ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​អាជ្ញាធរ​សម្រួល​អ្នក​ទទួល​សិទ្ធិ​នយោបាយ និង​ព្រមាន​ចាត់វិធានការ​ណ៍​អ្នក​មិន​ទាន់​សុំ​សិទ្ធិ​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៅ​កាន់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវ​ជួយស​ម្រួល​ការងារ​ដល់​អ្នក​ដែល​ទទួល​សិទ្ធ​នយោបាយ​ដែល​មាន​បំណង​ចង់​ជួប​អ្នកគាំទ្រ​ខ្លួន ។ សម្តេច​តេ​ជោ​ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៅ​កាន់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវ​ជួយស​ម្រួល​ការងារ​ដល់​អ្នក​ដែល​ទទួល​សិទ្ធ​នយោបាយ​ដែល​មាន​បំណង​ចង់​ជួប​អ្នកគាំទ្រ​ខ្លួន ។ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​របស់​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា​នេះ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ គេ​ថា ខ្ញុំ​ទិញ និង​បំបែក​បាក់​បំបាក់​ផ្ទៃក្នុង​គេ ។ ហើយ​ព្រះករុណា​ខ្ញុំ​ក៏​បាន​ប្រាប់​ថា បើ​អ្នកឯង​ធ្វើ​ជា​មេដឹកនាំ​ហើយ អ្នកឯង​បែក គឺ​អ្នកឯង​អន់​បំផុត​ហើយ ។

សម្តេច​បញ្ជាក់​ខ្ញុំ​បាន​ផ្ញើ​សារ​រួច​ហើយ​ព្រោះ​ធ្វើ​មេដឹកនាំ​គេ បើ​ទុក​ឲ្យ​គណបក្ស​នយោបាយ​ខ្លួន ឬ​ទុក​ឲ្យ​អង្ក​ការ​ចាត់តាំង​របស់​ខ្លូ​ន​ឲ្យ​គេ​បំបែក​បាន​នោះ មេដឹកនាំ​អន់​បំផុត​ហើយ ។ ប្តី​ប្រពន្ធ​ពីរ​នាក់​បើ​ទុក​ឲ្យ​គេ​បំបែក​បាន គឺ​អន់​បំផុត​ហើយ​ប្តី​ប្រពន្ធ​នឹង ។ មិន​ចាំបាច់​អ្នក​ក្រៅ​ទេ សូ​ម្បី​ម្តាយ​ក្មេង​បងថ្លៃ​ឪ​ពុ​ក្មេក ប្អូន​ថ្លែ​បំបែក ហើយ ស្រេច​តែ​យើង​មិន​បែក​មាន​ន័យ​យើង​ខ្លាំង ។ អី​ញ្ចឹ​ង​ចាប់ពី​ពេល​នេះ​ឲ្យ​តែ​ថា ហ៊ុន សែន ឬ​គណបក្ស​ប្រជាជន​បំបែក​គេ​អ្នក​នោះ គឺជា​អ្នក​អន់ ។ សម្តេច​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ធ្វើការ​បែងចែក​ឲ្យ​ច្បាស់​អំពី​អ្វី​ដែល​ទទួល​បាន​នីតិសម្បទា​ខាង​នយោបាយ និង​អ្នក​ដែល​មិន​ទាន់​ទទួល​បាន​នីតិសម្បទា​ខាង​នយោបាយ ។

អ្នក​ដែល​ទទួល​បាន​នីតិសម្បទា​ខាង​នយោបាយ​ហើយ​ត្រូវ​តែ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ តែបើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ហើយ​បែរជា​រាំង​ស្ងាត់​មិន​ឲ្យ​ធ្វើ​នយោបាយ អី​ញ្ចឹ​ង​ចាំបាច់​សុំ​សិទ្ធិ​មក​ធ្វើ​អី អាហ្នឹង​វា​មិន​ត្រូវ ដូច្នេះ​យើង​មាន​គណបក្ស​ច្រើន​ណាស់ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​យើង ហើយ​ខ្ញុំ​មានការ​លើកទឹកចិត្ត ។ ដោយ​ឃើញ​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ព្រឹទ្ធសភា ហើយ​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ត្រៀម​ពី​ឥឡូវ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​សម្រាប់ ឆ្នាំ​២០២២ ។

សម្តេច​បន្ត​ថា ទាំង​គណបក្ស​នយោបាយ​ដែល​ចូល​រូ​ម​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ទាំង​គណបក្ស​ដែល​មិន​ចូលរួម គឺ​សុទ្ធតែ​ត្រៀមខ្លួន​តាំង​ឥឡូវ ដើម្បី​បោះ​ឆ្នោត​ឆ្នាំ​២០២២ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា​មាន​គណបក្ស​នយោបាយ​មួយ​ត្រូវ​រំលាយ (​គណបក្ស​សង្គ្រោះ​ជាតិ​) ហើយ​មាន​មនុស្ស​មួយ​ចំនួន​១១៨​នាក់​បាន​ត្រូវ​ហាមឃាត់​សិទ្ធិ​នយោបាយ​រយៈពេល​៥ ឆ្នាំ ។ តែ​យើង​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​បើក​ច្រក​ឲ្យ​គេ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​តាម​រយៈ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយ​មក​នាយក​រដ្ឋមន្ត្រី ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​ព្រះ​រាជទាន​នីតិសម្បទា​សិទ្ធិ​ធ្វើ​នយោបាយ​ឡើយ​វិញ ។

សម្តេច​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ទាំងអស់​ធ្វើ​យ៉ាងណា​សម្រួល​ដល់​អ្នក​ដែល​សុំ​សិទ្ធិ​នយោបាយ​ឡើង​វិញ​ឲ្យ​បាន​ធ្វើ​សកម្មភាព​នយោបាយ​ពិតប្រាកដ​តាម​រយៈ​ការ​ជួបជុំ​អ្នកគាំទ្រ ឬ​តាម​មធ្យោបាយ​ផ្សេង​ទៀត ឧ​ទារ​ហណ៍ ការ​ជួល​បណ្តាញ​ផ្សព្វផ្សាយ ឬ​បង្កើត​បណ្តាញ​ផ្សព្វផ្សាយ​ដោយ​ខ្លួន​ជា​អន​ឡាញ ហ្វេ​ស​ប៊ុ​ក​…​នេះ​ជា​រឿង​បាន​សិទ្ធិ​នយោបាយ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ពី​ការ​សុំ​សិទ្ធិ​នយោបាយ​របស់​លោក រៀល ខេ​ម​រិ​ន្ទ្រ ផង​ដែរ ថា លោក​មក​ដល់​ស្រុក​ខ្មែរ​មិន​ចាញ់បោក​មិន​លក់​ក្បាល​លក់​អន្ទុ​យ​នោះ​ទេ សម្តេច​តេ​ជោ សែន ធ្លាប់​បាន​ប្រកាស​ហើយ​ថា មិន​ត្រូវការ​ទិញ​ក្បាល​ខ្ញុំ​យក​ទៅ​ធ្វើ​អី​នោះ​ទេ ព្រោះ​ធនធានមនុស្ស​CPP មាន​គ្រប់គ្រាន់​ហើយ ហើយ​ក្បាល​ខ្ញុំ​លក់​ដែរ​…​។

សម្តេច​បញ្ជាក់​ថា​៖«​គេ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ជួបជុំ​គ្នា​ចំពោះ​អ្នកគាំទ្រ​របស់​ខ្លួន តែ​សូម​បញ្ជាក់​ថា គណបក្ស​មួយ​ដែល​ស្លាប់​ហើយ តែ​មិន​ត្រូវធ្វើ​សកម្មភាព​តាម​រួប​ភាព​បែប​នេះ​បាន​ទេ ។ ប៉ុន្តែ​គេ​អាច​ជួប​អតីត​បក្ស​នេះ​ជា​រឿង​របស់​គេ តែ​ទម្រង់​បក្ស​ដែល​ងាប់​ហើយ​មិន​អាច​រស់នៅ​វិញ​បាន​ទេ » ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​ទទួល​សិទ្ធ​នយោបាយ​អាច​ធ្វើ​សកម្ម​ភា​បាន​គ្រប់​ក៏​មាន​សិទ្ធិ​បង្កើត​ទូរទស្សន៍​តាម​អន​ឡាញ និង​ជួល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ផ្សាយ​ពី​សកម្មភាព​នយោបាយ​ខ្លួន​បាន ។ ជាមួយ​គ្នា​នោះ​ដែល​សម្តេច​តេ​ជោ​ហ៊ុន​សែន ក៏​បាន​បញ្ជាក់​ទៅ​កាន់​អ្នក​ដែល​មិន​ទាន់ បាន​សុំ​សិទ្ធិ​នយោបាយ ថា បើ​ធ្វើ​សកម្មភាព​នយោបាយ នោះ គឺ​ខុសច្បាប់ ហើយ​ត្រូវ​ចាត់ការ​ហើយ ។
សម្តេច​បញ្ជាក់​ថា​«​ត្រូវ​ចែក​ឲ្យ​ពី​គ្នា គឺ​អ្នក​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ និង​អ្នក​មិន​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​តាម​សាលដីការ​កំពូល គឺ​មិន​ទាន់​បាន​សិទ្ធិ​ទេ ។ ហើយ​បើ​អ្នក​ទៅ​ធ្វើ​ឲ្យ​មាន​ចលនា​នោះ​អ្នក​នឹង​ទទួលទោស​កាន់តែ​ធ្ងន់ធ្ងរ គឺ​ប្រឆាំង​នឹង​សាលដីការ​តុលាការ​កំពូល​» ។ សម្តេច​បន្ថែម​ថា អ្នក​ដែល​មិន​សុំ​នយោបាយ​អាច​នឹង​មាន​សិទ្ធ​នយោបាយ​វិញ​រហូត​ដល់​ឆ្នាំ​២០២២ ទើប​អាច​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ