ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ហេតុ​អ្វី ធ្វើ​អត្តឃា.ត​ច្រើន​ដង លុះ​ចុង​ក្រោយ​…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​អោយ​តែ​ផឹកស្រា​ស្រវឹង​ម្ដង​ៗ​តែងតែ​ចង់​ធ្វើ​អត្តឃាត​ខ្លួនឯង​ច្រើន​ដងមកហើយ​ លុះ​លើក​ចុង​ក្រោយ​បាន​យក​កាំបិត​ចិតបន្លែ​ចាក់​ខ្លួនឯង​ចំនួន​២​កាំបិត​ចំ​.​ពោះ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ស្ថិត​នៅ​ភូមិ​តា​ង៉ា ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស…

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​អោយ​តែ​ផឹកស្រា​ស្រវឹង​ម្ដង​ៗ​តែងតែ​ចង់​ធ្វើ​អត្តឃាត​ខ្លួនឯង​ច្រើន​ដងមកហើយ​ លុះ​លើក​ចុង​ក្រោយ​បាន​យក​កាំបិត​ចិតបន្លែ​ចាក់​ខ្លួនឯង​ចំនួន​២​កាំបិត​ចំ​.​ពោះ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ស្ថិត​នៅ​ភូមិ​តា​ង៉ា ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​សល់ ទិញ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ជន​ដើម​ភាគតិច​ច្រា​យ មុខរប​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជាមួយ​ជន​រង​គ្រោះជា​ច្រើន​គ្រួ​សារបាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា អោយ​តែ​ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង​ពេល​ណា​ក៏​តែងតែ​ចង់​ធ្វើ​អត្តឃាត​ខ្លួនឯង​មិន​ក្រោម​ជិត​១០​ដង​រួច​មក​ហើយ តែ​ត្រូវ​បងប្អូន​សាច់ញាតិ​នាំ​គ្នា​ជួយ​ឃាត់​ទុក​រហូត​ដល់​ស្វាង​ស្រា​ក៏​ឈប់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ទើបតែ​ចុង​ក្រោយ​នេះ​ជន​រង​គ្រោះ​រួម​ទាំង​អ្នក​ភូមិ​៣​ទៅ​៤​នាក់​បាន​នាំ​គ្នា​ផឹកស្រា​.​ស អស់​ចំនួន​ជាង​២​លី​ត្រ រហូត​ជន​រង​គ្រោះ​ស្រវឹង​អង្គុយ​រអ៊ូ​តែ​ម្នាក់ឯង​ថា «​មិន​ចង់​រស់នៅ​លើ​លោក​នេះ​ទៀត​ទេ ចង់​តែ​ស្លាប់​» ។ ក្រោយមក​ទៀត ជន​រង​គ្រោះ​បាន​លួច​ដើរ​ចូល​ទៅ​រោង​បាយ​យក​កូនកាំបិត​ចិតបន្លែ​ចាក់​ខ្លួនឯង​ចំ​.​ពោះ​ចំនួន​២​កាំបិត​ប្រកាច់​ពេញ​រោង​បាយ​ស្រែកហៅ​អោយ​បងប្អូន​ជួយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​មាន​ប្រពន្ធ និង​កូន​ពី​នាក់​រួច​ហើយ និង​ជា​មនុស្ស​គ្រប់ទឹក​ត្រឹមត្រូវ​មាន​ចរិត​ស្លូតបូត​ណាស់​មិន​ដែល​រករឿង​អ្វី​ដល់​អ្នក​ភូមិ​ម្ដងណា​ឡើយ ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​ប៉ូលិស​បាន​ចុះ​ទៅ​ដល់​កន្លែងផ្ទះ​ជន​រង​គ្រោះ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ស្នាម​របួស​ផង​ដែរ ជា​លទ្ធផល​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​ចាក់​ខ្លួនឯង​ចំនួន​២​កាំបិត​ពិតប្រាកដ​មែន បណ្ដាល​អោយ​រង​របួសធ្ងន់ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ញ៉ា​ង និង​បាន​រួច​ផុត​ពី​សេចក្ដីស្លាប់​ហើយ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ជន​រង​គ្រោះ​ចាក់​ខ្លួនឯង​បែប​នេះ​គឺ​បណ្ដាល​មក​ពី​ផឹកស្រា​ស្រវឹង ៕