ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​មិនឃើញ​ការ​ឃុបឃិត​គ្នា​រវាង​រុ​ស្ស៊ី ​និង​ក្រុម​លោក​ត្រាំ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រោយ​ការ​ស៊ើប​អង្កេត​អស់​ពេល​២​ឆ្នាំ រដ្ឋ​អាជ្ញា​ពិសេស​លោក​ROBERT MUELLER បាន​ធ្វើការ​សន្និដ្ឋាន​ពី​អវត្តមាន​នៃ​ភស្ដុ​តាង​នានា ដែល​បង្ហាញ​ពី​ការ​ព្រមព្រៀង​គ្នា​ឬ​កិច្ចសហការ​គ្នា រវាង​ក្រុម​ឃោសនាបោះឆ្នោត​របស់​លោក​ដូ​ណា​ល់​ត្រាំ ឬ​ក៏​នរណា​មួយ​ដែល​រួម​សហការ​ជាមួយ​រុ​ស្ស៊ី ក្នុង​ការ​ខិតខំ​ប្រឹងប្រែង…

សហរដ្ឋអាមេរិក ៖ ក្រោយ​ការ​ស៊ើប​អង្កេត​អស់​ពេល​២​ឆ្នាំ រដ្ឋ​អាជ្ញា​ពិសេស​លោក​ROBERT MUELLER បាន​ធ្វើការ​សន្និដ្ឋាន​ពី​អវត្តមាន​នៃ​ភស្ដុ​តាង​នានា ដែល​បង្ហាញ​ពី​ការ​ព្រមព្រៀង​គ្នា​ឬ​កិច្ចសហការ​គ្នា រវាង​ក្រុម​ឃោសនាបោះឆ្នោត​របស់​លោក​ដូ​ណា​ល់​ត្រាំ ឬ​ក៏​នរណា​មួយ​ដែល​រួម​សហការ​ជាមួយ​រុ​ស្ស៊ី ក្នុង​ការ​ខិតខំ​ប្រឹងប្រែង ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០១៦​ឡើយ​។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​អា​មេ​រិ​ក លោក​BILL BARR​ក្នុង​អត្ថបទ​មួយ​ដាក់​ជូន​សភា​និង​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២៤​មីនា​។

ភ្លាម​ៗ​សេត​វិមាន​បាន​បញ្ចេញ​ប្រតិកម្ម ចំពោះ​ព័ត៌មាន​នោះ​ដោយ​អះអាង​ថា លោក​ដូ​ណា​ល់​ត្រាំ​ចាប់ពី​ពេល​នេះ​តទៅ លែង​មានការ​ចោទប្រកាន់​ទាំងស្រុង​ហើយ​។ ពិសេស​បំផុត​លោក​ប្រធានាធិបតី​ផ្ទាល់​ដែល បញ្ចេញ​ទស្សនៈ​លោក​តាម​TWITTER​។

លោក​សរសេរ​ថា​គ្មាន​ការ​ឃុបឃិត​គ្នា គ្មាន​ការ​ចោទប្រកាន់​អ្វី​ទៀត​ទាំងស្រុង ចូរ​យើង​រក្សា​ឧត្ដមភាព​អា​មេ​រិ​ក​។ លោក​ចាត់​ទុក​ការ​សើ​ុ​ប​អង្កេត​រឿង​ទាក់់ទិន​ជាមួយ​រុ​ស្សុ​ី​ថា​ជា​ទ​ង្វើ​ខុសច្បាប់​ដែល​ទទួល​បរាជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ