ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ថៃ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​សភា

5 ឆ្នាំ មុន

ប្រទេស​ថៃ ះ នា​ថ្ងៃ​ទី​២៤​មីនា​ពលរដ្ឋ​ថៃ​មាន​អាយុ​គ្រប់​បោះ​ឆ្នោត ប្រមាណ​ជា​៥១​លាន​នាក់ បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​សភា ជា​លើក​ដំបូង​ចាប់តាំងពី​៨​ឆ្នាំ​មក​ហើយ ក្រោយ​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​។បណ្ដា​គណបក្សប្រឆាំង​និង​គណបក្ស​ស្និទ្ធ​របប​យោធា ត្រូវ​ប្រកួតប្រជែង​គ្នា​ដណ្ដើម​យក​កៅអី​សភា​ឲ្យ​បាន​ច្រើន​។ ពួក​យោធា​បាន​ពន្យារពេល​ការ​បោះ​ឆ្នោត​យូរ ដើម្បី​មាន​ពេល​គ្រប់គ្រាន់​រៀបចំ…

ប្រទេស​ថៃ ះ នា​ថ្ងៃ​ទី​២៤​មីនា​ពលរដ្ឋ​ថៃ​មាន​អាយុ​គ្រប់​បោះ​ឆ្នោត ប្រមាណ​ជា​៥១​លាន​នាក់ បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​សភា ជា​លើក​ដំបូង​ចាប់តាំងពី​៨​ឆ្នាំ​មក​ហើយ ក្រោយ​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​។បណ្ដា​គណបក្សប្រឆាំង​និង​គណបក្ស​ស្និទ្ធ​របប​យោធា ត្រូវ​ប្រកួតប្រជែង​គ្នា​ដណ្ដើម​យក​កៅអី​សភា​ឲ្យ​បាន​ច្រើន​។

ពួក​យោធា​បាន​ពន្យារពេល​ការ​បោះ​ឆ្នោត​យូរ ដើម្បី​មាន​ពេល​គ្រប់គ្រាន់​រៀបចំ ខុស​គ្នា​កាលពី​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០០៦ ដែល​ពួក​យោធា​អនុញ្ញាត​ឲ្យ​មានការ​បោះ​ឆ្នោត​សភា​ឆាប់​ភ្លាម​ៗ ដោយ​ជ័យជម្នះ​បាន​ទៅ​លើ​គណបក្ស​ស្និទ្ធ​ត្រកូល​សី​ុ​ណា​វ៉ា​ត្រា​។ ពួក​យោធា​លើក​នេះ​បាន​ផ្លាស់​ប្ដូរ​រដ្ឋធម្មនុញ្ញ ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​ថា ទោះបី​ក្នុង​ករណី​ដែល​គណបក្ស ស្និទ្ធ​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ថា​ក់ស៊ីន​ស៊ី​ណា​វ៉ា​ត្រា​ឈ្នះ ក្នុង​ការ​បោះ​ឆ្នោត​សភា​នា​ថ្ងៃ​ទី​២៤​មីនា ក៏​សភា​នៅ​តែ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ព្រឹទ្ធសភា​មួយ ដែល​ជ្រើសតាំង​ដោយ​ពួក​យោធា​ដែរ​។

អគ្គលេខាធិការ​គណៈកម្មាធិការ​បោះ​ឆ្នោត​ថៃ លោក​JERUNGVICH PHUMMA​ថ្លែង​ថា ការិយាល័យ​បោះ​ឆ្នោត​ចំនួន​៩២.៣២០​កន្លែង ត្រូវ​បាន​បើក​ចាប់ពី​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​១៧​ម៉ោង​ក្នុងស្រុក ហើយ​លទ្ធផល​ដំបូង​អាច​ដឹង​នា​វេលា​ល្ងាច​។

យោង​តាម​ពួក​អ្នក​សង្កេតការណ៍​ថា ច្បាប់បោះឆ្នោត​ថ្មី​បាន​កម្រិត​មិន​ឲ្យ​គណបក្ស​តែ​មួយ អាច​ដណ្ដើម​បាន​សំឡេង​គ្រប់គ្រាន់​ក្នុង​សភា​។ ពួក​ឧត្ដមសេនីយ​ស​ង្ឍឹ​ម​រក្សា​អំណាច តែ​គណបក្សប្រឆាំង​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ មួយ​ចំនួន​ក៏​អាច​ដណ្ដើម​បាន​សំឡេង​ច្រើន​។

កាលពី​ថ្ងៃ​ទី​២៣​មីនា ព្រះមហាក្សត្រ​ថៃ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន ដែល​កម្រ​ចេញ​ធ្វើ​អន្តរាគមន៍​ជា​សាធារណៈ ទ្រង់​បាន​អំពាវនាវ​ឲ្យ​គាំទ្រ​បណ្ដា​មនុស្ស​ល្អ​ៗ ដែល​អាច​រារាំង​ដល់​ការ​សាបព្រោះ​ភាព​ចលាចល​ជ្រួលច្របល់​ក្នុង​ប្រទេស​។

តាម​ពួក​អ្នក​សង្កេតការណ៍​ថា គណបក្ស​របស់​ឧត្ដមសេនីយ​ប្រា​យុទ្ធ​ចាន់​អូ​ចា ប្រមុខ​របប​យោធា ហាក់​មាន​ប្រៀប ជាមួយ​រដ្ឋធម្មនុញ្ញ​ថ្មី អនុម័ត​កាលពី​ឆ្នាំ​២០១៦ ដែល​ផ្ដល់​អំណាច​ឲ្យ​កងទ័ព​ជ្រើសតាំង​សមា​ជិក​ព្រឹទ្ធសភា​ទាំង​២៥០​រូប​។ ចំពោះ​គណបក្ស​ភឿ​ថៃ​ស្និទ្ធ​អតីត​ពួក​អាវ​ក្រហម និង​គណបក្ស​ឯទៀត​ៗ​ជា​សម្ព័ន្ធមិត្ត​នៃ​គ្រួសារ​ត្រកូល​ស៊ីណា​វ៉ា​ត្រា អាច​ទទួល​បាន​សំឡេង​ច្រើន ក្នុង​បណ្ដា​តំបន់​ជនបទ​ក្រីក្រ នៅ​ភាគ​ខាងជើង​និង​ភាគ​ឦសាន​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ