ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាមទារ​សំណង​៦ពាន់​ដុល្លារ​…​​តែ​ភាគី​ម្ខាង​​​​សុំ​អង្វរឱ្យ​ស៊ើបអង្កេតឡើងវិញ​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ភរិយា​របស់បុរស​អ្នក​បើក​បរ​គោ​យន្ត​កែច្នៃសម្រាប់​ប្រើ​​កិនស្រូវ​តាម​ភូមិ រួម​និង​សាក្សី​ជា​ច្រើន​នាក់ផងដែរ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣​​ មីនា ​នាំ​គ្នា​មក​ជួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ឱ្យ​​ជួយ​ផ្សព្វ​ផ្សាយនូវ​ភាព​អ​យុ​ត្តិ​ធ​ម៌ ​។ ការដែលមកសុំខាងអ្នកសារព័ត៌​មាន គឺ​ដើម្បី​ឱ្យ​​​បានដឹង​ដល់​ថ្នាក់ដឹកនាំ…

ខេត្តកំពង់ឆ្នាំង ៖ ភរិយា​របស់បុរស​អ្នក​បើក​បរ​គោ​យន្ត​កែច្នៃសម្រាប់​ប្រើ​​កិនស្រូវ​តាម​ភូមិ រួម​និង​សាក្សី​
ជា​ច្រើន​នាក់ផងដែរ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣​​ មីនា ​នាំ​គ្នា​មក​ជួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ឱ្យ​​ជួយ​ផ្សព្វ​ផ្សាយនូវ​ភាព​អ​យុ​ត្តិ​ធ​ម៌ ​។ ការដែលមកសុំខាងអ្នកសារព័ត៌​មាន គឺ​ដើម្បី​ឱ្យ​​​បានដឹង​ដល់​ថ្នាក់ដឹកនាំ តុលា​ការ និងក្រសួង​ពាក់​ព័​ន្ធ ដើម្បី​ស្រាវជ្រាវស៊ើបអង្កេតលើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងម៉ូតូ​និង​គោ​យន្ត​កែ​ច្នៃ ខណៈ​ដែលស្ត្រី​​ម៉ូតូបានរេចង្កូតទៅ​បុក​គោ​យន្ត​កែ​ឆ្នៃ​របួស​បាក់ជើង ទារ​សំណង​៦​ពាន់​ដុល្លារឯណោះ តែ​ភាគី​​គោ​យន្ត​មិន​មាន​លទ្ធ​ភាព ក៏ត្រូវ​​តុលាការ​ឃុំខ្លួន​ដាក់​ព​ន្ធ​នាគារ ។

​ស្ត្រី​ឈ្មោះ​ប៉ិល ដា​នី អាយុ​៣៧​ឆ្នាំ ជា​ភរិយារបស់​ឈ្មោះ ហេង សា​រ៉ុ​ន អាយុ​៤២ ឆ្នាំ ជា​អ្នក​បើក​គោ​យន្ត បាន​រៀបរាប់​ថា គ្រួសារ​គាត់មាន​ទីលំនៅ​ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​គ្រួសារ​គាត់​បាន​មក​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ក្នុងភូមិ​ប្រាំបី​ឆោម ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយ​ប្រកប​របរ បើក​គោ​យន្ត​កែ​ឆ្នៃ សម្រាប់​កិនស្រូវ ចល័ត​តាម​ភូមិ ។ នៅ​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ​មីនា ​ខណៈ​ប្តី​គាត់​កំពង់​បើក​គោ​យន្ត មក​ដល់​ចំណុច​មុខ​សាលា​បឋម​សិក្សា​ព្រះ​ទ្វារ ស្ថិត​ក្នុងភូមិ​ប្រាំបី​ឆោម ឃុំ​ពង្រ ស្រុក​រលាប្អៀរ ស្រាប់តែ​មានស្ត្រី​ម្នាក់ជិះ​ម៉ូតូ​ក្នុង​ដំណើរ​បញ្ច្រាសទិស​ជាមួយគោ​យន្ត​ប្តី​គាត់ ហើយបានរេ​ចង្កូត មក​បុក​គោ​យន្តប្តី​គាត់ទៀត​ ខណៈ​ដែល​ប្តី​គាត់​ព្យាយាម​គេច​ធ្លាក់​ពី​ថ្នល់ជាតិមក​លើ​គ្រោះ​ក្រហមទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​រង​របួស​បាក់ជើង ហើយ​បាន​ទារ​សំណង​៦​ពាន់​ដុល្លារ​ ពេល​គាត់​គ្មាន​ប្រាក់​សង ត្រូវ​បាន​តុលាការ ឃុំខ្លួន​ប្តី​គាត់ដាក់​ព​ន្ឋ​នាគារយ៉ាង​អយុត្ត​ធ​ម៌ ។​ ​ជុំ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បុរស​ម្នាក់​ដែល​ជា​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹងថា មុន​ពេល​កើតហេតុ គាត់​កំពុង​បើក​ម៉ូតូ ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​ជិៈ​ម៉ូតូ​មាន​ដឹក​កញ្ឆេ​ពីក្រោយ និង​មាន ​វ៉ា​ន់​ខ្លះ​ភ្ជួរ​នៅ​ពីមុខ​ម៉ូតូ ហើយ​បាន​បើក​ម៉ូតូ​វ៉ា​ម៉ូតូ​គាត់ ក្នុង​ទិស​ស្របគ្នា ពេល​បើក​វ៉ា​ផុត បាន​បន្តិច គាត់​ឃើញ​ស្ត្រី​រូប​នោះ អោន​ដោយ​ដៃ​ឆ្វេង ឈោង​យក​របស់​អ្វីមួយ ពេល​នោះ ម៉ូតូ​ក៍បាន​រ៉េ​ចង្កូត ទៅ​ឆ្វេង​ដៃ​ដែរ ហើយក៍​បាន​ទៅ​បុក គោ​យន្ត ក្នុង​ទិស​ច្រាស់​គ្នា​តែ​ម្តង ខណៈ​អ្នក​បើក​គោ​យន្ត ឃើញ​សភាព​មិន​ស្រួល​ខំ​គេច​ធ្លាក់​មក​លើ​ថ្នល់​គ្រួ​ស​ក្រហម​ទៅ​ហើយ ។

ស្ត្រី​សាក្សី​ម្នាក់​ទៀត បាន​បំភ្លឺ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ ពេល​គាត់​ទៅ​ដល់ ឃើញ​ស្ត្រី​រង​គ្រោះ​រង​របួស​បាក់ជើង ហើយ​គាត់​ក៍បាន​ជួយ​លើក ស្ត្រី​រង​គ្រោះ​ដែរ ពេល​នោះ​គាត់​បានឃើញ​ស្ត្រី​រង​គ្រោះ សួរ​រក អ្នក​បើក​គោ​យន្ត ហើយ​អ្នក​គោ​យន្ត ដែល​កំពុង​ជួយ​ស្ត្រី​រង​គ្រោះ​នោះ​ដែរ បាន​ឆ្លើយ​ថា​៖ ខ្ញុំ​នៅ​នឹង​ទេ អ៊ី ខ្ញុំ​មិនរ​ត់ទៅ​ណា​ទេ ! បន្ទាប់​មក ស្ត្រី​រង​គ្រោះ បន្ទោស​អ្នក បើក​គោ​យន្ត​ថា​៖ បើ​ឃើញ​គាត់​បើក​មក​ហើយ ម៉េច​មិន​គេច​ផង តែ​អ្នក​បើក​គោ​យន្ត​ថាៈ ខ្ញុំ​ខំ​គេច​ធ្លាក់​ថ្នល់​ក្រហម​ហើយ តែ​នៅ​តែ​គេច​មិន​ផុត ។

ជុំវិញ​ករណី​នេះ ភ្នាក់ងារកោះសន្តិភាពប្រចាំ​ខេត្តកំពង់ឆ្នាំង បាន​សួរ​ទៅ​លោក ឈឹ​ម សា​រុន នាយ​ការិយាល័យចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំងបាន​ឆ្លើយ​ថា «តាម​ការ​វាស់វែង​របស់​មន្ត្រី​ជំនាញបញ្ជា​ក់ថា ស្ត្រី​អ្នក​បើក​ម៉ូតូ​បាន​បើក​ម៉ូតូ​ឆ្លងថ្នល់​ជាតិ​ផុត ដល់​ថ្នល់​ក្រួស​ក្រហម​ទៅ​ហើយ ត្រូវ​គោ​យន្ត​ទៅ​បុក ។ ប៉ុន្តែ​លោកថា បើ​មាន​សាក្សី​មែន លោក​នឹង​ស្រាវជ្រាវ​រឿង​នេះ​ឡើង​វិញ ដើម្បី​ឱ្យ​មាន​យុ​ត្តិ​ធ​ម៌​ទាំង​សងខាង» ។

យ៉ាងនេះ ​ក្តីជុំវិញ​បញ្ហា​នេះ ទុក​ឱ្យ​សមត្ថកិច្ច​បន្ត​នីតិ​វិធី​របស់​ខ្លួន ​ដើម្បី​រក​យុ​ត្តិ​ធ​ម៍​ទាំង​សងខាង​ចុះ ប៉ុន្តែ​ការ​ឃុំខ្លួន​របស់​បុរស​អ្នក​បើក​គោ​យន្ត ពិតជា​ធ្វើ​អោយ​ជីវភាព​គ្រួសារ​នេះ កាន់តែ​យ៉ាប់យ៉ឺន​មែនទែន សូ​ម្បី​​តែ​ប្រាក់​ជួល​រ៉ឺ​ម៉ក​ម៉ូតូ តុ​តុ មក​ជួប​អ្នក​សារព័ត៌មាន​ចំនួន​៣​ម៉ឺន​រៀល ​ក៏​​ត្រូវ​ប្រជាពលរដ្ឋ ជិតខាង​អាណិត​ជួយ​ចេញ​អោយ​ដែរ ហើយ​អ្វី​ដែល​ចាប់អារម្មណ៍​ទៀត​នោះ ក្រោយ​ពី​កិច្ច​សម្ភាសន៍​ចប់ អ្នក​សារ​ព៍​ត៌​មានបាន​រ៉ៃ​លុយ​គ្នាបាន​ប្រ​មាណ១០​ម៉ឺន​រៀល​ឱ្យ​​ស្ត្រី​ជា​ភរិយា អ្នក​បើក​គោ​យន្ត​ធ្វើ​សោ​ហុយ​ទៅ​ផ្ទះ​វិញ​ ។

អត្ថបទសរសេរ ដោយ