ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យស់ សំ​អាល់ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ អំពាវនាវ​សុំ​ជំនួយ​ពី​សប្បុរសជន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យស់ សំ​អាល់ ដែល​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​ក្លិប​ឃ្លាំងមឿង​កីឡា​ពេល​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​និង​កំពុង​ជួប​ប្រទះ​ការ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង ជីវភាព​ប្រចាំ​ថ្ងៃ ។ កាលពី​ថ្ងៃ​សៅរ៍ ទី​២៣…

រាជធានី​ភ្នំពេញ ៖ យស់ សំ​អាល់ ដែល​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​ក្លិប​ឃ្លាំងមឿង​កីឡា​ពេល​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​និង​កំពុង​ជួប​ប្រទះ​ការ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង ជីវភាព​ប្រចាំ​ថ្ងៃ ។ កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ មីនា លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ដឹកនាំ​ក្រុមការងារ​នាំ​យក​ថវិកា​ចំនួន​២០០​ដុល្លារ​ទៅ​ប្រគល់​ជូន ដល់​ដៃ​កីឡាករ​រូប​នេះ​។

តាម​ការ​ឱ្យ​ដឹង​ពី​លោក មាស សុខ​គ្រី ដែល​បាន​រួម​ដំណើរ​ទៅ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​នៅ​ឯ​មន្ទីរពេទ្យ ថា អាការ​ជំងឺ​របស់​កីឡាករ​យស់ សំ​អាល់ ផ្ដើម​ចេញពី​ជំងឺមហារីក​ត្រង់​ក្រលៀន​ទាំង​សងខាង ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ធ្ងន់ធ្ងរ ទៅ​ៗ​មិន​ស្រាកស្រាន្ត​ទាល់តែ​សោះ ។ អ្វី​ដែល ធ្វើ​ឱ្យ​មិត្តភក្ដិ បងប្អូន និង​ក្រុម​គ្រួសារ កាន់ តែ​រន្ធត់​ចិត្ត​ថែម​ទៀត​នោះ​គឺ​នៅ​ពេល​ឃើញ សំ​ណេ​រ​របស់​លោក​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ថា​«​បងប្រុស​ទី​១​កាល​គាត់​ស្លាប់មាន​អាយុ​៣០​ឆ្នាំ​ជាង ដល់​ពេល​ឥឡូវ​ខ្ញុំ​មាន​អាយុ​៣០​ឆ្នាំ​ជាង​ដូច​គាត់​ដែរ ជំងឺ​របស់ខ្ញុំ​កាច​ទៅ​ៗ​ខ្ញុំ​ល្មមទៅ​តាម​គាត់​ដែរ​ហើយ​»​។

សព្វថ្ងៃ​យស់ សំ​អាល់ រស់​ក្នុង​ជីវភាព​ទីទាល់​ខ្លាំង​ដោយ​មាន​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​តទល់​ប៉ុណ្ណោះ​ហើយ​បើ​និយាយ​ពី​ជំងឺ​នេះ​គឺ​ត្រូវការ​លុយ​ច្រើន​ណាស់​សម្រាប់​ចំណាយ​ទៅ​លើ​សេវា​ព្យាបាល​។​ដូច្នេះ​លោក​បាន​អំពាវនាវ​ទៅ​ដល់​សប្បុរសជន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក អង្គការ​មនុស្សធម៌ ក៏​ដូច​ជា​កាកបាទ​ក្រហម​កម្ពុជា សូម​មេត្តា​ជួយ ដល់​លោក​ផង​។

គួរ​បញ្ជាក់​ថា យស់ សំ​អាល់ ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​គ្រាន់បើ ហើយ​ក៏​ជា​អ្នក​ប្រដាល់​ដែល​មាន​ចរិត​ស្លូតបូត មិន​ក្អេងក្អាង គ្មាន​ការងារ​អ្វី​ក្រៅពី​យក​កម្លាំង​ញើស​ឈាម​ទៅ​ប្ដូរ​យក​លុយ​​លើ​សង្វៀន​ដើម្បី​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ