ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​គ្នា​៥​ខែ​ហើ​​យ​មិន​អី លុះ​២​ថ្ងៃ​​​ឡើង​​ផ្ទះ​សំណាក់​ជាប់​គ្នា​រហូត​៥​ដង​ បែក​ធ្លាយ…

5 ឆ្នាំ មុន
  • កណ្តាល

តា​ខ្មៅ ៖ បុរស​ម្នាក់​ធ្វើការ​ជាមួយ​នារី​ម្នាក់​បាន​៥​ខែ​តែ​មិនដឹង​សោះ​ថា នាង​ជា​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ដោយសារ​តែ​ជួប​មុខ​គ្នា​រាល់ថ្ងៃ​ពួក​គេ​ទាំង​ពីរ​ក៏​ចាប់ផ្តើម​ស្រឡាញ់​គ្នា និង​ធ្លាប់​ដើរ​លេង​ជាមួយ​គ្នា​ជា​ច្រើន​ដង ប៉ុន្តែ​មិន​ធ្លាប់​រួម​ភេទ​ទេ តែ​ថ្ងៃមួយ​បុរស​រូប​នោះ​បបួល​នាង​ដើរ​លេង​នៅ​កោះ​ពេជ្រ​រហូត​ឡើង​ដេក​ផ្ទះសំណាក់​បាន​សម្រេច​២​ដង លុះ​ស្អែក​ឡើង​ពួក​គេ​ទាំង​ពីរ​នាំ​គ្នា​ឡើងផ្ទះ​សំណាក់​ដដែល​រហូត​សម្រេច​៣​ដង​ថែម​ទៀត ទើបត្រូវ​ម្តាយ​ឪពុក​នាង​សួរនាំ​ដឹង​រឿងរ៉ាវ…

តា​ខ្មៅ ៖ បុរស​ម្នាក់​ធ្វើការ​ជាមួយ​នារី​ម្នាក់​បាន​៥​ខែ​តែ​មិនដឹង​សោះ​ថា នាង​ជា​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ដោយសារ​តែ​ជួប​មុខ​គ្នា​រាល់ថ្ងៃ​ពួក​គេ​ទាំង​ពីរ​ក៏​ចាប់ផ្តើម​ស្រឡាញ់​គ្នា និង​ធ្លាប់​ដើរ​លេង​ជាមួយ​គ្នា​ជា​ច្រើន​ដង ប៉ុន្តែ​មិន​ធ្លាប់​រួម​ភេទ​ទេ តែ​ថ្ងៃមួយ​បុរស​រូប​នោះ​បបួល​នាង​ដើរ​លេង​នៅ​កោះ​ពេជ្រ​រហូត​ឡើង​ដេក​ផ្ទះសំណាក់​បាន​សម្រេច​២​ដង លុះ​ស្អែក​ឡើង​ពួក​គេ​ទាំង​ពីរ​នាំ​គ្នា​ឡើងផ្ទះ​សំណាក់​ដដែល​រហូត​សម្រេច​៣​ដង​ថែម​ទៀត ទើបត្រូវ​ម្តាយ​ឪពុក​នាង​សួរនាំ​ដឹង​រឿងរ៉ាវ ហើយ​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ផ្ទះសំណាក់​មួយ​កន្លែង​យីហោ «២២២» ស្ថិត​ក្នុងភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល​។

ជន​រង​គ្រោះ​អាយុ​១៤​ឆ្នាំ ទីលំនៅ​ក្រុង​តា​ខ្មៅ ចំណែក​ជនសង្ស័យ​ឈ្មោះ សំ ច​ន្ថា ហៅ​វ៉ែន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ កម្មករ​រោងចក្រ (​ឃាត់ខ្លួន​) ។

សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​ជនសង្ស័យ ធ្វើការ​នៅ​សិប្បកម្ម​កាត់​ព្រុយ​ខោអាវ​ជាមួយ​គ្នា​នៅ​ភូមិប​ត្តាជី​បាន​រយៈពេល​៥​ខែ ក្នុង​ពេល​នោះ​ជនសង្ស័យ និង​ជន​រង​គ្រោះ​ក៏​ចាប់ផ្តើម​ស្រឡាញ់​គ្នា និង​ធ្លាប់​ដើរ​លេង​ជាមួយ​គ្នា​ជា​ច្រើន​ដង ប៉ុន្តែ​មិន​ធ្លាប់​បាន​រួម​ភេទ​ជាមួយ​គ្នា​ទេ​។ លុះដល់​ថ្ងៃ​ទី​១៧ មីនា ២០១៩ ជនសង្ស័យ​បាន​បបួល​ជន​រង​គ្រោះ ដើរ​លេង​នៅ​កោះ​ពេជ្រ រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ក៏​បាន​នាំ​គ្នា​ទៅ​ដេក​រួម​ភេទ​ក្នុងផ្ទះ​សំណាក់​យីហោ «២២២» បាន​សម្រេច​ចំនួន​២​ដង ក្រោយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងខ្លួន ។

សមត្ថកិច្ច​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​១៨ មីនា បាន​បន្ត​ដេក​នៅផ្ទះ​សំណាក់​ដដែល​ទៀត ហើយ​បាន​រួម​ភេទ​ជាមួយ​គ្នា​បាន​សម្រេច​ចំនួន​៣​ដង​ទៀត​។ រហូត​ដល់​ថ្ងៃ​ទី​១៩ មីនា ទើប​ជនសង្ស័យ​នាំ​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ត្រូវ​បាន​ម្តាយ​ឪពុក​សួរនាំ​ជន​រង​គ្រោះ​ដឹង​រឿងរ៉ាវ ហើយ បាន​មក​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​តែ​ម្តង​។

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​បន្ត​តាម នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ