពីកើតទៅលិច លុះមក​ដល់​ចំណុចកើតហេតុ ស្រាប់តែមាន​រថយន្ត​ម៉ាករ៉ែងរ៉ូវើមួយគ្រឿង​បាន​ធ្វើ​ដំណើរ​ក្នុងទិសដៅ​ពីជើងទៅត្បូង​ បើកបរ​តាមផ្លូវ​៣១៧​ក៏បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាល​ឱ្យជនរងគ្រោះប៉ើងបោកផ្ទប់ទៅនឹង​របងផ្ទះវីឡា​របស់​លោកឧត្តមសេនីយ៍​មាស សុភា​ និង​បង់​ថ្ម​សម្រាប់​អង្គុយលេង​ ធ្វើ​​ឱ្យបាក់​រប៉ាត់រប៉ាយ​ បណ្តាល​ឱ្យជនរងគ្រោះ​​ស្លាប់ភ្លាម​ៗ​នៅនឹង​កន្លែងកើតហេតុ​​ ។

បន្ទាប់ពីកើតហេតុ រថយន្តបង្កបាន​បើកគេចបាត់​ស្រមោល តែ​តាម​រយៈកាមេរ៉ាសុវត្ថិភាពត្រូវបានគេមើលឃើញ​​​​រថយន្ត​បង្កម៉ាករ៉ែងរ៉ូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ២AF-៧៧៧៧ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែត​កោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ