ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ជាមួយ​ឡានដឹកសត្វជ្រូកនេះ​…!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ រថយន្ត​ដឹក​ជ្រូក​ធុន​​ធំ​មួយ​គ្រឿងបាន​​ក្រឡាប់​បះជើង និង​ចាក់សត្វ​​ជ្រូក​ចោលរដូក​​រណែល​ស្រែក​ពេញ​លើ​ផ្លូវ​ជាតិ​លេខ​៥ ដែល​ហេតុការណ៍​នេះ​​កើតឡើង កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ មីនា ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៦​-​៤៧ ចំណុចស្ពាន​ពោធិ៍​…

ខេត្តកំពង់ឆ្នាំង៖ រថយន្ត​ដឹក​ជ្រូក​ធុន​​ធំ​មួយ​គ្រឿងបាន​​ក្រឡាប់​បះជើង និង​ចាក់សត្វ​​ជ្រូក​ចោលរដូក​​រណែល​ស្រែក​ពេញ​លើ​ផ្លូវ​ជាតិ​លេខ​៥ ដែល​ហេតុការណ៍​នេះ​​កើតឡើង កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ មីនា ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៦​-​៤៧ ចំណុចស្ពាន​ពោធិ៍​ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ​័យ ​ចំពោះ​មូល​ហេតុកំពុងសង្ស័យ​បណ្តាល​មកពី​ដឹក​ធ្ងន់​និង​ខ្ពស់​ពេក ។

សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុឱ្យ​ដឹង​ថា នៅ​មុន​​ពេល​កើតហេតុ រថយន្ត​ធុន​​ធំ​ខាងលើមាន​​ដឹកជ្រូក​ធ្ងន់​និង​ខ្ពស់​ពេក ។ លុះ​​​មក​ដល់​កន្លែង​កើតហេតុ ដោយសារ​តែ​ថ្នល់​ផ្អៀង​ម្ខាង​ ធ្វើឱ្យ​​រថយន្ត​ដឹក​ជ្រូក​ខាងលើ ក្រឡាប់​​ផ្ងា​ជើង​មក​ខាងស្តាំ​ដៃ ចាក់​ជ្រួក​ចូល​ពេញ​ផ្លូវ​​តែ​ម្តង ។

សមត្ថកិច្ច​បាន​បញ្ជា​ក់ទៀតថា រថយន្ត​ដឹក​ជ្រូក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌.ស-ខ្មៅ ពាក់​ស្លាក​លេខកំពង់ចាម 4A.0057 ។ ​ក្នុង​ហេតុការណ៍​នេះ មិន​មាន​មនុស្សត្រូវ​រង​គ្រោះថ្នាក់​​​ទេ ប៉ុន្តែ​​មាន​ជ្រូកខ្ល​ះ​បាន​ងាប់ ហើយ​ជ្រូក​ទាំងអស់ ​ត្រូវ​​ម្ចាស់​យក​រថយន្ត​​មក​ស្ទួ​ច ​សាង​ដាក់​រថយន្ត​ផ្សេង​ទៀត ដើម្បី​បន្តដំណើរទៅ​មុខ​ទៀត ។

​គួរកត់សម្គាល់ ជា​រៀងរាល់ថ្ងៃ មាន​ជ្រូក​ក្រហម ឬហៅ​ថា ជ្រូក​ថៃ បាន​នាំ​ចូល​ពី​ប្រទេស​ថៃ យក​មក​ចែក​ចាយ​ក្នុងស្រុក​ដោយ​បន្លំថា ជា​ជ្រូក​ក្នុងស្រុកចិញ្ចឹម​នៅ​កសិដ្ឋាន តែ​ធាតុ​ពិត ​គឺជា​ជ្រូកនាំ​ចូល​មក​ពី​ប្រទេស​ថៃ​​តាម​ច្រករបៀងសោះ ។ ​

អត្ថបទសរសេរ ដោយ