ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ខ្ទេច​ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង ក្នុង​ក្រុង​កំពង់ឆ្នាំង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង​មួយ​កន្លែង ដែល​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​ក្នុង​ពិធីបុណ្យ​ទន្លេ​កន្លង​ទៅ​នេះ ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បុក​បណ្តាល​ឲ្យ​បាក់​រលំ​ខូចខាត​ទាំងស្រុង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែមីនា ​ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។…

ខេត្តកំពង់ឆ្នាំង ៖ ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង​មួយ​កន្លែង ដែល​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​ក្នុង​ពិធីបុណ្យ​ទន្លេ​កន្លង​ទៅ​នេះ ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បុក​បណ្តាល​ឲ្យ​បាក់​រលំ​ខូចខាត​ទាំង
ស្រុង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែមីនា ​ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

សមត្ថកិច្ច​នគរបាល មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គ្រោង​ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង ដែល​តាំង​លម្អ​ភ្លើងពណ៌​កាត់​ទទឹង​ថ្នល់ជាតិ​លេខ ៥ នៅ​ចំណុច​ភូមិ​ដំណាក់​ពពូល​គឺ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​រាជធានី​ភ្នំពេញ​បាន​បុក​បណ្ដាល​ឲ្យ​បាក់​រលំ​ទាំងស្រុង​តែ​ម្ដង ។ នេះ​បើ​យោង​តាម​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល ។

ប្រភព​ដដែល​បាន​បន្ត​អោយ​ដឹង​ថា កន្លង​ទៅ​ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង​ដែល​ឆ្លងកាត់​ថ្នល់ជាតិ​និង​ថ្នល់​មួយ​ចំនួន​គឺ​ត្រូវ​បាន​បំពាក់​ភ្លើង​បំភ្លឺ​រហូត​មក ចាប់ពី​ពិធីបុណ្យ​ទន្លេ​រហូត​មក ប៉ុន្តែ​នៅ​យប់​ថ្ងៃ​កើតហេតុ ខ្លោងទ្វារ​កាត់​ទទឹង​ផ្លូវ​ទាំងអស់​ត្រូវ​បាន​បិទ​ភ្លើង​បំភ្លឺ​ទាំងស្រុង​តែ​ម្ដង គឺ​មិនមែន​ដាច់​ភ្លើង​ទេ​គឺ​ផ្តាច់​ចរន្តអគ្គិសនី​តាម​ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង ដែល​គេ​ដាក់​កាត់​ថ្នល់ជាតិ ។ ហេតុនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​រថយន្ត​មើល​មិនឃើញ ស្មាន​មិន​ត្រូវ ទើប​បណ្ដាល​ឲ្យ​បុក​ខ្ទេច​ទាំង​ប៉ាណូ​មួយ​កន្លែង​នៅ​ចំណុច​ខាងលើ​នេះ​តែ​ម្ដង​។

ទោះបីជា​យ៉ាងនេះ​ក្តី ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​បាន​លើក​ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង​ដែល​ដួល​រលំ​លើ​ថ្នល់ជាតិ មក​ដាក់​តម្រៀប​ខាង​ចិញ្ចើម​ផ្លូវ ដើម្បី​សម្រួល​ចរាចរណ៍​ទាំង​យប់​ផង​ដែរ ។

គេ​មិន​ទាន់​ដឹង​ថា​តើ​មូលហេតុ​ដែល​ផ្ដាច់​ភ្លើង​យប់​ថ្ងៃ​កើតហេតុ បណ្ដាល​មក​ពី​អ្វី​នោះ​ទេ ? ប៉ុន្តែ​គ្រប់​ផ្ទាំង​ប៉ាណូ​ដែល​ឆ្លងកាត់​ទទឹង​ផ្លូវ បើសិនជា​គ្មាន​ភ្លើង​បំភ្លឺ​ដាក់​បំពាក់​នៅ​លើ​ហ្នឹង​ដូច​សព្វដង​ទេ ប្រាកដជា​នឹង​រង​គ្រោះ​ដូច​ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង​នេះ​ទៀត​ជា​មិន​ខាន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ