ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​រៀប​ការ​ចំ​មនុស្ស​ល្អ​គួរ​យល់​ដឹង​៦​ចំណុច

5 ឆ្នាំ មុន

សូម​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​គួរតែ​ឈ្វេងយល់ ដើម្បី​អាច​រៀប​ការ​ត្រូវ​មនុស្ស ។ តើ​មាន​អ្វី​ខ្លះទៅ? 1.​មានរឿង​អ្វី អ្នក​គួរតែ​និយាយ​ចេញ​មក មិន​គួរ​លាក់​ទុក ហើយ​ទុក​ឲ្យ​បុរស​ទាយ​នោះ​ទេ ព្រោះ​គ្មាន​នរណា​ទាយ​ដឹងចិត្ត​អ្នក​ឡើយ មាន​តែ​ការ​និយាយ…

សូម​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​គួរតែ​ឈ្វេងយល់ ដើម្បី​អាច​រៀប​ការ​ត្រូវ​មនុស្ស ។ តើ​មាន​អ្វី​ខ្លះទៅ?

1.​មានរឿង​អ្វី អ្នក​គួរតែ​និយាយ​ចេញ​មក មិន​គួរ​លាក់​ទុក ហើយ​ទុក​ឲ្យ​បុរស​ទាយ​នោះ​ទេ ព្រោះ​គ្មាន​នរណា​ទាយ​ដឹងចិត្ត​អ្នក​ឡើយ មាន​តែ​ការ​និយាយ ត្រង់​ៗ​ចេញ​មក ទើប​អាច​ចៀសវាង​នូវ​បញ្ហា​មួយ​ចំនួន​បាន​។

2.​អ្នក​មិន​គួរ​ព្រោះតែ​ស្នេហា ហើយ​បោះបង់​ចោល​កិត្ត​យស ឬ​ប្រមាថ​មាតាបិតា​អ្នក​ឡើយ ហើយ​ក៏​មិន​គួរ​បោះបង់​ចោលការ​ងារ​អ្នក​ដែរ ព្រោះ​បុរស​ដែល​ស្រឡាញ់​អ្នក​ពិត នឹង​មិន​ឲ្យ​អ្នក​លះបង់​អ្វី​ទាំងអស់​។

3.​មុន​ពេល​រៀប​ការ អ្នក​គួរតែ​ជួប​គ្រួសារ​ខាង​ប្រុស ដើម្បី​អាច​ដឹង​ថា​អ្នក​អាច​រស់នៅ​ជាមួយ​ពួក​គេ​បាន​ឬទេ ទើប​មិនកើត​ជម្លោះ ឬ​រឿង​មិន​ពេញចិត្ត​ក្រោយ​ពេល​ដែល​រៀប​ការ​រួច​។

4.​ក្នុង​នាម​ជានា​រី គួរតែ​រក្សា​សម្រស់ និង​លុយកាក់​របស់​ខ្លួន​ឲ្យ​បាន​ល្អ មិន​គួរ​ព្រោះតែ​មាន​ប្តី ហើយ​បោះបង់​រឿង​ពីរ​នេះ​ចោល​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ទាំង​ស្វាមី​អ្នកផង​ដែរ​ពេល​ដែល​អ្នក​មិន​ប្រយ័ត្ន​។

5.​អ្នក​មិន​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​ប្រើ​អំពើ​ហឹ​ង្សា​ឡើយ ព្រោះ​អ្នក​នឹង​មិន​អាច​ទទួល​បាន​សុភមង្គល​ឡើយ​។ ជា​ពិសេស អ្នក​នឹង​ត្រូវ​បាន​គេ​វាយ​រាល់ថ្ងៃ​ពេល​ដែល​គេ​មិន​សប្បាយចិត្ត ម្តង​ៗ​។

6.​អ្នក​គួរតែ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​មាន​ចរិត​ស្រ​ដៀង​អ្នក ទើប​អ្នក​ទាំង​ពីរ​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរអង្វែង ព្រោះ​អ្នក​អាច​មានគំនិត​ដូច​គ្នា​។ ដូចនេះ អ្នក​គួរតែ​ឈ្វេងយល់​ពី​រឿង​ទាំងនេះ​ឲ្យ​បាន​ច្បាស់ ទើប​អាច​ទទួល​បាន​សុភមង្គល (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ