ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ចាស្ទីន ប៊ីប៊ើ ខឹង​​អ្នកគាំទ្រ​ដែល​​តាម​​​ប្តី​នាង​

5 ឆ្នាំ មុន

តាម​ប្រភព​ពី Fox News បានឱ្យ​ដឹង​ថា តារា​ម៉ូ​ដែល Hailey Baldwin ដែល​ជា​ប្រពន្ធ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង​ប្រុស Justin Bieber…

តាម​ប្រភព​ពី Fox News បានឱ្យ​ដឹង​ថា តារា​ម៉ូ​ដែល Hailey Baldwin ដែល​ជា​ប្រពន្ធ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង​ប្រុស Justin Bieber បាន​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​អ្នកគាំទ្រ​នៅ​តាម​បណ្តាញ​សង្គម​នា​ពេល​បច្ចុប្បន្ន​ ។ នាង​បាន​បង្ហើប​ប្រាប់​ថា ប្តីនាង​បាន​បង្ហោះ​សារ​នៅ​លើ Instagram ប្រាប់​ដល់​អ្នកគាំទ្រ​ទាំងអស់​គ្នា​ថា «​ខ្លួន​កំពុង​តែ​ជួបនឹង​រឿង​លំបាក ហើយ​កំពុង​តែ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression)» ​។

តារា​បង្ហាញ​ម៉ូ​ដ Baldwin ប្រាប់​ដល់​សារព័ត៌មាន Cosmopolitan ថា​៖ «​បញ្ហា​គឺ​ក្មេង​ៗ​ពេល​នេះ​ក្លាយទៅជា​មនុស្ស​តាម​ស្អិត ​ជាមួយនឹង​អ្នក​ដែល​ពួក​គេ​ចូល​ចិត្ត ​។ ពេល​អ្នក​នោះ​ប្រាប់​ថា ខ្លួន​កំពុង​តែ​ឈឺចិត្ត ពួក​គេ​ក៏​គិត​ថា​ ខ្លួន​គួរតែ​ឈឺចិត្ត​តាម​ដែរ​ ។ ពួក​គេ​គិត​ថា ពួក​គេ​ស្គាល់​អ្នក​ល្បី​ៗ​ទាំងនោះ​ច្បាស់​មែនទែន ដោយ​គ្រាន់តែ​បានឃើញ​អ្វី​ដែល​គេ​បង្ហោះ​តាមអុីន​ធើរ​​ណេ​ត​។ នេះ​គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ខឹង
​បំផុត​» ។

នាង Baldwin អាយុ​២២​ឆ្នាំ បាន​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា ពួក​គេ​មិន​ស្គាល់​ខ្ញុំ​ទេ​។ ពួក​គេ​ក៏​មិន​ស្គាល់​គាត់​ដែរ (Justin Bieber) ​។ ពោល​គឺ​គេ​មិន​ស្គាល់​ច្បាស់​ឡើយ​ ចំពោះ​ជីវិត​នៅ​ខាងក្រៅ​ ។ អ្វី​ដែល​កាន់តែ​ចម្លែក​នោះ គឺ​ពួក​គេ​ចេះ​តែ​បង្កើត​រឿង​ក្នុង​ក្តី​ស្រមៃ ហើយ​គិត​ថា ​ការ​ពិត​ត្រូវ​តែ​កើតឡើង​ដូច​ការ​ស្រមៃ​របស់​ពួក​គេ​ ។ នេះ​ពិតជា​ល្ងង់​មែនទែន​» ។ នាង​ក៏​បាន​បន្ត​ថា ពេល​ខ្លះ​នាង​ដល់​ថ្នាក់​លុប Instagram ចោល​ទៀត​ផង ដោយសារ​តែ​ទ្រាំ​នឹង Comment របស់​អ្នកគាំទ្រ​ប្តី​នាង​មិន​បាន ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្តី​ប្រពន្ធ​ថ្មីថ្មោង​នេះ បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​រួច​ហើយ​កាលពី​ខែកញ្ញា ក្រោយ​ពី​ធ្វើ​ជា​សង្សារ​បាន​១២​ស​ប្តា​ហ៍ ​។ ចំពោះ​ពិធី​រៀប​ការ គឺ​មិន​ទាន់​បាន​ធ្វើ​នៅឡើយ ដោយ​វា​កំពុង​តែ​ស្ថិត​នៅ​ក្នុង​គម្រោង​រៀបចំ ។

អត្ថបទសរសេរ ដោយ