ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ប្រាប់​ម្តាយ​ថា​ឈឺ​… តែ​មិន​ចាប់​អារម្មណ៍ លុះ​ប្រាប់​លើក​ទី​២… បែកធ្លាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​បែក​ក្អម ឃាត់ខ្លួន​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់​ពី​ប្រើ​ម្រាមដៃ​លូក​លេង​ប្រដាប់​ភេទ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ រហូត​ដាច់​រលាត់ ។…

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​បែក​ក្អម ឃាត់ខ្លួន​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់​ពី​ប្រើ​ម្រាមដៃ​លូក​លេង​ប្រដាប់​ភេទ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ រហូត​ដាច់​រលាត់ ។

តាម​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ស្រុង ឡូញ អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ និង​ជា​សន្តិសុខ​យាម​ខុន​ដូរ​ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើប​អាយុ​៧​ឆ្នាំ​។

នគរបាល​ឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ស្ត្រី​ម្នាក់​ជា​បុគ្គលិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ បាន​មក​ប្តឹង​ឱ្យ​ឃាត់ខ្លួន បន្ទាប់​ពី​ជន​នោះ​នាំ​ក្មេង​ទៅ​ដើរ​លេង​នៅ​កោះ​ពេជ្រ ហើយ​ធ្វើ​សកម្មភាព​បំពាន​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ ដោយ​ប្រើ​ដៃ​លូក​លេង​ប្រដាប់​ភេទ​ក្មេង​ស្រី​នោះ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ មីនា ខណៈ​ជនសង្ស័យ​ឈប់​រ៉ឺ​ម៉ក​ម៉ូតូ ដើម្បី​ឌុ​ប​ម៉ូយ​នៅ​អង្គការ​ក្នុងភូមិ​អូរ​បែក​ក្អម ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ និង​ប្អូនប្រុស​អាយុប្រមាណ​៤​ឆ្នាំ​បាន​រត់​លេង និង​មក​ជិះ​រ៉ឺ​ម៉ក​លេង ។ ហើយ​នៅ​ពេល​ជនសង្ស័យ​ដឹក​ម៉ូយ​ទៅ​ផ្សារ​ដើម​គរ ក្មេង​ស្រី​ក៏​ទៅ​តាម លុះ​ក្រោយមក​ជន​សង្ស័យ​ក៏​ដឹក​ក្មេង​ត្រឡប់​មក​ផ្ទះ​វិញ ។ ក្រោយមក​ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​ម្តាយ​ថា ឈឺ​ប្រដាប់​ភេទ តែ​ម្តាយ​មិន​ចាប់​អារម្មណ៍​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា លុះ​ថ្ងៃ​ទី​២១ មីនា ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​ម្តាយ​ខ្លួន​ជា​លើក​ទី​២ ហើយ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​សួរនាំ​ដឹង​រឿង ក៏​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ឲ្យ​គ្រូពេទ្យ​ក្នុង​អង្គការ​ពិនិត្យ​មើល​ក៏​ឃើញ​មាន​ស្នាម​ដាច់​រលាត់​ប្រដាប់​ភេទ ។ លុះ​នៅ​ថ្ងៃ​ទី​២៥ មីនា ម្តាយ​ក្មេង​ស្រី និង​អង្គការ CPU បាន​នាំ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក រាជធានី​ភ្នំពេញ ឃើញ​មាន​ស្នាម​ដាច់​រលាត​ប្រដាប់​ភេទ ក៏​មក​ដាក់​ពា​ក្ស​បណ្តឹង​​​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​។

តាម​នគរបាល​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​ថា​ជនសង្ស័យ​បាន​នាំ​ទៅ​លេង​ផ្សារ​ដើម​គរ ក៏​បន្ត​ទៅ​លេង​កោះ​ពេជ្រ ហើយ​ជន​នោះ​ក៏​ធ្វើ​សកម្មភាព​រំលោភ​ដោយ​ប្រើ​ដៃ​លូក​ចូល​ប្រដាប់​ភេទ ។ ចំណែក​ជន​សង្ស័យ​បាន​សារ​ភា​ថា ខ្លួន​ពិតជា​បាន​រំលោភ​ដោយ​ប្រើ​ម្រាមដៃ​លូក​ចូល​លេង​ប្រដាប់​ភេទ​ក្មេង​ពិត​ប្រាកដ​​មែន​។ ក្រោយ​ស្តាប់​ចម្លើយ​សារភាព​រួច ជនសង្ស័យ​ត្រូវ​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ