ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​អី​និយាយ ក្លិនស្អុយ​គគ្រក់​ក្បែរ​ផ្ទះ​មេ​ភូមិ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គំនរ​សម្រាម​ជា​ច្រើន​បង្ក​ជា​ក្លិនស្អុយ​អសោច​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​បោះចោល​យ៉ាង​អនាធិបតេយ្យ​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ថ្នាក់​លោក​មេ​ភូមិ​ចុះ​ធ្វើការ​ហាមឃាត់​គេ​លេង​ស្តាប់ និង​ធ្លាប់​លើក​ក្នុង​អង្គប្រជុំ​ជា​ញឹកញយ​តែ​គ្មាន​ប្រសិទ្ធិ​ភាព ពោល​គឺ​អត់​មាន​អ្នក​យកចិត្តទុកដាក់​ទប់ស្កាត់​នោះ​ទេ ។ ការ​បោះចោល​សម្រាម​គ្មាន​សណ្តាប់ធ្នាប់​នេះ ស្ថិត​នៅ​លើ​ចិញ្ចើម​ផ្លូវលំ​មួយ​កន្លែង​ក្បែរ​ផ្ទះ​មេ​ភូមិ​ទឹកថ្លា និង​ផ្ទះ​លោក​អភិបាលក្រុង​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ គំនរ​សម្រាម​ជា​ច្រើន​បង្ក​ជា​ក្លិនស្អុយ​អសោច​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​បោះចោល​យ៉ាង​អនាធិបតេយ្យ​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ថ្នាក់​លោក​មេ​ភូមិ​ចុះ​ធ្វើការ​ហាមឃាត់​គេ​លេង​ស្តាប់ និង​ធ្លាប់​លើក​ក្នុង​អង្គប្រជុំ​ជា​ញឹកញយ​តែ​គ្មាន​ប្រសិទ្ធិ​ភាព ពោល​គឺ​អត់​មាន​អ្នក​យកចិត្តទុកដាក់​ទប់ស្កាត់​នោះ​ទេ ។ ការ​បោះចោល​សម្រាម​គ្មាន​សណ្តាប់ធ្នាប់​នេះ ស្ថិត​នៅ​លើ​ចិញ្ចើម​ផ្លូវលំ​មួយ​កន្លែង​ក្បែរ​ផ្ទះ​មេ​ភូមិ​ទឹកថ្លា និង​ផ្ទះ​លោក​អភិបាលក្រុង​ប៉ៃលិន ខាងក្រោយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

បើ​តាម​សម្តី​រៀបរាប់​របស់​លោក នាង មាឃ មេ​ភូមិ​ទឹកថ្លា បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ នេះ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បាន​នាំ​គ្នា​យកស​ម្រាម​កាក​សំណល់​ទៅ​បោះចោល​នៅ​លើ​ចិញ្ចើម​ផ្លូវលំ​ផ្លូវ​ទៅ​ផ្ទះ​របស់​លោក​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ដំបូង​ឡើយ​បោះចោល​នៅ​ផ្នែក​ខាងលើ លុះ​ខាង​លោក​សង្កេត​ឃើញ​គំនរ​សម្រាម​ច្រើន​ពេក បង្ក​ឱ្យទៅ​ជា​ក្លិនស្អុយ​អសោច ក៏​ធ្វើការ​ឈូស​ឆាយ​ឱ្យ​ស្រឡះ ដើម្បី​មិន​ឱ្យ​ពួក​គេ​ទាំងនោះ​បោះ​ចោល​បន្ត​ទៀត ។

លោក​មេ​ភូមិ បាន​បន្ត​ទៀត​ថា ប៉ុន្តែ​ពួក​គេ​ទាំងនោះ​មិន​បាន​បញ្ឈប់​សកម្មភាព​បោះចោល​សម្រាម​អនាធិបតេយ្យ​នោះ​ឡើយ​គឺ​កាន់តែ​នាំ​គ្នា​បោះ​ខិត​ចុះ​ទៅ​ក្រោម​ជិត​ដល់​ផ្ទះ​របស់​លោក​ថែម​ទៀត ពោល​គឺ​សល់​តែ​ប្រហែល​៣០​ទៅ​៤០​ម៉ែត្រ​ពី​គំនរ​សម្រាម​ប៉ុណ្ណោះ ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​បាន​ខ្សឹបខ្សៀវ​គ្នា​នៅ​ក្នុង​ហាង​កាហ្វេ​ឱ្យ​ខាង​សារព័ត៌មាន​ដឹង​ថា មិន​គួរ​ណា​ខាង​អាជ្ញាធរ​ក្រុង​ខេត្ត បណ្តែតបណ្តោយ​ឱ្យ​គេ​យកស​ម្រាម​ដែល​ជា​របស់​ស្អុយ​ប៉ះពាល់​សុខភាព​យក​ទៅ​បោះចោល​នៅ​លើ​ចិ​ញ្ចើ​ផ្លូវ​ក្នុង​ក្រុងប៉ៃលិន​បែប​នេះ​ទាល់តែ​សោះ ។ គួរតែ​ប្រមូល​ទុក​មួយ កន្លែង​រួច​ឱ្យ​រថយន្ត​ដឹក​សម្រាម​ក្នុង​ក្រុងប៉ៃលិន​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សម្រាម​នោះ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ៗ​នោះ ឬ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ខាង​លោក​អត់​ដឹង​ថា ខាង​ណា​គេ​យកស​ម្រាម​ទៅ​បោះចោល​នៅ​ទីនោះ​ដែរ ហើយ​នៅ​ពេល​នេះ ខាង​លោក​កំពុង​ជាប់រវល់​ប្រជុំ ។ លោក​បន្ត​ទៀត​ថា ចំពោះ​បញ្ហា​ចាក់ចោល​សម្រាម​អនាធិបតេយ្យ​បង្ក​ទៅ​ជា​ក្លិនស្អុយ​ប៉ះពាល់​ដល់​បរិស្ថាន​នេះ ទាល់តែ​ខាង​ក្រុង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ ព្រោះ​នៅ​ជិត​ផ្ទះ​លោក​អភិបាលក្រុង​ប៉ៃលិន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ