ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជនសង្ស័យជាជនជាតិចិនម្នាក់បានធ្វើសកម្មភាពគាស់ទ្វាររថយន្តរបស់ជនជាតិខ្មែរលួចយកកាបូបលុយ តែត្រូវប៉ូលិសចាប់វាយខ្នោះ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០រសៀលថ្ងៃទី២៤ មីនា នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហ នុ ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ Hu Yang Guo ភេទប្រុស អាយុ៥០ឆ្នាំ ជាជនជាតិចិន មុខររកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ ចំណែកជនរងគ្រោះឈ្មោះ ប្រុស កូឡា ភេទស្រី អាយុ៣៦ឆ្នាំ ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមានកាបូបស្ពាយពណ៌ខ្មៅចំនួន១ ហើយនៅក្នុងកាបូបពណ៌ខ្មៅនោះមានកូនកាបូបដាក់លុយចំនួន២, លុយចំនួន១.១០០.០០០រៀល, បន្តោងខ្សែកប្លាទីនទម្ងន់១,៥ជី និងទូរស័ព្ទដៃ ១គ្រឿង ។
វត្ថុតាងត្រូវបានសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងទៅបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ