ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់​.​ក ! Neymar អាច​នឹង​មិន​ឱ្យ​ប្រកួត Champions League ក្រោយ​ធ្វើ​រឿង​១

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា កីឡាកររបស់ក្លិបអ្នកមានបារាំង Neymar Jr អាចនឹងត្រូវគេហាមមិនឱ្យចូលប្រកួត UEFA ក្រោយពីបង្ហោះសារជេរអាជ្ញាកណ្តាលនៅលើបណ្តាញសង្គម Instagram។…

តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា កីឡាកររបស់ក្លិបអ្នកមានបារាំង Neymar Jr អាចនឹងត្រូវគេហាមមិនឱ្យចូលប្រកួត UEFA ក្រោយពីបង្ហោះសារជេរអាជ្ញាកណ្តាលនៅលើបណ្តាញសង្គម Instagram។ ការបង្ហោះនេះគឺធ្វើឡើងក្រោយពី PSG ចាញ់ការប្រកួត Champions League ដោយក្លិបបិសាចក្រហម Manchester United។

នៅក្នុងការប្រកួតជាមួយនឹង Man Utd កីឡាករ Neymar មិនបានចូលរួមប្រកួតទេ ហើយបានត្រឹមតែឈរមើលទាំងកំហឹង ពេលដែលអាជ្ញាកណ្តាលសម្រេចឱ្យខាង Manchester United ជាអ្នកស៊ុតប៉េណាល់ទី។

ក្រោយពីពិភាក្សាគ្នាជាមួយនឹងការមើលកាមេរ៉ាថតរូបភាពយឺតៗ លោកអាជ្ញាកណ្តាល Damir Skomina បានឱ្យខាង Man Utd ជាអ្នកស៊ុតបាល់ប៉េណាល់ទី ដែលធ្វើឱ្យខាង PSG ធ្លាក់ចេញពីការប្រកួត។

ដោយខឹងខ្លាំងពេក Neymar បានបង្ហោះសារលើ Instagram ថា៖«នេះគឺពិតជាអាម៉ាស់មុខមែនទែន ដោយពួកគេយកមនុស្សបួននាក់ ដែលគ្មានដឹងអ្វីសោះពីបាល់ទាត់ មកធ្វើជាអ្នកមើលកាមេរ៉ាថតរូបភាពយឺត។ នេះគឺពិតជាមិនអាចទៅរួចទាល់តែសោះ។ តើកីឡាករម្នាក់អាចអោបដៃទៅខាងក្រោយយ៉ាងម៉េចនឹងកើត ។ Go F**k youselves»។

Neymar អាចនឹងត្រូវគេហាមមិនឱ្យចូលប្រកួត Champions League ចំនួន៣ប្រកួត បើយោងតាមវិន័យរបស់ UEFA ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ