ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​មេប៉េអឹម​​ខេត្តក្រចេះ​…ចូលមក​បង្ហាញ​ខ្លួន​​ហើយរសៀល​នេះ​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ទីបំផុត​ វរ​សេនី​យ៍​ត្រី​ សាន្ត សុខុម ដែលបាន​បង្កហិង្សាហើយ​​​​ក៏គេ​ស្គាល់ថា ​ជា​កូនប្រុស​របស់​លោក​ឧត្តម​សេនី​យ៍​ត្រី សាន្ត ប៊ុ​ន​ថា​ន…

ខេត្តកំពង់ចាម​ ៖ ទីបំផុត​ វរ​សេនី​យ៍​ត្រី​ សាន្ត សុខុម ដែលបាន​បង្កហិង្សាហើយ​​​​ក៏គេ​ស្គាល់ថា ​ជា​កូន
ប្រុស​របស់​លោក​ឧត្តម​សេនី​យ៍​ត្រី សាន្ត ប៊ុ​ន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​ចេញ​
មក​បង្ហាញខ្លួន ​នៅក្នុង​ទី​បញ្​ជាការកងអាវុធហត្ថ​ខេត្តកំពង់ចាមហើយ ​នៅ​វេលា​ម៉ោង​ប្រហែល​២​រសៀល​ថ្ងៃ​ទី​២៥ ​មីនា នេះ ដើម្បី​ទទួលទោស​តាម​ច្បាប់​លើ​ករណីប្រើហិង្សា ។

លោក​ឧត្តម​សេនី​យ៍​ត្រី សោ សា​វឿ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឱ្យ​ដឹងថា ក្រោយ​ពី​កើតករណី​​​​ហិ​ង្សាស្ថិត​​នៅ​ក្នុង​ហាង​មួយ​កន្លែង​ ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ក៏ត្រូវ​បាន​លោក ហាក់ ហ៊ាន់ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ​​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​លេខ​៤៧០ ចុះ​​ថ្ងៃ​ទី​២៤ ​មីនា ២០១៩ ដោយ​បង្គាប់​ឱ្យ​ឈ្មោះ សាន្ត សុខុម អាយុ​៣០​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ​​ចូល​បង្ហាញខ្លួន​នៅ​អយ្យការ​សាលាដំបូង​ខេត្ត​ ឱ្យ​​បាន​មុន​ថ្ងៃ​ទី​២៦ មេ​សា​ ខាង​មុខ ។

លោក​​បន្ត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥​ មីនា នាយ​ឧត្តម​សេនី​យ៍ សៅ សុខា​ មេ​បញ្ជា​រការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសបាន​បញ្ជា​ឲ្យ​ក្រុម​អធិការកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ចុះ​មក​ស្រាវជ្រាវ​លើ​ករណី​ហិ​ង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទង្ង​ន់​ទោស​ដោយ​គំរាមកំហែង​នឹង​អាវុធ ​​​នៅល្ងាច​ថ្ងៃ​ទី​២៥ ​មីនា កម្លាំង​ជំនាញ​របស់​លោក​​នឹង​បញ្ជូន​ជនសង្ស័យ​ឈ្មោះ​សាន្ត សុខុម ទៅ​សាលា​ដំ​បូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ​។

តាម​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹងទៀត​​ថា ជន​រង​គ្រោះ​ក្នុង​អំពើហិង្សា​ខាងលើ​ មាន​ដល់​ទៅ​២​នាក់​ ក្នុង​នោះ​​​១-​ឈ្មោះ វ៉ា​ន់ ចាន់​អ​ទិ​ច្ច​បញ្ញា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម និង​២-​ឈ្មោះ យ៉េ ចិន្តា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ទី​៦ សង្កាត់​ក្រុង​ជាមួយនឹង​អ្នក​ទី​១​ដែរ ​។ ទាំង២នាក់
​​បាន​រង​ហិង្សា​​ពី​សំណាក់​ឈ្មោះ សាន្ត សុខុម ដែល​​គេ​ដឹង​ថា ​បម្រើ​​ការងារ​ជា​អាវុធហត្ថ​នៅខេត្ត​ក្រចេះ
​​និង​​​មាន​​លំនៅ​​ក្នុងភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

សូម​បញ្ជាក់ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​មីនា នេះដែរ សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​​អំពាវនាវ​ឱ្យ​ជនសង្ស័យ​ខាងលើ​ ចូលខ្លួន​មក​​សារ​ភាព​​​ទោសកំហុស​របស់​ខ្លួន​ផងដែរ ។

អត្ថបទសរសេរ ដោយ