ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់​យ៉ាងតិច​៧៧៦​នាក់ ក្រោយ​ព្យុះ​ឈ្មោះ​ IDAI

5 ឆ្នាំ មុន

ប្រទេស​ម៉ូ​សំ​ប៊ិក ៖ តុល្យការ​នៃ​ព្យុះ​ឈ្មោះ​IDAI នៅ​ប្រទេស​ម៉ូ​សំ​ប៉ិ​ក ស៊ី​ម​បា​វ៉េ ​និង​សូ​ម៉ា​លី​គិត​មក​ដល់​ថ្ងៃ​ទី​២៣​ មីនា ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៧៧៦​នាក់ ហើយ​តួលេខ​នឹង​មានការ​កើន​ខ្ពស់​ជាង​នេះ​ទៀត ខណៈ​ពួក​អ្នក​សង្គ្រោះ​ចូល​ទៅ​ដល់​បណ្ដា​តំបន់​ដែល​នៅ​ដាច់​ពី​ពិភព​ខាងក្រៅ​នៅឡើយ​។…

ប្រទេស​ម៉ូ​សំ​ប៊ិក ៖ តុល្យការ​នៃ​ព្យុះ​ឈ្មោះ​IDAI នៅ​ប្រទេស​ម៉ូ​សំ​ប៉ិ​ក ស៊ី​ម​បា​វ៉េ ​និង​សូ​ម៉ា​លី​គិត​មក​ដល់​ថ្ងៃ​ទី​២៣​ មីនា ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៧៧៦​នាក់ ហើយ​តួលេខ​នឹង​មានការ​កើន​ខ្ពស់​ជាង​នេះ​ទៀត ខណៈ​ពួក​អ្នក​សង្គ្រោះ​ចូល​ទៅ​ដល់​បណ្ដា​តំបន់​ដែល​នៅ​ដាច់​ពី​ពិភព​ខាងក្រៅ​នៅឡើយ​។ បណ្ដា​អង្គការ​មនុស្សធម៌​មានការ​បារម្ភ​ចំពោះ​គ្រោះថ្នាក់​នៃ​ជំងឺឆ្លង​។

រដ្ឋមន្ត្រី​បរិស្ថាន​ម៉ូ​សំ​ប៉ិក​លោក​CELSO CORREIA ថ្លែង​នា​ថ្ងៃ​ទី​២៣​មីនា​ថា នោះ​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​អាក្រក់​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ តំបន់​រង​ការ​ប៉ះពាល់​នៅ​ម៉ូ​សំ​ប៊ិក លាតសន្ធឹង​ប្រមាណ​ជា​៣០០០​គីឡូម៉ែត្រ​ក្រឡា​។

យោង​តាម​តុល្យការ​ចុង​ក្រោយ​របស់​អាជ្ញាធរ​ម៉ូ​សំ​ប៊ិក​ថា ព្យុះ​IDAI​ដែល​វាយប្រហារ​កាលពី​ស​ប្ដា​ហ៍​មុន លើ​តំបន់​អាហ្វ្រិក​ភាគ​ខាងត្បូង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤១៧​នាក់​នៅ​ម៉ូ​សំ​ប៊ិក ហើយ​មនុស្ស​ប្រមាណ​ជា​១៤០០​នាក់​រង​របួស​។ ចំណែក​នៅ​ប្រទេស​ស៊ី​ម​បា​វ៉េ​ជិតខាង ព្យុះ​នោះ​សម្លាប់​មនុស្ស​២៩៣​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​របួស​២០០​នាក់​។ រួច​ក្នុង​ប្រទេស​សូ​ម៉ា​លី​មាន​មនុស្ស​ស្លាប់​៥៦​នាក់​និង​របួស​៥៧៧​នាក់​។

ទោះបី​យ៉ាងណា​តុល្យការ​ចុង​ក្រោយ​ពិតជា​មាន​ខ្ពស់ ព្រោះ​តំបន់​ជា​ច្រើន​នៅ​ពុំ​អាច​ចូល​ទៅ​ដល់​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ