ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុ​ជាតិ ធ្លាក់​ដៃដល់​តាម​ស្មើ​ជើង​ថ្មី​អីុរ៉​ង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​ទី​២៤ មីនា មុន​នេះ កីឡា​ករ​ល្បីល្បាញ បង្គោល​ក្រហម មាស សុ​ជាតិ តាម​ស្មើ​កីឡាករ​ជើង​ថ្មី​មក​ពី​អីុ​រ៉​ង់​មិន​ចង់បាន…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​ទី​២៤ មីនា មុន​នេះ កីឡា​ករ​ល្បីល្បាញ បង្គោល​ក្រហម មាស សុ​ជាតិ តាម​ស្មើ​កីឡាករ​ជើង​ថ្មី​មក​ពី​អីុ​រ៉​ង់​មិន​ចង់បាន ខណៈ​ដែល​លទ្ធផល​នេះ អ្នកខ្លះ​បាន​ទាំង​លើក​ឡើង​ថា ឱ្យ​ស្មើ​ព្រោះតែ​គណៈកម្មការ​ឱ្យ​យោងមុខ​មាត់​នោះ​ផង​។

លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​លើក​នេះ ហាក់​ធ្វើ​ឱ្យ មាស សុ​ជាតិ រង​នូវ​ការ​រិះគន់​ថា បណ្ដោយ​ខ្លួន​ឱ្យ​ធ្លាក់ដៃ ប៉ុន្តែ​ក៏​ត្រូវ​អ្នកខ្លះ​ថា បណ្ដាល​មក​ពី​ជើង​ថ្មី​អីុ​រ៉​ង់ គឺជា​កីឡាករ​ល្អ​ដែរ​ប៉ុណ្ណោះ​។ គ្មាន​អ្នក​ណា​មិន​ស្គាល់​នោះ​ទេ​ថា កីឡាករ មាស សុ​ជាតិ គឺជា​ជើង​ខ្លាំង​ម្នាក់ ដែល​មាន​ប្រវត្តិ​វាយ​ផ្ដួល​កីឡាករ​ខ្លាំង​ៗ​រាប់​មិន​អស់​នៅ​លើ​សង្វៀន​អន្តរជាតិ ជា​ពិសេស​កីឡាករ​ថៃ​ល្អ​ៗ​។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​កីឡាករ​រូប​នេះ ត្រូវ​គេ​កត់​សម្គាល់ថា បាត់​មុខ​មួយ​រយៈ ហើយ​ការ​បង្ហាញខ្លួន​លើក​ក្រោយ​ៗ បែរជា​រៀង​ធ្លាក់ដៃ​ជាង​មុន​។

អ្វី​ដែល​គេ​កាន់តែ​ខកចិត្ត​ទៀត​នោះ គឺ​គេ​ប្រែប្រួល​ដល់​ថ្នាក់​ប្រកួត​ជាមួយ​កីឡាករ​អីុិ​រ៉​ង់ ដែល​គ្រាន់​ហ្វឹក​ហាត់ និង​ឡើង​សង្វៀន​នៅ​ក្នុង​ប្រទេស​ថៃ​មិន​បាន​ច្រើន​ប៉ុន្មាន គឺ​កីឡាករ Gafari Goloojeh ហើយ​រក​លទ្ធផល​ឈ្នះ​មិនឃើញ​។ គេ​បាន​ត្រឹមតែ​ស្មើ​ទាំង​វេទនា​ប៉ុណ្ណោះ បន្ទាប់​ពី​បាន​ចំណាយពេល​ប្រកួត​ពេញ​៥​ទឹក​។ ក្នុង​នោះ​កីឡាករ​អីុ​រ៉​ង់ មានឱកាស​វាយ​ចូល​ឡើង​ចាស់ដៃ​សម្រាប់​ការ​ប្រកួត​មួយ​នេះ​ផង​។

យ៉ាងណាមិញ​អ្នក​លើកទឹកចិត្ត​ចំពោះ​លោក​ក៏​បាន​សរសើរ​ថា កីឡាករ​អីុរ៉​ង់​ដ្បិតថា ជើង​ថ្មី​មក​ពី​ថៃ​មែន តែ​គេ​ក៏​ជើង​ខ្លាំង​ផង​ដែរ ទើប​កីឡាករ មាស សុ​ជាតិ វាយ​យក​ស្មើ​បាន​ទាំង​លំបាក​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ