ខេត្តបាត់ដំបង ៖ ចោរដៃស្អិតម្នាក់ក្នុងចំណោម២នាក់ ដែលបានធ្វើសកម្មភាព«ឆក់កាបូប»ពីជនបរទេសចំនួន២លើកផ្ទួនៗកាលពី១០ថ្ងៃមុន ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវរហូតឃាត់បាន កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៥ មីនា ខណៈកំពុងសំងំលាក់ខ្លួននៅផ្ទះបក្សពួក ស្ថិតនៅចំណុចភូមិភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបង ។
លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនម្នាក់នោះ ឈ្មោះសេង វិចិត្រ អាយុ២២ឆ្នាំ នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ ជននេះមានបក្សពួក២នាក់ទៀត ពេលជិះម៉ូតូធ្វើសកម្មភាព តែពេលនេះបានរត់គេចខ្លួន មុនពេលមុនសមត្ថកិច្ចចុះបង្ក្រាប ។ លោកអធិការបញ្ជាក់ថា ជននេះនិងបក្សពួកម្នាក់ទៀតបានធ្វើសកម្មភាព«ឆក់»ទ្រព្យសម្បត្តិជនបរទេសចំនួន២លើកផ្ទូនៗ កាលពីជាង១សប្ដាហ៍មុននេះ ហើយលោកស្នងការខេត្តបានចេញបញ្ជាភ្លាមៗឲ្យធ្វើការស្រាវជ្រាវរហូតកំណត់បាននូវមុខសញ្ញាជនសង្ស័យនេះ ទើបឈានដល់ការបង្ក្រាបបានម្នាក់ ។ រីឯម្នាក់ទៀតបានរត់គេចខ្លួន ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ចោរដៃស្អិតឈ្មោះសេង វិចិត្រ និងកូ
កនម្នាក់ទៀត ត្រូវបានសង្ស័យថា បានជិះម៉ូតូធ្វើសកម្មភាព«ឆក់កាបូប» ភ្ញៀវទេសចរបរទេសជាជន
ជាតិអាល្លឺម៉ង់ម្នាក់ កាលពីរសៀលថ្ងៃទី១៥ មីនា ពេលកំពុងជិះកង់តាមផ្លូវ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ លុះប៉ុន្មានថ្ងៃក្រោយ ក្រុមនេះបានធ្វើសកម្មភាព«ឆក់ទ្រព្យសម្បត្តិ» ភ្ញៀវទេសចរបរទេសមួយលើកទៀត នៅម្ដុំភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។
ក្រោយធ្វើសកម្មភាពបានសម្រេច ជនដៃដល់បានព្យាយាមសម្ងំលាក់ខ្លួន ប៉ុន្តែត្រូវកម្លាំងជំនាញនៃអធិការក្រុងបាត់ដំបង បានប្រឹងប្រែងធ្វើការស្រាវជ្រាវអស់រយៈពេល១០ថ្ងៃ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត រហូតឈានដល់ការឃាត់ខ្លួនបានម្នាក់ ។ ជុំវិញការឃាត់ខ្លួនជនដៃដល់បានម្នាក់នេះ អធិការក្រុងបាត់ដំបង លោកឆាង វណ្ណឆៃ បាននិយាយថា ជនដៃដល់បានសារភាពទទួលស្គាល់នូវទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តបទល្មើសទាំង២លើកនេះហើយ ។
លោកអធិការបានស្រង់ចម្លើយជនសង្ស័យរូបនេះថា ទ្រព្យសម្បត្តិ ឬសម្ភារដែលពួកខ្លួន«ឆក់» បាន គឺនៅលើបក្សពួកខ្លួន ជាអ្នកយកទៅលក់។ ទោះយ៉ាងណា លោកអធិការបានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យ ដើម្បីរៀបចំបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ នៃស្នងការខេត្ត ហើយកម្លាំងជំនាញកំពុងតាមស្រាវជ្រាវបន្ត ។
ចែករំលែកព័តមាននេះ