ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ទាំងនេះ ជួយ​អ្នក​មិនសូវ​បាត់បង់​កូន​ក្នុង​ផ្ទៃ

5 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​កូន​ក្នុង​ផ្ទៃ​បាត់បង់​ដោយ​ចៃដន្យ​។ តើ​មាន​អ្វី​ខ្លះទៅ? ប្រសិនជា​ប្រវត្តិ​គ្រួសារ​អ្នក​តែង​មាន​អ្នក​រលូត​កូន អ្នក​គួរតែ​ពិនិត្យ​មុន​ពេល​មាន​ផ្ទៃពោះ ដើម្បី​ធានា​ថា​សុខភាព​អ្នក​ល្អ អាច​ពរ​ពោះ​បាន​។ ម្យ៉ាងទៀត អ្នក​មិន​គួរ​ទុក​ដល់​អាយុ​ច្រើន ទើប​មានកូន​នោះ​ទេ…

ខាងក្រោម​នេះ Health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​កូន​ក្នុង​ផ្ទៃ​បាត់បង់​ដោយ​ចៃដន្យ​។ តើ​មាន​អ្វី​ខ្លះទៅ?

ប្រសិនជា​ប្រវត្តិ​គ្រួសារ​អ្នក​តែង​មាន​អ្នក​រលូត​កូន អ្នក​គួរតែ​ពិនិត្យ​មុន​ពេល​មាន​ផ្ទៃពោះ ដើម្បី​ធានា​ថា​សុខភាព​អ្នក​ល្អ អាច​ពរ​ពោះ​បាន​។ ម្យ៉ាងទៀត អ្នក​មិន​គួរ​ទុក​ដល់​អាយុ​ច្រើន ទើប​មានកូន​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នកមាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដោយ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ទាំង​កូន និង​អ្នក​ម្តាយ​។ ជាង​នេះ​ទៅ​ទៀត អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ការ​ពន្យារកំណើត មិន​គួរ​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​ផ្តេសផ្តាស​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈម​មុខ​នឹង​ការ​គ្មាន​ផ្ទៃពោះ​ខ្លាំង​ណាស់​។

ជា​ពិសេស អ្នក​មិន​គួរ​ញ៉ាំ​ស្រា និង​ជក់បារី​ទេ ព្រោះ​របស់​ពីរ​នេះ​ជា​របស់​មិនល្អ​ឡើយ ដោយពេល​ដែល​អ្នក​ប៉ះពាល់​ច្រើន នឹង​អាច​ជួបនឹង​គ្រោះថ្នាក់​យ៉ាង​ងាយ​បាន​។ ចុង​ក្រោយ អ្នក​មិន​គួរ​ប្រើ​ថ្នាំ​ផ្តេសផ្តាស​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ អ្នក​គួរតែ​អនុវត្ត​តាម​ទ​ង្វើ​ទាំងនេះ ទើប​អាច​ចៀស​ពី​ការ​កើត​មាន​អាកា​រៈ​ពិបាក​មានកូន​បាន​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ