ព្រលប់​មក​ម្តង ទៀប​ភ្លឺ​ម្តងទៀត លិច​អស់​ហើយ​ក្រុង​ប៉ោយ​ប៉ែ​ត


ខេត្តបន្ទាយមានជ័យ ៖ ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ព្រឹក​នេះ ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ជន់​លិច ខណៈ​ព្រះ​ភិ​រុណ​បង្អុរ​ម្តង​ហើយ​ម្តងទៀត​កាលពី​ព្រលប់​ថ្ងៃ​ទី​24 និង​ព្រលឹម​ថ្ងៃ​ទី​25 ខែមីនា ឆ្នាំ​2019 នេះ​។

នៅ​ដងផ្លូវ​បេតុង​មួយ​ចំនួន ចំណតរថយន្ត​តូច​ធំ បាន​រង​ការ​ជន់​លិច​ធ្វើ​ឲ្យ​រថយន្ត​តូច​ធំ​ចត​តាម​ដងផ្លូវ​យ៉ាង​ព្រោងព្រៀត ហើយ​ដងផ្លូវ​បរិវេណ​ផ្សារ​ប៉ោយ​ប៉ែ​ត​ថ្មី ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​01 សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​មាន​ជំនន់​ទឹកភ្លៀង ចំណែក​អាជីវករ​ដែល​លក់ដូរ​មួយ​ចំនួន​បាន​សំណូមពរ​ឲ្យ​អ្នកគ្រប់គ្រង​ផ្សារ មេត្តា​ជួយ​ស្តារ​លូ​ផង ពួក​គាត់​និង​ចូលរួម ព្រោះ​ពី​មុន​ពុំដែល​កើត​មាន​ជំនន់​ទឹកភ្លៀង​បែប​នេះ​ទេ​។
ទោះបីជា​យ៉ាងណា​មក រហូត​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​25 មីនា​នេះ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា មិន​មាន​ករណី​គ្រោះ​ធម្មជាតិ​នេះ​កើតឡើង​លើ​មនុស្ស សត្វ ឬ​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​នោះ​ទេ ទោះជា​ព្រះ​ភិ​រុណ​បាន​បង្អុរ​យ៉ាង​ខ្លាំង​ក៏​ដោយ ។

ផ្ទៃមេឃ​មាន​សភាព​អួរ​អាប់​ពុំ​មាន​ពន្លឺ​ថ្ងៃ​ឡើយ ហើយ​នៅ​ម៉ោងជាង​9​ព្រឹក​ថ្ងៃ​ដដែល​នេះ ព្រះ​ភិ​រុណ​ចាប់ផ្តើម​បង្អុរ​មក​យ៉ាង​ខ្លាំង​ជា​ថ្មី​ទៀត ក្រោយ​ពី​រាំង​ប្រហែល​1​ម៉ោង​។ បើ​ទោះជា​ព្រះ​ភិ​វុ​ណ​នៅ​តែ​បន្ត​ធ្លាក់​ខ្លាំង ក៏​គេ​គិត​ថា ជំនន់​ទឹកភ្លៀង និង​កើត​មាន​កាន់តែ​ច្រើន​ឡើង ព្រោះ​ប្រព័ន្ធ​បង្ហូរទឹក​មិន​អាច​ហូរ​ទាន់​នោះ​ទេ​៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ