ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​ស្ទាក់​រថយន្ត​បា.ញ់​៥​គ្រាប់ ស្លា.ប់​ម្នាក់ អ្នក​បា.ញ់​កំពុង​ភ្នែក​.​ស​ហើយ​ពេល​នេះ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សំឡេង​កាំភ្លើង​ដែល​ផ្ទុះ​បន្តបន្ទាប់​គ្នា​ចំនួន​៥​គ្រាប់ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ដេក​លង់លក់ បាន​ភ្ញាក់​ពី​ដំណេក​ទាំង​អារ​ម្ម​ណ៍​ភ័យ​ខ្លាច ព្រោះ​មិនដឹង​ថា​មានរឿង​អ្វី លុះ​មួយសន្ទុះ​ក្រោយមក ទើប​ដឹង​ថា​ជា​សំឡេង​កាំភ្លើង​របស់​សមត្ថកិច្ច ដែល​ផ្ទុះ​ដើម្បី​បញ្ឈប់រថយន្ត​របស់​ជនសង្ស័យ​។ ខ្លះ​ថា​បាញ់​ដោយ​កាំភ្លើង​អាកា…

ខេត្តព្រៃវែង ៖ សំឡេង​កាំភ្លើង​ដែល​ផ្ទុះ​បន្តបន្ទាប់​គ្នា​ចំនួន​៥​គ្រាប់ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ដេក​លង់លក់ បាន​ភ្ញាក់​ពី​ដំណេក​ទាំង​អារ​ម្ម​ណ៍​ភ័យ​ខ្លាច ព្រោះ​មិនដឹង​ថា​មានរឿង​អ្វី លុះ​មួយសន្ទុះ​ក្រោយមក ទើប​ដឹង​ថា​ជា​សំឡេង​កាំភ្លើង​របស់​សមត្ថកិច្ច ដែល​ផ្ទុះ​ដើម្បី​បញ្ឈប់រថយន្ត​របស់​ជនសង្ស័យ​។ ខ្លះ​ថា​បាញ់​ដោយ​កាំភ្លើង​អាកា ខ្លះ​ថា​កាំភ្លើងខ្លី ម្នាក់​ៗ​ខំ​លាក់​ខ្លាំង​ណាស់ ព្រោះ​ពេល​នេះ​ម្នាក់​ៗ​កំពុង​ភ្នែក​.​ស​ហើយ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នូ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៣ មិ​នា នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំ
រ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដោយ​កំលាំង​ប៉ូលិស​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​សឹ​ង្ហ ចំនួន​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ បាន​ស្ទាក់​ឃាត់​ចាប់​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ ភ្នំពេញ ២AF ២៦៧៩ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ម៉​ន រ៉ា​វុ​ធ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត និង​រួម​ដំណើរ​ដោយ​បុរស​ម្នាក់​ឈ្មោះ វ៉ា​ន់ ខេ​ម​រិ​ន្ទ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

ជុំវិញ​ហេតុការណ៍​នៃ​ការ​ផ្ទុះអាវុធ​នេះ ខាង​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ មាន​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ផា​ន់ សុ​ឌី ភេទ​ប្រុស មានស្រុក​កំណើត​នៅ​ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច បច្ចុប្បន្ន​ជា​ជាង​ជួសជុល​រថយន្ត​នៅ​រាជធានី​ភ្នំពេញ បាន​ទូរ​សព្ទ័​ប្តឹង​មក​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​សឹ​ង្ហ​ថា រថយន្ត​របស់​គេ​ម៉ាក​ព្រូស ស្លាក​លេខ ២AF ២៦៧៩ ត្រូវ​បាន​ចោរលួច ហើយ​តាម​ការ​ឆែក​មើល GPS រថយន្ត​នេះ​ក្រុម​ចោរ​កំពុង​បើក​តាម​ផ្លូវជាតិ​លេខ​១ ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​តំបន់​អ្នក​លឿង ហើយ​ពេល​នេះ​រូបគេ​ជា​ម្ចាស់​រថយន្ត​កំពុង​ដេញ​តាម​ពីក្រោយ ដូច្នេះ​ស្នើ​សុំ​អោយ​សមត្ថកិច្ច​ជួយ​ស្ទាក់​ចាប់​អោយ​ផង​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​នេះ​ភ្លាម លោក ជា ឡា​ឌី​ន នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​កំពង់​សឹ​ង្ហ បាន​ដឹកនាំ​កំលាំង​ចំនួន​២​នាក់​ទៀត សរុប​៣​នាក់​ទាំង​រូប​លោក បាន​ចាំ​ស្ទាក់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ រហូត​ដល់​ម៉ោង​៩​យប់ ក៏​ស្រាប់តែ​ទទួល​បាន​ព័ត៌មាន​ថា រថយន្ត​សង្ស័យ​បាន​បត់​ចេញពី​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​រង្វង់​មូល​អ្នក​លឿង ឡើង​តាម​ផ្លូវជាតិ​លេខ​១១ ឆ្ពោះទៅ​ទីរួមខេត្ត​ព្រៃវែង​វិញ ទើប​លោក​មេ​ប៉ុស្តិ៍​ទាក់ទង​ទៅ​ខាង​មន្ត្រី​អាវុធហត្ថ​ខេត្ត អោយ​ចេញ​ជួយ​ស្ទាក់​នៅ​ចំណុច​ផ្លូវកែង​ស្នេ​ហ៌ រហូត​ដល់​ម៉ោងជាង​១០​យប់ កំលាំង​អាវុធហត្ថ​ខេត្ត ក៏​ប្រទះ​ឃើញ​រថយន្ត​សង្ស័យ​បត់​ចេញពី​ចំណុច​ផ្លូវកែង​ស្នេ​ហ៌ ឆ្ពោះទៅ​កាន់​ទីរួមស្រុក​បាភ្នំ​វិញ ទើប​ផ្តល់​ព​ត៌​មាន​អោយ​លោក​មេ​ប៉ុស្តិ៍​ជា ឡា​ឌី​ន ដាក់​កំលាំង​ស្ទាក់​ចាំ នៅ​ចំណុច​ភូមិ​គោក​សណ្តែក ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ម៉ោង​១១​យប់ ក៏​ឃើញ​រថយន្ត​សង្ស័យ​មក​ដល់​មែន ហើយ​លោក​មេ​ប៉ូ​ស្តិ៍ និង​កំលាំង​របស់​លោក បាន​បា​រ៉ា​ស់​បិទផ្លូវ​និង​ព្យាយាម​ឃាត់​រថយន្ត​ជនសង្ស័យ​អោយ​ឈប់ តែ​រថយន្ត​ជនសង្ស័យ​មិន​ព្រម​ឈប់ ហើយ​បាន​បើក​បុក​ទំ​លុះ​បា​រ៉ា​ស់​សមត្ថកិច្ច​ទៀត ទើប​មានការ​ផ្ទុះអាវុធ​ឡើង ដោយ​កំលាំង​របស់​លោក​មេ​ប៉ូ​ស្ត​៌​បាន​បាញ់​ចំនួន​៥​គ្រាប់ ទៅ​លើ​រថយន្ត​ជនសង្ស័យ បណ្តាល​អោយ​ត្រូវ​ជនសង្ស័យ ម៉​ន រ៉ា​វុ​ធ ចំនួន​៣​គ្រាប់​ត្រង់​ក្បាល ធ្វើ​អោយ​រថយន្ត​រេ​ចង្កូត​ចេញពី​ផ្លូវ​ធ្លាក់​ទៅ​បុក​គល់ឈើ​ដែល​នៅ​ចិញ្ចើមថ្នល់ ពេញទំហឹង​ទើប​ទៅ​មុខ​លែង​រួច ហើយ​កំលាំង​សមត្ថកិច្ច​ក៏​ចូល​ទៅ​ក្រសោប​ចាប់​ជនសង្ស័យ​តែ​ម្តង​។

រឿង​នេះ​កំពុង​កើត​មាន​ចម្រូងចម្រាស​ធ្ងន់ធ្ងរ​ណាស់ ដោយ​ចោទ​ថា​ចោរលួច​រថយន្ត ។ ប៉ុន្តែ​ការ​ចោទ​នេះ​សង្ស័យ​មិន​ពិត ។ ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ