ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ច្រើន​រយ​ពាន់​នាក់​ទាមទារ​បោះ​ប្រជាមតិ​ថ្មី

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ មនុស្ស​ជា​ច្រើន​រយ​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២៣​មីនា បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​បាតុកម្ម នៅ​ទីក្រុង​ឡុ​ង​ដ៏​ទាមទារ​ឲ្យ​មានការ​បោះ​ប្រ​ធា​មតិ​ថ្មី​លើ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ហៅ​BREXIT​។ បាតុកម្ម​ដ៏​ធំ​នោះ​កើត​មាន​ពេល​កំពុង​មាន​ភាព​មិន​ច្បាស់លាស់ លើ​លទ្ធភាព​ដែល​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី​THERESA MAY អាច​បញ្ចុះបញ្ចូល​សភា​ឲ្យ​គាំទ្រ​កិច្ចព្រមព្រៀង​ថ្មី​មួយ​។…

ប្រទេស​អង់គ្លេស ៖ មនុស្ស​ជា​ច្រើន​រយ​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២៣​មីនា បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​បាតុកម្ម នៅ​ទីក្រុង​ឡុ​ង​ដ៏​ទាមទារ​ឲ្យ​មានការ​បោះ​ប្រ​ធា​មតិ​ថ្មី​លើ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ហៅ​BREXIT​។

បាតុកម្ម​ដ៏​ធំ​នោះ​កើត​មាន​ពេល​កំពុង​មាន​ភាព​មិន​ច្បាស់លាស់ លើ​លទ្ធភាព​ដែល​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី​THERESA MAY អាច​បញ្ចុះបញ្ចូល​សភា​ឲ្យ​គាំទ្រ​កិច្ចព្រមព្រៀង​ថ្មី​មួយ​។ លោកស្រី​បាន​បង្ហាញ​កិច្ចព្រមព្រៀង​ថ្មី​ស្ដី​ពី​BREXIT​នោះ​ជូន​ដល់​សភា​។

នាំ​គ្នា​លើក​ប៉ង់​កាត ពួក​បាតុករ​ដែល​លើកគ្នា​មក​ពី​គ្រប់​ទិស​ទី​នៃ​ប្រទេស​អង់គ្លេស តាម​រថយន្ត​ផ្ទាល់ខ្លួន រថយន្ត​បឺស​ឬ​រថភ្លើង ទាមទារ​ឲ្យ​មានការ​បោះ​ប្រជាមតិ​ថ្មី ព្រោះ​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នឹង​ពុំ​ដើរទៅ​មុខ​ឡើយ​។ បាតុកម្ម​ដ៏​ធំ​នោះ​ហែ​ក្បួន​នៅ​ភាគ​កណ្ដាល​រាជធានី​អង់គ្លេស មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ការិយាល័យ​របស់​លោកស្រី MAY​។ ពួក​គេ​នាំ​គ្នា​ស្រែកច្រៀង​ប្រឆាំង​BREXIT​ហើយ​លើក​ទង់​របស់​សហភាព​អឺរ៉ុប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ