ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូល​ផ្ទះ​មួយ​កន្លែង​ក្នុង​តំបន់​មិន​រៀបរយ​រក​ឃើញ​ជាង​៤០​កញ្ចប់

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ដឹកនាំ​ដោយ​លោក ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​ឆ្មក់​បង្ក្រាប​គ្រឿងញៀន ចាប់ខ្លួន​មេខ្លោង​ចែកចាយ​បាន​ម្នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន​៤៥​កញ្ចប់ ក្នុង​នោះ​មាន​១​កញ្ចប់​ធំ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ដឹកនាំ​ដោយ​លោក ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​ឆ្មក់​បង្ក្រាប​គ្រឿងញៀន ចាប់ខ្លួន​មេខ្លោង​ចែកចាយ​បាន​ម្នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន​៤៥​កញ្ចប់ ក្នុង​នោះ​មាន​១​កញ្ចប់​ធំ នៅ​តំបន់​សំណង់​មិន​រៀបរយ ។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៤ ខែ​មិ​នា ឆ្នាំ​២០១៩ ចំណុច​តំបន់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ផ្ទះ​គ្មាន​លេខ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ម្នាក់​ខាងលើ សមត្ថកិច្ច​មិន​ទាន់​អោយ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ថ្នាំ​ក្រាម​ពណ៌​ស ថ្លា​ចំនួន​៤៥​កញ្ចប់ ក្នុង​នោះ​មាន​ថង់​ធំ​មួយ​កញ្ចប់ ។

បើ​តាម​សម្តី​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ​បានអោយ​ដឹង​ថា ករណី​ឆ្មក់​ចូលបង្ក្រាប​នៅ​តំបន់​មិន​រៀបរយ​ខាងលើ គឺ​មានការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ម៉េ​ង វិមាន​តារា អធិការ​ខណ្ឌមានជ័យ ដោយ​លើក​បាន​យកចិត្តទុកដាក់ និង​បានអោយ​កម្លាំង​សមត្ថកិច្ច​ក្រោម ឱវាទ​ចូលរួម​បង្ក្រាប​អោយ​អស់​នៅ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

ប្រភព​ដដែល​បាន​បន្ត​ថា ជាក់ស្ដែង​នៅ​ថ្ងៃនេះ​ផ្ទាល់ កម្លាំង​សមត្ថកិច្ច ខណ្ឌមានជ័យ ដោយ​ដឹកនាំ​ដោយ លោក ម៉េ​ង​វិមាន​តារា អធិការដ្ឋាន​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង ឆ្មក់​ចូល ផ្ទះ​អត់លេខ នៅ​តំបន់​មិន​រៀបរយ ក៏​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់ និង​ធ្វើការ​ឆែកឆេរ ជាក់ស្ដែង កម្លាំង​សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​ថ្នាំ​​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៤៥​កញ្ចប់ ក្នុង​នោះ​មាន​ថង់​ធំ​មួយ​កញ្ចប់ ដែល​សង្ស័យ​ជា​សារធាតុ​ញៀន ក៍បាន​នាំ​ខ្លួន​ជនសង្ស័យ​រូប​នោះ​យក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ