គឿម សុវណ្ណឌឿត សម្រេចគោលដៅ ឡើងជុំទី២ នៅទីបំផុត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតរដូលកាលទី៥ នៃប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីថ្ងៃ២៣ មីនា នៅសង្វៀនប៉ុស្តិ៍លេខ៥ កីឡាករបង្គោលខៀវ គឿម សុវណ្ណឌឿត…
រាជធានីភ្នំពេញ ៖ ការប្រកួតរដូលកាលទី៥ នៃប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីថ្ងៃ២៣ មីនា នៅសង្វៀនប៉ុស្តិ៍លេខ៥ កីឡាករបង្គោលខៀវ គឿម សុវណ្ណឌឿត…
រាជធានីភ្នំពេញ ៖ ការប្រកួតរដូលកាលទី៥ នៃប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីថ្ងៃ២៣ មីនា នៅសង្វៀនប៉ុស្តិ៍លេខ៥ កីឡាករបង្គោលខៀវ គឿម សុវណ្ណឌឿត គឺជាអ្នកឈ្នះបានឡើងទៅវគ្គ១៦ក្រុម។ យ៉ាងណាមិញទម្រាំបានឈ្នះក៏ប្រកួតអស់ពីសមត្ថភាពផងដែរ។ ការប្រកួតកីឡាប្រដាល់កំពូលជើងឯកTV5 BOXING KNOCK OUT SERIES(K-Cement)ដែលបានរៀបចំធ្វើឡើងរាល់ល្ងាចថ្ងៃសៅរ៍ ចាប់ពីម៉ោង៦ល្ងាចនេះ មានអ្នកទស្សនាយ៉ាងកកកុញដូចសព្វដង។
សម្រាប់គូពានរង្វាន់ប្រភេទ៥៤គីឡូក្រាមអ្នកប្រដាល់អេលីត ប៊ុនសិទ្ធ មកពីក្លិបឆ្មាសែនសុខគុនខ្មែរ ជួបជាមួយកីឡាករគឿម សុវណ្ណឌឿត មកពីក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបង។ ឆាកប្រយុទ្ធមួយគូនេះបានក្លាយជាផ្ទាំងស៊ីបសម្រាប់ការតាមគយគន់ចាំអ៊ុតរបស់អ្នកមកមើលផ្ទាល់ថា មួយណាប្រកួតលោតជាងមួយណាក្នុងជុំទី១នេះ។
ឆ្លងកាត់ការបើកឆាកប្រយុទ្ធតាងពីជំហ៊ានដំបូងកីឡាករ ប៊ុន សិទ្ឋ ហាក់មើលឃើញថា ប្រឹងប្រយុទ្ធតែឃើញថា ស្នៀតប្រយុទ្ធចេញមកមានការទប់កម្លាំងខ្លាំង ដោយសុវណ្ណឌឿត វាយចូលបន្តបន្ទាប់នៅទឹកទី២ដល់ទឹកទី៣ ពេញៗអាចសន្និដ្ឋានថា សុវណ្ណ ឌឿត ដឹងតែមានឱកាសតែមជាង។
នៅពេលប្រកាសយកឈ្នះគឿម សុវណ្ណឌឿត ពិតជាអាចឈ្នះមែនដោយពិន្ទុឈ្នះផិតផើយគ្នាមិនសូវជាដាច់ឆ្ងាយពេកឡើយ។ យ៉ាងណាមិញសុវណ្ណឌឿត ត្រូវបង្កើនស្នាដៃបន្តទៀតដើម្បីតតាំងនៅជុំទី២ ដែលមានជើងខ្លាំង១៦រូបត្រូវប្រកួតយកឈ្នះតែ៨នាក់បន្តចូលជុំទី៣៕
ចែករំលែកព័តមាននេះ