ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ស្លា.ប់​២​នាក់ ភ័យ​ពេក​បើក​រត់​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​ពេញទំហឹង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ និង​រង​របួសធ្ងន់​នារី​ម្នាក់ ចំណែកឯ​រថយន្ត​បង្ក​បើក​រត់​ទាំង​ភ័យ​បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​កែង​ផ្លូវ​៣០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​ពេញទំហឹង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ និង​រង​របួសធ្ងន់​នារី​ម្នាក់ ចំណែកឯ​រថយន្ត​បង្ក​បើក​រត់​ទាំង​ភ័យ​បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​កែង​ផ្លូវ​៣០​ម៉ែត្រ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

រថយន្ត​ដឹក​ដី​មួយ​គ្រឿង ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ព្រៃវែង ៣A-០០៤៨ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ (​បុរស​ម្នាក់ និង​ស្រី​២​នាក់​) ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត ពណ៌​ក្រហម​លាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១HN-៧៤៣៥ ស្លាប់​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ រីឯ​ស្ត្រី​ម្នាក់​ទៀត​រង​របួសធ្ងន់​។

សមត្ថកិច្ច​បាន​ឆែកឆេរ​នៅ​ក្នុង​ម៉ូតូ​ឃើញ​មាន​ឯកសារ​និង​អត្តសញ្ញាណប័ណ្ណ​មានឈ្មោះ ស៊ុំ សុភាព ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ភូមិ​ចាន់​ល្អង ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ប្រុស​ស្រី​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បន្ទាប់​មក​គេ​ឃើញ​រថយន្ត​ដឹក​ដី​ធុន​ធំ​មួយគ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះមក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ត​ដឹក​ដី​បាន​បត់​ឆ្វេង​ចូល​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ស្រាប់តែ​ម៉ូតូ​ជន​រង​គ្រោះ​ជាន់​ហ្វ្រាំង​មិន​ជាប់​បាន​បុក​រថយន្ត​ដឹក​ដី​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ធ្វើ​ស្លាប់​ប្រុស​ម្នាក់​និង​ស្ត្រី​ម្នាក់​នៅ​ជាប់​គ្នា ចំណែក​ស្ត្រី​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា ចំណែក​រថយន្ត​ដឹក​ដី​ខាងលើ​បាន​បើក​រត់​ប្រមាណ​ជា​ច្រើន​ពាន់​ម៉ែត្រ ដោយ​ភ័យ​ផង​បាន​បើក​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ រីឯ​អ្នកបើកបរ​រថយន្ត​មិនឃើញ​នៅ​កន្លែង​កើតហេតុ​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរ​ខណ្ឌដង្កោ បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​និង​ស្ទូច​រថយន្ត​នឹង​ម៉ូតូ​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង​ចាំ​ការ​ដោះស្រាយ ចំណែកឯ​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​អោយ​រថយន្ត​ដឹក​យក​ទៅ​ត​ម្កល់​ទុក​នៅ​វត្ត​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ