ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែបម្រើ​របស់ Real Madrid លាន់មាត់​សរសើរ Neymar និង Vinicius

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​អធិរាជ​ស Casemiro បាន​សរសើរ Neymar ថា​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​កំពូល​៣​នាក់​លើ​លោក ខណៈ​ដែល​សរសើរ Vinicius…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​អធិរាជ​ស Casemiro បាន​សរសើរ Neymar ថា​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​កំពូល​៣​នាក់​លើ​លោក ខណៈ​ដែល​សរសើរ Vinicius Junior ថា​ពិតជា​មិនធម្មតា ដោយសារ​តែ​មាន​ទេព​កោសល្យ​ល្អ​អស្ចារ្យ​លេង​នៅ Real Madrid ក្នុង​វ័យ​ត្រឹមតែ​១៨​ឆ្នាំ ។

ស្រប​ពេល​នឹង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​មិត្តភាព​ជាមួយនឹង Panama និង Czech Rebublic កីឡាករ Casemiro បាន​សរសើរ​ដល់​កីឡាករ​របស់​ក្លិប​អ្នកមាន​បារាំង និង កីឡាករ​ក្នុង​ក្លិប Real Madrid តែ​មួយ ដែល​អ្នក​ទាំង​ពីរ​សុទ្ធតែ​មិន​អាច​ទៅ​ប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិ​ដោយសារ​តែ​មាន​របួស ។

ខណៈ​ដែល Neymar បាន​ឡើង​ប្រកួត​ឱ្យ​ក្រុម​ប្រេ​ស៊ី​ល​បាន​៩៦​ប្រកួត​ហើយ​ក្នុង​រយៈពេល​៩​ឆ្នាំ​មកនេះ កីឡាករ​វ័យក្មេង Vinicius មិន​ទាន់​បាន​ឡើង​ពេញ​សិទ្ធ​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​រវាង​ប្រេ​ស៊ី​ល​និង Panama នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់ នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ ខណៈ​ដែល​ការ​ប៉ះ​គ្នា​ជាមួយនឹង Czech Republic នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ នៅ Prague ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ