ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយគេចពន្ធថ្មី…យ៉ាងណា​ក៏​​​នៅតែ​ជាប់​ដដែល​​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ម៉ូតូ​ម៉ាក​ហុងដា​អាល់​ហ្វាផលិត​នៅ​ប្រទេស​វៀតណាម ហើយ​នាំ​ចូល​គេចពន្ធ​ចំនួន​៦​គ្រឿង បាន​ត្រូវ​នគរបាល​ការិយាល័យប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​ជល​គិរី និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំ​កំពង់​អុស ស្ទាក់​ចាប់​បាន​នៅ​ជិត​ប៉ុស្តិ៍​នគរបាល​ឃុំ​កំពង់​អុស កាលពី​វេលា​ម៉ោង​៨​ និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​២៣…

ខេត្តកំពង់ឆ្នាំង ៖ ម៉ូតូ​ម៉ាក​ហុងដា​អាល់​ហ្វាផលិត​នៅ​ប្រទេស​វៀតណាម ហើយ​នាំ​ចូល​គេចពន្ធ​ចំនួន​៦​គ្រឿង បាន​ត្រូវ​នគរបាល​ការិយាល័យប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​ជល​គិរី និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំ​កំពង់​អុស ស្ទាក់​ចាប់​បាន​នៅ​ជិត​ប៉ុស្តិ៍​នគរបាល​ឃុំ​កំពង់​អុស កាលពី​វេលា​ម៉ោង​៨​ និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា​កន្លង​ទៅ ខណៈ​មានជនសង្ស័យ​មួយ​ក្រុម​នាំ​គ្នា​ជិះ​ម៉ូតូ​ទាំង​នោះ ឆ្លងកាត់​ពី​ខេត្តកំពង់ចាម​ចូល​មក​ស្រុក​ជល​គិរី ក្នុង​គោលបំណង​យក​មក​ដាក់​លក់​ នៅ​ខេត្តកំពង់​ឆ្នាំង ។

លោក ជិន សុ​ផាត នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បានឱ្យ​ដឹងថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តម​សេនី​យ៍​ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្ត ស្ដី​ពីការ​ទប់ស្កាត់​បទល្មើស​នាំ​ម៉ូតូ​គេចពន្ធ​ចូល​មក​ដាក់​តាំង​លក់​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​២៣ ខែមីនា លោក​បាន​ដឹកនាំ​កងកម្លាំង សហការ​ជាមួយ​នគរបាល​ស្រុក​ជល​គិរី និង​នគរបាលប៉ុស្តិ៍​ឃុំ​កំពុង​អុស ដោយ​ដាក់​កម្លាំង​ចាំ​ស្ទាក់​ចាប់ម៉ូតូ​គេចពន្ធ​នៅ​ចំណុច​ខាងលើ ចាប់​បាន​ម៉ូតូ​ចំនួន​៦​គ្រឿង ជា​ប្រភេទ​ម៉ូតូ​ម៉ាក​ហុងដា​អាល់​ហ្វា ផលិត​នៅ​ប្រទេស​វៀតណាម ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ម៉ូតូ​ទាំង៦​គ្រឿង​នេះ នាំ​ចូល​ពី​ប្រទេស​វៀតណាមតាម​ព្រំប្រទល់​ខេត្ត​កំពង់ចាម កាត់​មក​ខេត្ត​កំពង់ ឆ្នាំង​តាម​ស្រុក​ជល​គិរី ក្នុង​គោលបំណង​យក​មក​ដាក់​តាំង​លក់​នៅ​ក្រុង​កំពង់​ឆ្នាំង ប៉ុន្តែ​ត្រូវ​នគរបាល​ស្ទាក់​ចាប់​បាន នា​វេលា​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ហើយ​នាំ​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បញ្ជូន​ទៅ​ឲ្យ​មន្ត្រីគយ​និង​រដ្ឋាករ ធ្វើការ​បង់ពន្ធ​ទៅ​តាម​ផ្លូវច្បាប់។
លោក​បញ្ជាក់​ថា នា​រសៀល​ថ្ងៃ​ដដែល​នោះ មន្ត្រី​សាខា​គយ​ខេត្ត បាន​ចុះ​មក​ពិនិត្យ​វាយតម្លៃ ហើយ​យក​ម៉ូតូ​ទាំង​៦​គ្រឿង​ទៅ​ស្នាក់​ការ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត ស្ថិត​នៅ​ភូមិ​ទ្រា ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដើម្បី​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងនោះ​ចូលខ្លួន​មក​បង់ពន្ធ​ទៅ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា ជា​រឿយ​ៗ​ម៉ូតូ​គេចពន្ធ​តែង​នាំ​ពី​ប្រទេស​ជិតខាង មាន​វៀតណាម​និង​ថៃចូល​មក​កម្ពុជា ហើយ​ដាក់​លក់​នៅ​តាម​ផ្សារ​ដោយ​យូរ​ៗ​ម្ដង​ទើប​មានការ​បង្ក្រាប ៕

អត្ថបទសរសេរ ដោយ