ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ពលរដ្ឋ​ភ័យ​ខ្លាច​ខ្វះទឹក​…តែមន្ត្រីថា​«សូម​កុំ​​​បារម្ភ»

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ កំពុង​ព្រួយបារម្ភខ្លាំង​ពីការខ្វះខាតទឹកស្អាតប្រើ​ប្រាស់ប្រចាំថ្ងៃ ខណៈប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ក្នុងក្រុងត្រូវគេមើ​លឃើញថា ទឹកបានស្រក​ចុះជា​រៀងរាល់ថ្ងៃ តែត្រូវបានមន្ត្រីជំនាញអះអាងថា សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភទឹក​នឹងមានផ្តល់​ជូន​គ្រប់​គ្រាន់ ។ បើតាម​លោក…

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ កំពុង​ព្រួយបារម្ភខ្លាំង​ពីការខ្វះខាតទឹកស្អាតប្រើ​ប្រាស់ប្រចាំថ្ងៃ ខណៈប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ក្នុងក្រុងត្រូវគេមើ​លឃើញថា ទឹកបានស្រក​ចុះជា​រៀងរាល់ថ្ងៃ តែត្រូវបានមន្ត្រីជំនាញអះអាងថា សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភទឹក​នឹងមានផ្តល់​ជូន​គ្រប់​គ្រាន់ ។

DCIM\100MEDIA\DJI_0165.JPG

បើតាម​លោក សុណ្ណា រិទ្ឋ ប្រធានរដ្ឋាករទឹកខេត្តមណ្ឌលគិរី​បានឱ្យ​ដឹងថា​ «នៅខេត្តយើង​មិនទាន់មាន​បញ្ហាខ្វះទឹកទេ ដោយសារការប្រើប្រាស់នៅមានកម្រិត​តិចតួចនៅ​ឡើយ មិនទាន់ប្រឈមទេ»​។ប្រធាន​រដ្ឋាករទឹកបន្តថា «សព្វថ្ងៃក្រុងសែន​នោរម្យ មានប្រភពទឹកតែមួយគត់ សម្រាប់ផ្គត់ផ្គង់​គឺទឹកទំនប់លើ​និង​ទំនប់​ក្រោម ។ ហើយបច្ចុប្បន្ន អង្គភាពទឹកស្អាតក្រុង​សែមនោរម្យមានអតិថិជនទទួលសេវាទឹកស្អាតចំនួន ១.១៦០គ្រួសារ ស្មើ៩ភូមិ និង៣សង្កាត់» ។

DCIM\100MEDIA\DJI_0161.JPG

​លោកបញ្ជាក់ដែរថា ​ក្នុងករណីប្រភពដែលកំពុងផ្គត់ផ្គង់ទឹកនៅក្រុងសែមនោរម្យត្រូវរីងស្ងួត អង្គ​ភាព​ទឹកស្អាត បានត្រៀមប្រភពទឹកពីរកន្លែង​បន្ថែម​ទៀត ដែលនៅជាយ​ក្រុង ដើម្បីបញ្ចៀស​ពីបញ្ហា​ខ្វះ​ខាត
​ទឹក ។ ប្រភពទឹកដែលត្រៀម សម្រាប់បន្តផ្គត់ផ្គង់ដល់អ្នករស់នៅក្រុងសែននោមរម្យ ទី១-គឺអូរបម្លែង មាន​ចម្ងាយ​ពីប្រភពទឹកចាស់ជាង៣គីឡូម៉ែត្រ ចំណែកប្រភពទឹកទី២ គឺទឹកអូរទេរ ដែលមានប្រភពទឹកធំ តែ​មានចម្ងាយពីប្រភពទឹកចាស់៩គីឡូម៉ែត្រ»។

DCIM\100MEDIA\DJI_0162.JPG

ថ្វីដ្បិតក្រុងសែនមនោរម្យមានប្រភពទឹកសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ក៏ដោយលោក សុណ្ណា រិទ្ឋ បានសំណូម​ពរដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់ទឹក ដោយសន្សំសំចៃ​ព្រោះឆ្នាំនេះប្រទេសកម្ពុជា​នឹងមាន​គ្រោះរាំង​ស្ងួតអូសបន្លាយរយៈពេលយូរ ។

អត្ថបទសរសេរ ដោយ