ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​គេ​មិន​ឱ្យ​រោ​ទិ៍​ម៉ូតូ​…​យក​កាំបិត​កា.ប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ផឹក​ស្រវឹង​ហើយ​ជិះ​ម៉ូតូ​រោ​ទិ៍​មុខ​ផ្ទះ​ជន​រង​គ្រោះ​បង្ក​សំឡេង​រំខាន ក៏​ត្រូវ​ជន​រង​គ្រោះ​ហាមឃាត់ ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​ក៏​យក​កាំបិត​កាប់ បណ្តាល​អោយ​ជន​រង​គ្រោះ​ដាច់​កដៃ​រង​របួសធ្ងន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ផឹក​ស្រវឹង​ហើយ​ជិះ​ម៉ូតូ​រោ​ទិ៍​មុខ​ផ្ទះ​ជន​រង​គ្រោះ​បង្ក​សំឡេង​រំខាន ក៏​ត្រូវ​ជន​រង​គ្រោះ​ហាមឃាត់ ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​ក៏​យក​កាំបិត​កាប់ បណ្តាល​អោយ​ជន​រង​គ្រោះ​ដាច់​កដៃ​រង​របួសធ្ងន់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ទួល​មាស ឃុំ​អរិយ​ក្សត្រ​ស្រុក​ល្វា​ម ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ​ស៊ឹ​ម ចាន់​ថេ​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​សព្វថ្ងៃ​ក្នុងភូមិ​ទួល​មាស ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​រង​របួស​ដាច់​កដៃ​ឆ្វេង ។ ចំណែក​ជនសង្ស័យ​ឈ្មោះ កា ឆវ​ន្ត័ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​ភូមិ​ទួល​មាស ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​រត់គេច​ខ្លួន​បាត់​។

តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង ហើយ​ជិះ​ម៉ូតូ​រោ​ទិ៍​យ៉ាង​ខ្លាំង​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​បាន​ប្រាប់​ទៅ​ជនសង្ស័យ​ថា «​ឯង​កុំមក​រោ​ទិ៍​ម៉ូតូ​នៅ​មុខ​ផ្ទះ​អា​ញ​» ។ ពេល​នោះ​ជនសង្ស័យ​ស្រវឹងស្រា​ឆេវឆាវ ខឹង​ជន​រង​គ្រោះ​ថា​ឲ្យ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅ​យក​កាំបិត ហើយ​លបចូល​ទៅ​កាប់​ជន​រង​គ្រោះ​ដែល​កំពុង​ឈរ​នៅ​គល់​ស្វាយ​មុខ​ផ្ទះ​ដោយ​មិនដឹង​ខ្លួន បណ្តាល​ឲ្យ​ដាច់​កដៃ​ខាងឆ្វេង​តែ​ម្តង​។ បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង ចំណែក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​កំពុង​បន្ត​ស្រាវជ្រាវ​និង​ស្វែងរក​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ