ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ប្រឆាំង​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េ​ខាង​ជើង

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ តាម​TWITTER​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២២​មីនា​ថា លោក​ប្រឆាំង​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​កូរ៉េ​ខាងជើង​។ លោក​ហាក់ដូចជា​ចង់​និយាយ​សំដៅលើ​ការ លុប​ចោល​ទណ្ឌកម្ម​នា​ពេល​មុន​នេះ ប្រកាស​ប្រឆាំង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចិន​២ ទទួល​ការ​ចោទប្រកាន​ថា​រំលោភ​បំពាន​ទណ្ឌកម្ម​។ លោក​ត្រាំ​អះអាង​ថា…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ តាម​TWITTER​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២២​មីនា​ថា លោក​ប្រឆាំង​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​កូរ៉េ​ខាងជើង​។ លោក​ហាក់ដូចជា​ចង់​និយាយ​សំដៅលើ​ការ លុប​ចោល​ទណ្ឌកម្ម​នា​ពេល​មុន​នេះ ប្រកាស​ប្រឆាំង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចិន​២ ទទួល​ការ​ចោទប្រកាន​ថា​រំលោភ​បំពាន​ទណ្ឌកម្ម​។

លោក​ត្រាំ​អះអាង​ថា ក្រសួង​រតនាគារ​បាន​ប្រាប់​លោក​ពី​ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត លើ​បណ្ដា​ទណ្ឌកម្ម​ដែល​មាន​ស្រាប់ ប្រឆាំង​កូរ៉េ​ខាងជើង​។ ប៉ុន្តែ​ខ្ញុំ​បាន​ចេញ​បញ្ជា​នា​ថ្ងៃ​ទី​២២​មីនា​ឲ្យ​ដក​ទណ្ឌកម្ម​បន្ថែម​ទាំងនោះ​។

លោក​ត្រាំ​ចង់​និយាយ​សំដៅ លើ​ការ​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង​រតនាគារ អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២១​មីនា​នូវ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​សមុទ្រ​ចិន​២ ដែល​ទទួល​ការ​ចោទប្រកាន់​ថា ជួយ​ដល់​កូរ៉េ​ខាងជើង ដោយ​រំលោភ​បំពាន​លើ​បណ្ដា​ទណ្ឌកម្ម​ដែល​មាន​ជា​ធរមាន ប្រឆាំង​កម្មវិធី​នុយក្លេអ៊ែរ​យោធា​របស់​ប្រទេស​នោះ​។

ក្រោយ​សារ​តាម​TWITTER​នោះ​របស់​លោក​ត្រាំ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​SARAH SANDERS​ថ្លែង​ថា លោក​ប្រធានាធិបតី​ស្រឡាញ់​លោក​គី​ម​ជុង​អ៊ុ​ន ហើយ​លោក​គិត​ថា​ទណ្ឌកម្ម​ទាំងនោះ នឹង​មិនមែន​ជា​ការ​ចាំបាច់​ឡើយ​។ ទោះបី​យ៉ាងណា​លោកស្រី​ពុំ​បញ្ជាក់ តើ​ទណ្ឌកម្ម​អ្វី​ដែល​ប្រធានាធិបតី​និយាយ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ