ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​ក្នុងស្រុក​កែវ​សីមា

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៦​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមីនា នៅ​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា មាន​ករណី​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​ប៉ើង​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៦​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមីនា នៅ​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា មាន​ករណី​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​ប៉ើង​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង ។

តាម​សេចក្តី​រាយ​ការ​ណ៏​បាន​បន្ត​ថា ផ្ទះ​រង​គ្រោះ​ទី​១-​គឺជា​ស្នាក់​ការ​របស់​កងរាជអាវុធហត្ថ​៧៦៤ ទី​២-​ជា​ផ្ទះ របស់​ឈ្មោះ ឃី លី មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ទី​៣-​ផ្ទះ​របស់​ឈ្មោះ​លឹ​ម ជី​ឡុ​ង មាន​ទំហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ ទី​៤-​ផ្ទះ​របស់​ឈ្មោះ​ជា ម៉ក់ មាន​ទំហំ​៣​ម៉ែត្រ​គុណ​៤​ម៉ែត្រ ទី​៥-​ផ្ទះ​របស់​ឈ្មោះ​ទួ​ច ណេ មាន​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ ទី​៦-​ផ្ទះ​របស់​ឈ្មោះ​ពិន គា មាន​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ និង​ទី​៧-​ផ្ទះ​របស់​ឈ្មោះ​ម៉​ន ម៉ា មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ។

ផ្ទះ​របស់​ជន​រង​គ្រោះ​ទាំងអស់​គឺ​សុទ្ធតែ​សង់​អំពី​ឈើ និង​ប្រក់​ស័ង្កសី បាន​រង​នូវ​ការ​ខូចខាត​ប៉ើង​ដំបូល ប៉ុន្តែ​ក្នុង​ករណី​នេះ​មិន​បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ