ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ជិត​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន China Daily បាន​ឲ្យ​ដឹង​ថា សេដ្ឋវិទូ​បាន​និយាយ​ថា ប្រទេស​ចិន​នឹង​ឈាន​ជើង​យ៉ាង​រឹង​មាំ​ខិត​ជិត​ទៅ​រក​ឈ្មោះ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុងឆ្នាំនេះ​។ ពួក​គេ​បាន​និយាយ​ក្នុង​សិក្ខាសាលា​មួយ​ក្នុង​ទីក្រុង​បេ​កាំ​ង​មុន​ពេល​វេទិកា​អភិវឌ្ឍន៍​ប្រទេស​ចិន​ឆ្នាំ ២០១៩…

ប្រទេស​ចិន ៖ យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន China Daily បាន​ឲ្យ​ដឹង​ថា សេដ្ឋវិទូ​បាន​និយាយ​ថា ប្រទេស​ចិន​នឹង​ឈាន​ជើង​យ៉ាង​រឹង​មាំ​ខិត​ជិត​ទៅ​រក​ឈ្មោះ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុងឆ្នាំនេះ​។
ពួក​គេ​បាន​និយាយ​ក្នុង​សិក្ខាសាលា​មួយ​ក្នុង​ទីក្រុង​បេ​កាំ​ង​មុន​ពេល​វេទិកា​អភិវឌ្ឍន៍​ប្រទេស​ចិន​ឆ្នាំ ២០១៩ ថា គំរូ​លូតលាស់​ដែល​មាន​លំនឹង​ជាង​មុន​នឹង​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​ពីរ​នេះ​រួច​ផុត​ចេញពី​អន្ទាក់​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម ដោយ​មានការ​ចំណាយ​ក្នុងស្រុក និង​ផលិតកម្ម​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​នាំមុខ​។

បន្ទាប់​ពី​ការ​លូតលាស់ GDP អស់​ជា​ច្រើន​ទស​វត្ស​កន្លង​មក សេដ្ឋកិច្ច​ចិន​បាន​ចូល​ក្នុង​ជំនាន់​ថ្មី​មួយ​ដែល​មើលឃើញ​ការ​លូតលាស់​អន់​ថយ និង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​គំរូ​សេដ្ឋកិច្ច​លូតលាស់​គុណភាព​ខ្ពស់​វិញ​។ និន្នាការ​នេះ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិចារណា​លើ​បញ្ហា​មួយ​ចំនួន​ឡើង​វិញ​ដូច​ជា​តើ​សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ​ខ្លាំង​ឬទេ​មុន​នឹង​ទ្រព្យសម្បត្តិ​អាច​កើនឡើង​ម្តង ទៀត​។

លោក Zhu Min ដែល​ជា​សេដ្ឋវិទូ​ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​ចិន និង​ជា​អតីត​អនុប្រធាន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​និយាយ​ថា “​មធ្យោបាយ​សំខាន់​ក្នុង​ការ​ធានា​ដល់​តួនាទី​របស់​ប្រទេស​ចិន​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​គឺ​ការ​កែទម្រង់​រចនាសម្ព័ន្ធ​ឧស្សាហកម្ម និង​លើកតម្កើង​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ផលិត​”​។

លោក​បាន​បន្ត​ថា ផលិតកម្ម​ប្រើ​បច្ចេកវិទ្យា​ខ្ពស់ វិស័យ​សេវាកម្ម និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នឹង​ជា​ក្បាល​ម៉ាស៊ីន​ថ្មី​សម្រាប់​សេដ្ឋកិច្ច ខណៈ​ដែល​កត្តា​ជំរុញ​ចាស់​ៗ​ដូច​ជា​ការ​ចាក់​មូលនិធិ​ចូល​ក្នុង​ទីផ្សារ​កាន់តែ​បាត់បង់​ប្រសិទ្ធិ​ភាព ហើយ​។

GDP របស់​ប្រទេស​ចិន​មាន​លើស ១៣.៤​ទ្រី​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៨ ហើយ GDP សម្រាប់​ប្រជាជន​ម្នាក់​វិញ​ស្មើ​ប្រមាណ​៩,៧០០​ដុល្លារ​។ សេដ្ឋវិទូ​ព្យាករណ៍​ថា​ប្រសិនបើ​ប្រទេស​ចិន​រក្សា​អត្រា​លូតលាស់​ប្រមាណ​៦%​ក្នុងឆ្នាំនេះ​យ៉ាងតិច នោះ GDP ក្នុង​ប្រជាជន​ម្នាក់​នឹង​កើន​មក​ស្មើ​លើស ១០,០០០​ដុល្លារ​ហើយ​។

នោះ​ប្រទេស​ចិន​កាន់តែ​ខិត​ជិត​ក្នុង​ការ​ក្លាយជា​ប្រទេស​ប្រាក់​ចំណូល​ខ្ពស់​ដែល មាន GDP ក្នុង​ប្រជាជន​ម្នាក់​លើស ១២,៧៣៦​ដុល្លារ​ដែល​ត្រូវ​បាន​កំណត់​ដោយ​ធនាគារ ពិភពលោក​ក្នុង​ឆ្នាំ ២០១៥​។ ប៉ុន្តែ​សេដ្ឋវិទូ​បាន​និយាយ​ថា ការ​អន់​ថយ​នៃ​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ផលិត កំណើន​មនុស្ស​ជរា​ក្នុង​ប្រទេស និង​ការ​អភិវឌ្ឍន៍​មិន​ស្មើគ្នា​ក្នុង​តំបន់​អាច​បង្ក​ជា​ឧបសគ្គ​ដល់​ប្រទេស​ចិន​ក្នុង​ការ​សម្រេច​បាន​គោលដៅ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ