ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយ​ដែល​នាង​ហ៊ាន​មក​ងូត​ទឹកតែ​ម្នាក់​ឯង​… កើតរឿង​អក​សុល​មែន

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ មីនា នេះ សមត្ថកិច្ច​​នៅ​មិន​ទាន់​កំណត់​​បានដែល​​ស្ត្រី​ម្នាក់បាន​ស្លាប់ ក្នុង​ករណី​អ្វី​ពិត​ប្រាកដ​នៅឡើយ​ ខណៈ​​ស្រាវជ្រាវនិង​រង់ចាំ​ជំនាញ​ មកធ្វើកោសល្យវិច័យបន្តទៀត ។…

ខេត្តរតនគិរី ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ មីនា នេះ សមត្ថកិច្ច​​នៅ​មិន​ទាន់​កំណត់​​បានដែល​​ស្ត្រី​ម្នាក់បាន​ស្លាប់ ក្នុង​ករណី​អ្វី​ពិត​ប្រាកដ​នៅឡើយ​ ខណៈ​​ស្រាវជ្រាវនិង​រង់ចាំ​ជំនាញ​ មកធ្វើកោសល្យវិច័យបន្តទៀត ។ អ្វី​ដែល​ស្តាយនោះ ត្រូវបាន​ដឹងដំណឹងបឋមថា នាងមកងូតទឹកតែម្នាក់នៅក្នុងចម្ការរបស់នាង​ ។ គួររំលឹកថា កាល
ពី​ម៉ោង០៥ ​និង​ល្ងាច​​ថ្ងៃ​ទី​២៤ មីនា ស្ថិតត្រង់​ចំណុច​មាត់​អូរ​ចំការ​​​ក្នុងភូមិ​អុល​(​ធំ​) ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្ត​រន​គិរី ត្រូវ​​បានប្រទះឃើញ​​សព​ស្ត្រី​រង​គ្រោះ​​ឈ្មោះ កែ ញូ​ន ​អាយុ៣៤​ឆ្នាំ កសិករជនជាតិ​ទំពួន មានទីលំនៅ​​ក្នុង​ភូមិ-ឃុំ​កើតហេតុ​ ។

ប្រភព​បន្ត​ថា ​មុន​ពេលកើតហេតុ វេលាម៉ោង​​ប្រហែល​​០៥​ល្ងាចថ្ងៃដដែល ស្ត្រីរងគ្រោះ​ត្រូវ​គេដឹងថា ​ជិះ​​ម៉ូតូ​​មក​​ងូតទឹក​​នៅ​អូរ​ក្នុង​ចំការ​របស់​ខ្លួន​​មាន​ចម្ងាយ​ពី​ភូមិ​ប្រហែល១គីឡូម៉ែត្រ ។ លុះដល់​ម៉ោង​ប្រហែល​៦​ល្ងាច ប្តីនាង​​​បាត់​ប្រពន្ធ​យូរ​ពេក​បាន​មក​​តាមរក ។ ​ប៉ុន្តែ​រកមិនឃើញទេ ឃើញ​តែ​ស្បែកជើង និង​​ក​ន្ទ្រ​ក​ដាក់​ខោអាវប៉ុណ្ណោះ ហើយប្តី​ក៏​ត្រឡប់​ទៅ​ហៅ​អ្នក​ភូមិឱ្យ​មក​ជួយ​រក ។

ការស្វែងរហូត​ដល់​ម៉ោង​ប្រហែល១២អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៥ មីនា ទើប​រក​ឃើញ​សាកសព​នៅ​ក្នុង​អូរ ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ ​ពី​កន្លែងនាងងូត​​ទឹក ​។ ក្រោយ​ពេល​​ទទួល​ព័ត៌មាននេះ កម្លាំង​អធិការដ្ឋាន សហ​ការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​បា​តាង បាន​ហ៊ុម​ទ្ធ​កន្លែង​កើតហេតុ ដើម្បី​រង​ចាំ​កម្លាំង​ជំនាញ​ខេត្ត​ពេទ្យ​ខេត្ត និង លោក​ព្រះរាជអាជ្ញា​ដើម្បី​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​​។

អត្ថបទសរសេរ ដោយ