ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​កើតឡើង​ក្នុងស្រុក​កូន​មុំ​​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ច្រើន​ខ្នង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ខ្យល់​កន្ត្រាក់​បណ្ដាល​អោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ក្នុង​នោះ​ផ្ទះ​ចំនួន​៤​ខ្នង​បានរ​លំបាក​រាប​ដល់​ដី ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ឃុំ​ត្រពាំង​ក្រហម ស្ថិត​ក្នុងស្រុក​កូន​មុំ ។…

ខេត្ត​រតនគីរី ៖ ខ្យល់​កន្ត្រាក់​បណ្ដាល​អោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ក្នុង​នោះ​ផ្ទះ​ចំនួន​៤​ខ្នង​បានរ​លំបាក​រាប​ដល់​ដី ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ឃុំ​ត្រពាំង​ក្រហម ស្ថិត​ក្នុងស្រុក​កូន​មុំ ។

ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើ​នេះ តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា ទូ​ទាំង​ទីរួមស្រុក​កូន​មុំ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​រដូវប្រាំង​ឆ្នាំ​នេះ​បាន​បង្ក​ឱ្យ​មាន​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៣ គឺ​១-​ឃុំ​ត្រពាំង​ច្រេស ២-​គឺ​ឃុំ​ត្រពាំង​ក្រហម និង​៣-​ឃុំ​ស្រែ​អង្គ្រង ។ ដោយឡែក​មាន​តែ​ឃុំ​ត្រពាំង​ក្រហម​មួយ​គត់​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាងគេ​គឺ​មាន​រយៈពេល​ជាង​១​ម៉ោង​រហូត​ដល់​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ធ្វើ​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំង​ក្រហម​ចំនួន​១០​ខ្នង​បាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខ្យល់​ក​ន្ទ្រា​ក់បាន​បោកបក់ បណ្តាល​ឱ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋរ​លំបាក់​រាប​ដល់​ដី​ចំនួន​៤​ខ្នង ចំណែក​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង​ទៀត​គ្រាន់តែ​របើក​ដំបូល​ស​ង្ក័​សី និង​របើក​ជញ្ជាំង ។ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខូចខាត​ខាងលើ​នោះ​គឺ​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី និង​ជ​ញ្ចាំ​ង​បាំង​ក្ដារ ។

ក្នុង​ករណី​ខ្យល់​កន្ត្រាក់​ខាងលើ​នេះ​មិន​បណ្ដាល​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​របួស ឬ​បាត់បង់​អាយុជីវិត​នោះ​ទេ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៩ មា​នក​ម្លាំ​ចំរុះ​របស់​ខេត្ត​បាន​ចុះ​ទៅ​ជួយ​រើ​ផ្ទះ​ប្រជាពលរដ្ឋ​ផង​ដែរ និង​ធ្វើ​របាយ​ការណ៍​​ជូន​អោយ​កាកបាទក្រហម​ខេត្ត​ដើម្បី​ជួយ​ជា​ថវិកា​ខ្លះ​ដល់​ក្រុម​គ្រួសារ​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ