ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ដ៏​ចង្អៀត​…​មិន​គួរ​កើតឡើង​ទាល់តែ​សោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្មេង​ប្រុស​ម្នាក់​បាន​រង​របួសធ្ងន់ ​ ក្រោយមក​បាន​ស្លាប់​​​ពេល​​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់​​នៅ​មន្ទីរពេទ្យ ក្រោយ​ក្មេង​ប្រុស​​កំពុង​​ដើរទៅ​រក​ឪពុក​តាម​ផ្លូវ​តូច​ចង្អៀត ​ស្រាប់តែ​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង​ បើក​​កៀរ​និង​កៀប​ជាប់​​នឹង​​របង​ផ្ទះ​អ្នក​ភូមិ កើតឡើង​កាលពី​វេលា​ម៉ោ​១​រសៀល ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ ​៖ ​ក្មេង​ប្រុស​ម្នាក់​បាន​រង​របួសធ្ងន់ ​ ក្រោយមក​បាន​ស្លាប់​​​ពេល​​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់​​នៅ​មន្ទីរពេទ្យ ក្រោយ​ក្មេង​ប្រុស​​កំពុង​​ដើរទៅ​រក​ឪពុក​តាម​ផ្លូវ​តូច​ចង្អៀត ​ស្រាប់តែ​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង​ បើក​​កៀរ​និង​កៀប​ជាប់​​នឹង​​របង​ផ្ទះ​អ្នក​ភូមិ កើតឡើង​កាលពី​វេលា​ម៉ោ​១​រសៀល ថ្ងៃ​ទី​២៤ ​មីនា​ ស្ថិត​​លើ​កំណាត់​ផ្លូវលំ​ប្លុក​ផ្ទះ​ជួល ​ក្នុងភូមិ​ទួល​ពង្រ​សង្កាត់ ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​
ជ័យ រាជធានី​ភ្នំពេញ​ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ​កុមា​រា​រង​គ្រោះ​ខាងលើ​ មានឈ្មោះ​ម៉េ​ង​ យុទ្ធ​ធាន ​អាយុ​១១​ឆ្នាំ ជា​សិស្ស​ ស្នាក់​​​​នៅ​​បន្ទប់​ជួល​ក្បែ​រកន្លែង​កើតហេតុ​ ។ តាម​ប្រភព​​បន្ត​ថា ​នៅ​មុន​ពេល​កើតហេតុ​ កុមា​រា​រង​គ្រោះ​ខាង​លើ​ បាន​ដើរ​ចេញពី​បន្ទប់​ជួល​ទៅ​រក​ឪពុក​ដែល​អង្គុយ​លេង​នៅផ្ទះ​អ្នក​ជិតខាង ស្រប​ពេល​នោះ​ក៏មាន​​រថ​យន្ត​ស្ទូច​មួយ​គ្រឿង ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-6903 ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​ផ្លូវ​នោះ​
ដែរ ​។

​ដោយ​ស្ថានភាព​ផ្លូវ​ជង្ហុក​និង​ចង្អៀត​ផង​នោះ ហើយ​អ្នកបើកបរ​ពុំ​បាន​មើល​ឆ្វេង​ស្ដាំ​ឲ្យ​បាន​សព្វ​ជ្រុងជ្រោយ​ផង​នោះ ក៏​បាន​កៀប​កុមា​រា​រង​គ្រោះ​ខាងលើ​ផ្ទប់​របង​ថ្ម បណ្តាល​ឲ្យ​បែកក្បាល និង​ដាច់​សក់​ជាប់ ​និង​របង​រង​របួសធ្ងន់​អ្ងរ បន្ទាប់​មក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត តែ​ជា​អកុសល​ក្មេង​ប្រុស​ខាងលើ​បាន​ស្លាប់​បាត់​ទៅ​ហើយ ​។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ប្រគល់​ទៅ​ឲ្យ​នគរបាល​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន ។

អត្ថបទសរសេរ ដោយ