ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឪចុងបំផ្លាញអនាគត​ខ្ទេច…​កូន​ស្រី​ម្នាក់​៨ឆ្នាំនិង​១៣​ឆ្នាំ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ជា​ឪពុកចុង បាន​ជាប់ចោទ​ចាប់​កូនស្រី​២​នាក់​រំលោភ ខណៈ​ម្តាយ​ចេញ​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ឯ​ខេត្តព្រះវិហារ និង​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង ។ ការ​​ចាប់​ឃាត់​ខ្លួន​បុរស​ជា​ឪពុកចុង​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀលថ្ងៃ​ទី​២២ ខែមីនា…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ជា​ឪពុកចុង បាន​ជាប់ចោទ​ចាប់​កូនស្រី​២​នាក់​រំលោភ ខណៈ​ម្តាយ​ចេញ​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ឯ​ខេត្តព្រះវិហារ និង​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង ។ ការ​​ចាប់​ឃាត់​ខ្លួន​បុរស​ជា​ឪពុកចុង​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀលថ្ងៃ​ទី​២២ ខែមីនា
នៅ​ឃុំ​រលួស ស្រុក​ប្រាសាទបាគង ។

លោក​វរសេនីយ៍ឯក មិន ច​ន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ថ្លែង​ថា ការ​ចាប់​ឃាត់ខ្លួន​នេះ​ គឺ​យោង​​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​ទាំង​២​នាក់ បន្ទាប់​ពី​ជនសង្ស័យ​ជា​ប្តី​ក្រោយ​ធ្វើ​សកម្មភាព​រំលោភដែល​ម្នាក់​អាយុ​១៣​ឆ្នាំ និងម្នាក់​ទៀត ​ទើប​មាន​អាយុ​៨​ឆ្នាំ​ប៉ុណ្ណោះ ។

លោក​អធិការ​ថ្លែង​ទៀត​ថា បុរស​ជា​ឪពុកចុង​នេះ​ ឈ្មោះ ដែង ឆាន អាយុ​៣៩​ឆ្នាំ ហើយ​សកម្មភាព​ចាប់​រំលោភ​បាន​កើតឡើង​ម្តាយ​ពួក​នាង​មិន​នៅផ្ទះ ដោយ​ជាប់រវល់​ទៅ​ស៊ីឈ្នួល​គេ​នៅ​ឯ​ខេត្តព្រះវិហារ ។ជន​​
ជា​ឪពុកចុង​រូប​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕

អត្ថបទសរសេរ ដោយ