ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៣ ឆ្នាំ​២០១៩ ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ The…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៣ ឆ្នាំ​២០១៩ ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ The Great Duke (InterCon) រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២៦ មីនា​នេះ ។ សន្និសីទ​នេះ​នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ អ្នក​ជំនាញការ​ក្នុងស្រុក និង​ក្នុង​តំបន់​អ្នក​សិក្សា​ស្រាវជ្រាវ មន្ត្រី​រាជរដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ វិស័យ​ឯកជន និង​សង្គម​ស៊ី​វិល​ជា​ច្រើន​ទៀត ។

សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៣ ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ស្តី​ពី «​ការ​ប្រែក្លាយ​ផ្នែក​ឌី​ជី​ថ​ល​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម​៤.០» ដែល​ជា​កិច្ចសហការ​ជា​ដៃគូ​រវាង​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) និង​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear)​។ សន្និសីទ​នេះ​មាន​ប្រធានបទ​តូច​ៗ​ជា​ច្រើន​សំដៅ​បំផុស​ឲ្យ​មានការ​ផ្លាស់​ប្តូ​រមតិ​ត្រង់​ទៅ​ត្រង់​មក ពី​វិធី​ចាប់​យក​ឱកាសល្អ​ៗ​នៃ​ការ​ប្រែក្លាយ​ផ្នែក​ឌី​ជី​ថ​ល ដើម្បី​ជួយ​គាំទ្រ​ដល់​កំណើន​រយៈពេល​វែង និង​មាគ៌ា​អភិវឌ្ឍន៍ និង​ការ​ផ្តល់​គំនិត​ពី​ការ​កសាង​គ្រឹះ​ដ៏​រឹង​មាំ​មួយ​សម្រាប់​យុទ្ធសាស្ត្រ​ផ្នែក​ឌី​ជី​ថ​ល​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ