ច្រណែន​អ្នក​ដទៃ​ដូច​ស្អប់ខ្ពើម​ម៉ែឪ​បង្កើត


ដើមហេតុ​ដែល​នាំ​ឱ្យ​មាន​សេចក្តី​ច្រណែន​នឹង​អ្នក​ដទៃ​គឺ​មក​អំពី​ក្នុង​ចិត្ត​យើង​ហ្នឹង​មិន​មាន​មេត្តា​គឺ​សេចក្ដី​រាប់អាន មិន​មាន​មុទិតា​សេចក្ដី​ត្រេកអរ​តាម​នៅ​ពេល​ដែល​អ្នក​ដទៃ​គេ​បាន​សុខ តាម​ពុទ្ធដីកា​ប្រាប់​ថា បើ​យើង​ច្រណែន​ស្អប់ខ្ពើម​នឹង​អ្នក​ដទៃ ហាក់ដូចជា​ស្អប់​ច្រណែន​នឹង​ឪពុក​ម្តាយបង្កើត បងប្អូន​បង្កើត​របស់​ខ្លួន​ដូច្នោះ​ដែរ ព្រោះ​អ្នក​ណា​ៗ ក៏​ធ្លាប់​ជា​សាច់ញាតិ​របស់​ខ្លួន​ដែរ​ក្នុង​សង្សារវដ្ដ​ដ៏​យូរអង្វែង​រាប់​ជាតិប្រមាណ​មិន​បាន​កន្លង​មក​។ សូម​ពិចារណា​នូវ​ទោស​នៃ​សេចក្ដី​ច្រណែន​ដូច​តទៅៈ

១-​សេចក្ដី​ច្រណែន​ធ្វើ​ឲ្យ​វិនាស​ចាក​ព្រះ​រតនត្រ័យ

២-​សេចក្ដី​ច្រណែន​មិន​អាច​មើលឃើញ​សច្ចធម៌​បាន​ឡើយ

៣-​សេចក្ដី​ច្រណែន​អាច​ធ្វើ​ឲ្យ​ខ្លួន​វិនាស​ដូច​ភិក្ខុ​បាប​ទេវទត្ត

៤-​សេចក្ដី​ច្រណែន​អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​សតិបញ្ញា

៥-​សេចក្ដី​ច្រណែន​អាច​ធ្វើ​ឲ្យ​ខ្លួន​ចេះ​រមិលគុណ​អ្នក​ដទៃ

៦-​សេចក្ដី​ច្រណែន​អាច​ធ្វើ​ឲ្យ​ខ្លួន​ចេះ​និយាយ​ញុះញង់

៧-​សេចក្ដី​ច្រណែន​អាច​ធ្វើ​ឲ្យ​ខ្លួន​សម្លាប់​គ្នា​និង​សម្លាប់​ខ្លួនឯង​បាន

៨-​សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​សាង​កម្ម​ពៀរ​វេរា​ដ៏​ច្រើន

៩-​សេចក្ដី​ច្រណែន​អាច​ធ្វើ​ឲ្យ​ខ្លួន​វិកលចរិត

១០-​សេចក្ដី​ច្រណែន​អាច​ធ្វើ​ឲ្យ​ខ្លួន​ស្អប់​មនុស្ស​ល្អ

១១-​សេចក្ដី​ច្រណែន​អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​ញាតិ​មិត្ត

១២-​សេចក្ដី​ច្រណែន​អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​កិត្តិយស

១៣-​សេចក្ដី​ច្រណែន​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ញញឹម​បាន​ទេ

១៤-​សេចក្ដី​ច្រណែន​អាច​ធ្វើ​ឲ្យ​ខ្លួន​ទៅ​កាន់​អបាយភូមិ

១៥-​សេចក្ដី​ច្រណែន​អាច​ធ្វើ​ឲ្យ​ខ្លួន​កើត​ក្នុង​ត្រកូល​ថោកទាប

១៦-​សេចក្ដី​ច្រណែន​អ្នក​ដទៃ​ជា​ចំនុចខ្សោយ​របស់​ខ្លួន

១៧-​សេចក្ដី​ច្រណែន​គឺជា​អកុសល​ប្រចាំជីវិត

១៨-​សេចក្ដី​ច្រណែន​អាច​នាំ​ឲ្យ​បែប​បាក់​ញាតិ​មិត្ត ។

បុគ្គល​ចង់​សម្លាប់​សេចក្តី​ច្រណែន​ត្រូវ​ចម្រើន​មុទិតា​ឱ្យ​បានជា​រឿយ​ៗ នឹង​អាច​ទាញ​កម្លាំងចិត្ត​អកុសល​ឱ្យ​ស្រក​ចុះ​បាន ។

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ