ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ពិត​អំពី​សន្ទះ​ព្រហ្មចារី​ដែល​ស្ត្រី​មិន​សូវ​បានដឹង

5 ឆ្នាំ មុន

សន្ទះ​ព្រហ្មចារី​របស់​មនុស្ស​ស្រី​ត្រូវ​គេ​យល់​ថា កាលណា​ស្ត្រី​រួម​ភេទ​ជា​លើក​ដំបូង វា​នឹង​បណ្តាល​ឲ្យ​សន្ទះ​មួយ​នេះ​រហែក និង​ចេញ​ឈាម ហើយ​កាលណា​រហែក​បែប​នេះ គឺ​ស្ត្រី​ម្នាក់​នោះ​អស់​បរិសុទ្ធ​ហើយ ។ទោះ​បីជា​យ៉ាងណា​ក៏​ដោយ វា​គ្រាន់តែ​ជា​ជំនឿ​មួយ​ដែល​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ក៏​មានរឿង​ពិត​មួយ​ចំនួន​អំពី​សន្ទះ​ព្រហ្មចារី​នេះ​ផង​ដែរ ។…

សន្ទះ​ព្រហ្មចារី​របស់​មនុស្ស​ស្រី​ត្រូវ​គេ​យល់​ថា កាលណា​ស្ត្រី​រួម​ភេទ​ជា​លើក​ដំបូង វា​នឹង​បណ្តាល​ឲ្យ​សន្ទះ​មួយ​នេះ​រហែក និង​ចេញ​ឈាម ហើយ​កាលណា​រហែក​បែប​នេះ គឺ​ស្ត្រី​ម្នាក់​នោះ​អស់​បរិសុទ្ធ​ហើយ ។ទោះ​បីជា​យ៉ាងណា​ក៏​ដោយ វា​គ្រាន់តែ​ជា​ជំនឿ​មួយ​ដែល​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ក៏​មានរឿង​ពិត​មួយ​ចំនួន​អំពី​សន្ទះ​ព្រហ្មចារី​នេះ​ផង​ដែរ ។

សន្ទះ​ព្រហ្មចារី​ដែល​មិន​ធ្លាយ​ឬ​ធ្លុះ គឺជា​ជំងឺ ៖ ការ​ដែល​សន្ទះ​ព្រហ្មចារី​មិន​ធ្លុះ​ទេ ជា​ពិសេស​វា​មិន​អាច​ផ្តល់​ជា​ផ្លូវ​ដើម្បី​បង្ហូរ​ឈាមរដូវ​បាន ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​យល់​ថា វា​គឺជា​ជំងឺ ហើយ​ក៏​ត្រូវការ​ឲ្យ​គ្រូពេទ្យ​វះកាត់​ដើម្បី​បង្កើត​ជា​រន្ធ​របស់​វា​។

សន្ទះ​ព្រហ្មចារី​មិន​អាច​គ្រប​ពីលើ​ទ្វារមាស​ជិត​នោះ​ទេ ៖ សន្ទះ​ព្រហ្មចារី​គ្រាន់តែ​ជា​ជាលិកា​ស្តើង​មួយ​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​បាត​នៃ​ច្រកចូល​របស់​ទ្វារមាស​ប៉ុណ្ណោះ​។

សន្ទះ​ព្រហ្មចារី​មាន​ទំហំ ខុស​ៗ​គ្នា ៖ វា​ពិតជា​មិន​អី​នោះ​ទេ​បើសិនជា​អ្នក​យល់​ថា អ្នក​មិន​អាច​រក​ឃើញ​សន្ទះ​ព្រហ្មចារី​ខ្លួនឯង​ដោយសារ​តែ វា​មាន​ទំ​ហំ​ខុស​ៗ​គ្នា​។ ដូច្នេះ​បើសិនជា​អ្នក​មិន​អាច​រក​ឃើញ​ទេ សន្ទះ​ព្រហ្មចារី​នោះ​អាច​នឹង​តូច​ខ្លាំង​ណាស់​ហើយ​។

សន្ទះ​ព្រហ្មចារី​អាច​នឹង​រហែក​ដោយសារ​តែ​សកម្មភាព​រាង​កាយ​ជា​ច្រើន ៖ អ្នក​ទំនងជា​ធ្លាប់​លឺ​គេ​និយាយ​ហើយ​ថា មនុស្ស​ស្រី​ដែល​នៅ​បរិសុទ្ធ​ដឹង​តែ​រួម​ភេទ​ដំបូង​ធ្វើ​ឲ្យ​ហូរ​ឈាម ព្រោះតែ​ដាច់​រហែក​សន្ទះ​ព្រហ្ម​ចារី​នេះ​។ ប៉ុន្តែ​រឿង​នេះ​មិនមែន​ជា​ការណ៍​ពិត​នោះ​ទេ ដោយសារ​តែ​ការ​រហែក​សន្ទះ​មួយ​នេះ​អាច​កើតឡើង​ដោយសារ​ហេតុផល​ផ្សេង​ដែរ ដូច​ជា ការ​ហាត់ប្រាណ​ខ្លាំង ជិះ​កង់ និង​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​នៅ​ក្នុង​អាង​ត្រគាក ។

អ្នក​នឹង​មិន​អាច​ដឹង​ថា សន្ទះ​ព្រហ្មចារី​ខ្លួនឯង​រហែក ឬ​អត់​ទេ ៖ អ្នក​ប្រហែលជា​ដឹង​ថា ពេល​ណា​ដែល​សន្ទះ​ព្រហ្មចារី​រហែក​ក្នុង​ពេល​រួម​ភេទ ដោយសារ​តែ​មានការ​ហូរ​ឈាម ជា​ពិសេស​នៅ​ពេល​ដៃគូ​ប្រើ​វិធី​រួម​ភេទ​ដោយ​កម្រោល​ពេក ។ ប៉ុន្តែ​បើសិនជា​វារ​ហែក​ក្នុង​ពេល​ហាត់ប្រាណ អ្នក​នឹង​មិន​អាច​ដឹង​ឡើយ​។ អ្នក​គ្រាន់តែ​អាច​សម្គាល់​ឃើញ​ថា​មាន​ចំណុច ឬ​ប្រលាក់​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​អាច​គិត​ថា វា​គឺជា​ឈាមរដូវ​វិញ​។

អ្នកមាន​ផ្ទៃពោះ​ក៏​អាច​មាន​សន្ទះ​ព្រហ្មចារី​ជាប់​ល្អ​ដែរ ៖ សន្ទះ​ព្រហ្មចារី​អាច​នឹង​មិន​រហែក​ទេ ហើយ​អ្នក​ក៏​នៅ​តែ​អាច​មាន​ផ្ទៃពោះ​ដដែល ព្រោះ​សន្ទះ​ព្រហ្មចារី​ដែល​គ្មាន​ការ​ខូចខាត​នៅ​តែ​អាច​អនុញ្ញាត​ឲ្យ​ទឹក​រំអិល​ចេញចូល​បាន​ដែរ​។ ដូច្នេះ​មេជី​វិត​ឈ្មោល​នៅ​តែ​អាច​ធ្វើ​ដំណើរ​ទៅ​រក​មេជី​វិត​ញី​ដដែល​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ