ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​៤​យ៉ាង​ដែល​បុរស​ស្ត្រី​ត្រូវ​បំពេញ

5 ឆ្នាំ មុន

បុរស​ស្ត្រី​ទាំងឡាយ​ណា​ដែល​បាន​បំពេញ​កាតព្វកិច្ច​៤​យ៉ាង​ដល់​មាតាបិតា​ដោយ​បរិបូណ៌ ជន​ទាំងឡាយ​នោះ​ឈ្មោះ​ថា​ជា​កូន​កតញ្ញូ​កតវេទី​ក្នុង​លោក​ ។ កិច្ច​ទាំង​៤​ប្រការ​នោះ ១-​បើ​ឪពុក​ម្តាយ​ជា​អ្នក​គ្មាន​សទ្ធា ជឿ​លើ​កម្មផល​ទេ កូនប្រុស​ស្រី គប្បី​ដឹកនាំ​គាត់​ទាំង​ពីរ​ឲ្យ​មាន​សទ្ធា​ជ្រះថ្លា​ឡើង​។ ២-​បើ​មាតាបិតា​ជា​អ្នក​ទ្រុស្ដសីល មានការ​សម្លាប់សត្វ​ជាដើម…

បុរស​ស្ត្រី​ទាំងឡាយ​ណា​ដែល​បាន​បំពេញ​កាតព្វកិច្ច​៤​យ៉ាង​ដល់​មាតាបិតា​ដោយ​បរិបូណ៌ ជន​ទាំងឡាយ​នោះ​ឈ្មោះ​ថា​ជា​កូន​កតញ្ញូ​កតវេទី​ក្នុង​លោក​ ។

កិច្ច​ទាំង​៤​ប្រការ​នោះ ១-​បើ​ឪពុក​ម្តាយ​ជា​អ្នក​គ្មាន​សទ្ធា ជឿ​លើ​កម្មផល​ទេ កូនប្រុស​ស្រី គប្បី​ដឹកនាំ​គាត់​ទាំង​ពីរ​ឲ្យ​មាន​សទ្ធា​ជ្រះថ្លា​ឡើង​។ ២-​បើ​មាតាបិតា​ជា​អ្នក​ទ្រុស្ដសីល មានការ​សម្លាប់សត្វ​ជាដើម កូន​គប្បី​ពន្យល់​ណែនាំ​លោក​ទាំង​ទ្វេ​ឲ្យ​រក្សាសីល​ឡើង​។ ៣-​បើ​ម៉ែឪ​ជា​មនុស្ស​កំណាញ់​ស្វិត មិន​ចេះ​ចំណាយធនធាន​ធ្វើ​ទាន​ទេ បុត្រ​ធីតា​គប្បី​ពន្យល់​ណែនាំ កុំ​ឲ្យ​គាត់​លុះ​ក្រោម​អំណាច​មច្ឆរិយៈ​ការ​កំណាញ់​ស្វិត ធ្វើ​ជា​ទាសករ​នៃ​ទ្រព្យសម្បត្តិ ឲ្យ​គាត់​ចេះ​បរិច្ចាគ​ធនធាន​ធ្វើ​ទាន​ជា​កំណប់ទ្រព្យ​កប់​ទុក​ល្អ​ហើយ ។ ៤-​បើ​មាតាបិតា ជា​អ្នក​មិន​ចូល​ចិត្ត​ស្ដាប់ធម៌​ទេសនា ឬ​សិក្សា​រៀនសូត្រ​ធម៌អាថ៌​ទេ បុត្រ​ធីតា គប្បី​ពន្យល់​ណែនាំ​គាត់​ឲ្យ​ចេះ​ស្ដាប់ធម៌ សិក្សា​អត្ថន័យ​របស់​ព្រះធម៌ ហើយ​តាំងចិត្ត​ចម្រើន​នូវ​សមាធិ​កម្មដ្ឋាន ដើម្បី​ឲ្យ​កើត​បញ្ញា ។

កូនប្រុស​ស្រី​ទាំងឡាយ​ណា​បាន​ប្រតិបត្តិ​នូវ​កិច្ច​ទាំង​៤​យ៉ាងដូច​បាន​រៀបរាប់​មកនេះ នឹង​បាន​នាម​ថា បាន​បំពេញ​តួនាទី​ជា​កូន​ល្អ​ពិតប្រាកដ ។