ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូ ឌី​ស្កូ បន្ត​នៅ​ក្រៅ​ពិភព​សិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​លោក​យូ ឌី​ស្កូ រង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ព្រោះតែ​ជំងឺ តែ​លោក​បានការ​ផ្តល់​កម្លាំងចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន ។ តាម​រយៈ​ការ​ផ្តល់​កម្លាំងចិត្ត ធ្វើ​ឲ្យ​លោក​ឌី​ស្កូ ចង់​កសាង​ជីវិត​សិល្បៈ​ឲ្យ​ដូច​គ្រា​ដើម ។ លោក​យូ…

រាជធានី​ភ្នំពេញ​៖​លោក​យូ ឌី​ស្កូ រង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ព្រោះតែ​ជំងឺ តែ​លោក​បានការ​ផ្តល់​កម្លាំងចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន ។ តាម​រយៈ​ការ​ផ្តល់​កម្លាំងចិត្ត ធ្វើ​ឲ្យ​លោក​ឌី​ស្កូ ចង់​កសាង​ជីវិត​សិល្បៈ​ឲ្យ​ដូច​គ្រា​ដើម ។ លោក​យូ ឌី​ស្កូ កំពុង​ត្រៀម​សកម្មភាព​ផ្សេង​ៗ​ក្នុង​ពិភព​សិល្បៈ ដោយ​ចាប់​ដៃគូ​ជាមួយ​ទូច ស្រី​លក្ខណ៍ ។ ពួក​គេ​រៀប​ផែនការ ផ្សេង​ៗ​ស្តារ​អាជីព​សិល្បៈ​ឡើង​វិញ ។

បើ​គិត​ពី​អតីតកាល​លោក​យូ ឌី​ស្កូ គឺជា​ដៃគូ​សម្តែង​ជាមួយ​ទូច ស្រី​លក្ខណ៍ រហូត​មានការ​ភ័ន្ត​ច្រឡំ​ថា​ពួក​គេ​ជា​គូស្នេហ៍​នឹង​គ្នា​ទៀត​ផង ។

លោក​យូ ឌី​ស្កូ បន្ទាប់​ពី​បាន​វះកាត់​ប្តូរ​ក្រលៀន​ដោយ​ជោគជ័យ​នៅ​ប្រទេស​ឥណ្ឌា អស់​ទឹកប្រាក់​ជាង​៤​ម៉ឺន​ដុល្លារ ពេល​នេះ​ហាក់​មាន​ទឹកមុខ​ស្រស់ថ្លា​បន្តិច ។ លោក​បាន​ចូលរួម​តាម​បណ្តា​កម្មវិធី​ផ្ទាល់ខ្លួន​របស់​អ្នកសិល្បៈ​ជា រឿយ​ៗ បន្ទាប់​ពី​បាត់​មុខ​ដោយ​ញាំញី​ដោយ​ជំងឺ​ជា​ច្រើន​ខែ ។ ទោះជា​យ៉ាងណា​ក្តី លោក​មិន​ទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៃ​ការ​វិល​ត្រឡប់​ទៅ​លើ​វេទិកា​សិល្បៈ​វិញ​ទេ ព្រោះ​រង់ចាំ​ឲ្យ​ឡើង​ទម្ងន់​៥​គីឡូក្រាម​ទៀត​សិន ។ បច្ចុប្បន្ន​គ្រូពេទ្យ​ឥណ្ឌា ហាម​លោក​ឌី​ស្កូ មិន​ឱ្យ​ទទួលទាន​សាច់​គោ និង​គ្រឿង​សមុទ្រ​ជា​ដាច់ខាត ។

លោក​យូ ឌី​ស្កូ និយាយ​ថា «​គ្រូពេទ្យ​មិន​ឱ្យ​ខ្ញុំ​ញ៉ាំ​អាហារ ដូច​ជា សាច់​គោ និង​គ្រឿង​សមុទ្រ ជា​ដាច់ខាត ប៉ុន្តែ​ខ្ញុំ​អាច​ញ៉ាំ​បាន ដូច​ជា មាន់ ត្រី សាច់​ជ្រូក ចៀម ពពែ ម្តងម្កាល​។ ចំពោះ​បន្លែ​គ្រប់​ប្រភេទ​ដែល​មាន​ជាតិ​ល្វីង ក៏​មិន​អាច​ញ៉ាំ​បាន​ដែរ ។ រាល់ថ្ងៃ​ខ្ញុំ​ញ៉ាំ​បាន​តែ​មាន់ ត្រី និង​បន្លែ​គ្មាន​ជាតិ​ល្វីង ។ ជំងឺ​ក្រលៀន​របស់ខ្ញុំ​បាន​ជះ​សះស្បើយ​ហើយ តែ​ក្នុង​១​ខែ​ត្រូវ​ទៅ​ពិនិត្យ​ឈាម​ម្តង ដើម្បី​តាមដាន ហើយ​ពេល​នេះ​មិន​អាច​ហាត់ប្រាណ​បាន​ទេ ព្រោះ​មិន​ទាន់​មាន​កម្លាំង​គ្រប់គ្រាន់ ម្យ៉ាងទៀត​ខ្លាច​ប្រេះ​ថ្នេរ​វះកាត់​»​។

លោក​យូ ឌី​ស្កូ ថា តាំងពី​ចេញពី​ពេទ្យ​ឥណ្ឌា មក​ដល់​ស្រុក​វិញ បាន​ឡើង​ទម្ងន់​១២​គីឡូក្រាម និង​រង់ចាំ​ឡើង​ទម្ងន់​ដល់​៦៧​គីឡូ ទើប​ទទួល​សម្តែង​សិល្បៈ​វិញ​បាន ខណៈ​ពេល​នេះ​លោក​មាន​ទម្ងន់​តែ​៦២​គីឡូក្រាម​ប៉ុណ្ណោះ ។ មុន​ពេល​ឈឺ លោក​មាន​ទម្ងន់​៧៧​គីឡូក្រាម ។

លោក​យូ ឌី​ស្កូ ពេល​ឡើង​ទម្ងន់​បាន​៥​គីឡូ​ថែម​ទៀត ទើប​អាច​សម្តែង​បាន ហើយ​ពេល​នោះ​លោក​នឹង​ចាប់ដៃ​ជាមួយ​ទូច ស្រី​លក្ខណ៍ ដូច​មុន ។ ពេល​នេះ​មាន​ផលិតកម្ម​មួយ​ចំនួន ទាក់ទង​ឲ្យ​លោក​ឌី​ស្កូ ចូលរួម​សម្តែង​ភាពយន្ត តែ​លោក​មិន​ទាន់​ហ៊ាន​ទទួល​ឡើយ ព្រោះ​ខ្លាច​សម្តែង​មិនកើត​ព្រោះតែ​បញ្ហា​សុខ
ភាព ។

លោក​យូ ឌី​ស្កូ និយាយ​ថា​«​ខ្ញុំ​សុំ​តែ​មានជីវិត និង​កម្លាំង​រស់​ឡើង​វិញ​ដើម្បី​បំពេញ​ផែនការ ផ្សេង​ៗ​ជា​ច្រើន​ទៀត ដូច​ជា​ជួយ​ទ្រទ្រង់​សកម្មភាព​នៃ​ក្រុម​គ្រួសារ ហើយ​ពិតជា​អរគុណ​ការ​ខ្នះខ្នែង​កន្លង​មក​។ ខ្ញុំ​នឹង​បន្ត​ជួយ​ដល់​ការងារ​សង្គម និង​ភាព​ជា​មនុស្សធម៌​ព្រោះ​មាន​តែ​ផ្លូវបុណ្យ​ទើប​ជួយ​ឲ្យ​ស្ងប់ចិត្ត​ស្ងប់​អារម្មណ៍​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ