ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​យុទ្ធ​ចាន់​អូ​ចា​ឧត្ដមសេនីយ​ពុំ​ចង់​បោះបង់​អំណាច

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ឧត្ដមសេនីយ​ប្រា​យុទ្ធ​ចាន់​អូ​ចា ដែល​កាន់​អំណាច​នៅ​ថៃ​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក ពេល​នេះ​ចង់​រក្សា​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ស្របច្បាប់ តាម​រយៈ​ការ​បោះ​ឆ្នោត​។ កាលពី​ថ្ងៃ​ទី​២៤​មីនា ក្រោយ​ទៅ​បោះ​ឆ្នោត​សភា ឧត្ដមសេនីយ​អាយុ​៦៥​ឆ្នាំ​រូប​នោះ​ដែល​ពាក់​វ៉ែនតា​ខ្មៅ បាន​លើកទឹកចិត្ត​បណ្ដា​អ្នកបោះឆ្នោត​ឲ្យ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត…

ប្រទេស​ថៃ ៖ ឧត្ដមសេនីយ​ប្រា​យុទ្ធ​ចាន់​អូ​ចា ដែល​កាន់​អំណាច​នៅ​ថៃ​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក ពេល​នេះ​ចង់​រក្សា​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ស្របច្បាប់ តាម​រយៈ​ការ​បោះ​ឆ្នោត​។

កាលពី​ថ្ងៃ​ទី​២៤​មីនា ក្រោយ​ទៅ​បោះ​ឆ្នោត​សភា ឧត្ដមសេនីយ​អាយុ​៦៥​ឆ្នាំ​រូប​នោះ​ដែល​ពាក់​វ៉ែនតា​ខ្មៅ បាន​លើកទឹកចិត្ត​បណ្ដា​អ្នកបោះឆ្នោត​ឲ្យ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​។ លោក​ហាក់​សម្ដែង​នូវ​ទំនុកចិត្ត ដែល​លោក​នឹង​ដណ្ដើម​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ពិសេស​ចាប់តាំងពី​ព្រះ​រៀម​ព្រះមហាក្សត្រ កាលពី​ខែកុម្ភៈ​ពុំ​អាច​ឈរឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ប្រជែង​ជាមួយ​លោក​មក​។

លោក​ប្រា​យុទ្ធ​ខិតខំ​យកចិត្ត​ប្រជាជន លោក​តែង​ចុះ​ទៅ​ជួប​ញឹកញាប់ ជាមួយ​បណ្ដា​អ្នក​ភូមិ ពិសេស​ពេល​មាន​ទឹកជំនន់ ហើយ​លោក​ក៏​តែង​ជួប​ជា​រឿយ​ៗ​ជាមួយ​បណ្ដា​មន្ត្រីរាជការ​ផង​ដែរ​។ លោក​ខិតខំ​តែង​និពន្ធ​បទ​ភ្លេង ហើយ​បង្កើត​បាន​បទ​ចម្រៀង​៨​បទ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។

ទោះបី​យ៉ាងណា​លោក​ប្រា​យុទ្ធ​ក៏​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ទំព័រ​ខ្មៅ​ងងឹត​មួយ​ចំនួន​នៃ​ប្រវត្តិសាស្ត្រ​ថៃ​ផែរ​។ ជា​រឿយ​ៗ​លោក​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នក​នាំ​ឲ្យ​មានការ​វាយលុក​របស់​យោធា កាលពី​ថ្ងៃ​ទី​១៩​ឧសភា​ឆ្នាំ​២០១០ ប្រឆាំង​ជំរំ​របស់​ពួក​អាវ​ក្រហម ដែល​កាន់កាប់​ភាគ​កណ្ដាល​ក្រុង​បាងកក​ដើម្បី​ទាមទារ ឲ្យ​នាយក​រដ្ឋមន្ត្រី​សម័យ​កាលនោះ​លាលែង​ចេញពី​តំណែង​។ ការ​វាយលុក​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៩០​នាក់​និង​របួស​១៩០០​នាក់​។ លោក​ក៏​ជា​អ្នក​ជួយ​ទ្រទ្រង់ ដល់​រដ្ឋប្រហារ​ប្រឆាំង​លោក​ថា​ក់ស៊ីន​ស៊ី​ណា​វ៉ា​ត្រា​កាលពី​ឆ្នាំ​២០០៦​ផង​ដែរ​។

លោក​ប្រា​យុទ្ធ​កើត​ក្នុង​គ្រួសារ​មួយ​ដែល​រស់នៅ​នា​ភាគ​ឦសាន​ប្រទេស​។ អាយុ​២៦​ឆ្នាំ​លោក​ក្លាយជា​មេបញ្ជាការ​នៃ​កងឯកភាព​ការពារ​ព្រះ​មហាក្សត្រី​យា​នី​ក្នុង​ឆ្នាំ​១៩៨០​។ លោក​មានកូន​ភ្លោះ​ស្រី​២​នាក់​។ លោក​ក្លាយជា​មេបញ្ជាការ​យោធ​ភូមិភាគ​កណ្ដាល​ប្រទេស ដែល​មាន​ក្រុង​បាងកក​ផង​ដែរ​ក្នុង​ឆ្នាំ​២០០៦ មុន​ក្លាយជា​ជន​លេខ​២​នៃ​កងទ័ពជើងគោក បន្ទាប់​មក​ក្លាយជា​ប្រមុខ​យោធា​ក្នុង​ឆ្នាំ​២០១០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ