ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុស​នៃ​ការ​ថែរក្សា​ស្បែក​ដែល​អ្នក​កំពុង​ធ្វើ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​អារម្មណ៍​ថា ចាយ​លុយ​ទៅ​លើ​ផលិតផល​ថែរក្សា​ស្បែក​អស់​ច្រើន​ហើយ តែ​មិន​ឃើញ​បាន​ផល ? វា​ពិបាក​បន្តិច​សម្រាប់​ការ​ស្វែងរក​ផលិតផល​ណាមួយ​ឲ្យ​ត្រូវ​នឹង​ស្បែក និង​បញ្ហា​ដែល​យើង​មាន ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ប្រហែល​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​អ្នក​បាន​ប្រើ​ផលិតផល​ត្រឹមត្រូវ​ដែរ​ឬទេ?…

រាជធានី​ភ្នំពេញ ៖ មាន​អារម្មណ៍​ថា ចាយ​លុយ​ទៅ​លើ​ផលិតផល​ថែរក្សា​ស្បែក​អស់​ច្រើន​ហើយ តែ​មិន​ឃើញ​បាន​ផល ? វា​ពិបាក​បន្តិច​សម្រាប់​ការ​ស្វែងរក​ផលិតផល​ណាមួយ​ឲ្យ​ត្រូវ​នឹង​ស្បែក និង​បញ្ហា​ដែល​យើង​មាន ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ប្រហែល​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​អ្នក​បាន​ប្រើ​ផលិតផល​ត្រឹមត្រូវ​ដែរ​ឬទេ?

មិន​បាន​លាប​ក្រែ​ម​ផ្តល់​សំណើម​ក្រោយ​ពី​លាង​សម្អាត​មុខ ៖

ស្បែក​របស់​អ្នក​ងាយ​នឹង​ស្ងួត​ក្រោយ​ពី​លាង​សម្អាត ដូ​ចេះ្ន​ត្រូវ​លាប​ក្រែ​ម​ផ្តល់​សំណើម​ភ្លាម​ៗ​។ លាប​ក្រែ​ម​ផ្តល់​សំណើម​នឹង​ថែរក្សា​ស្បែក​អ្នក​ឲ្យ​មាន​ជាតិ​សំណើម និង​បំបាត់​ភាព​ស្ងួត ហើយ​តឹង​ដែល​មាន​ក្រោយ​ពី​បាន​លាងមុខ​។

អ្នកធ្វើការ​ជម្រុះ​ស្បែក​ច្រើន​ដង​ពេក ៖

វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ជម្រុះ​កោសិការ​ចាស់​នៅ​លើ​ស្បែក​ប៉ុន្តែ​កុំ​ធ្វើ​វា​ច្រើន​ដង​ពេក​។ ផលិតផល​ជម្រុះ ប្រភេទ​ស្ក្រា​ប់​ត្រូវ​ប្រើ​បន្តិច​ៗ ព្រោះ​វា​អាច​រលាក​ស្បែក​បាន​។ គួរ​ប្រើ​ផលិតផល​ណា​ដែល​ស្រាល ប្រសិនបើ​អ្នក​ចូល​ចិត្ត​ជម្រុះ​កោសិការ​ចាស់​ញឹកញាប់ ។

អ្នក​លាប​ផលិតផល​ស្បែក​មិន​ត្រូវ​តាម​ដំណាក់កាល ៖

ប្រសិនបើ​អ្នក​ធ្វើ​នូវ​ជំហាន​១០ យ៉ាង​ដើម្បី​ថែរក្សា​ស្បែក នោះ​ត្រូវ​ច្បាស់​ថា​អ្នក​លាប​ផលិតផល​ត្រូវ​តាម​ដំណាក់កាល​របស់​វា ។ គួរ​ចាប់ផ្តើម​ពី​ផលិតផល​ស្រាល ដូច​ជា ទឹក​សម្អាត toner និង សេរ៉ូម និង​ផលិតផល​អង់​ទី​អុក​ស៊ី​ដង់​ដូច​ជា វីតាមីន C ។ បន្ទាប់​មក​លាប​ផលិតផល​ដែល​ខ្លាំង ដូច​ជា​ក្រែ​ម​ភ្នែក ក្រែ​ម​ការពារ​សំណើម និង​ឡេ​ការពារ​កម្តៅថ្ងៃ ។

អ្នក​ភ្លេច​ប្តូរ​ស្រោមខ្នើយ​ឲ្យ​បាន​ញឹកញាប់ ៖ ពួក​យើង​តែងតែ​ផ្លាស់​ប្តូរ​សំលៀក​បំពាក់​រាល់ថ្ងៃ ប៉ុន្តែ​យើង​ជា​រឿយ​ៗ បាន​ភ្លេច​ពី​កម្រាល​ខ្នើយកើយ​របស់​យើ​ញ​ដែល​ផ្ទុក​នូវ​មេរោគ និង​ធូលី​ជា​ច្រើន​។ អ្នកជំនាញ​ខាង​ស្បែក​បាន​ណែនាំ​ឱ្យ​បោក​សម្អាត​ស្រោមខ្នើយ​ឲ្យ​បាន​ញឹកញាប់​យ៉ាងតិច​ម្តង​ក្នុង​មួយ​អាទិត្យ​! តើ​អ្នក​បោក​ស្រោមខ្នើយ​លើក​ចុង​ក្រោយ​នៅ​ពេល​ណា?

អ្នក​មិន​បាន​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ៖

ប្រហែល 70% នៃ​រាង​កាយ​របស់​យើង​គឺ​ជាតិ​ទឹក ដែល​ជា​ហេតុ​នាំ​ឲ្យ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ទៀងទាត់ ពិតជា​មាន​សារៈសំខាន់​ណាស់ ។ ត្រូវ​ប្រយ័ត្ន​ចំពោះ​សញ្ញា​បាត់បង់​ជាតិ​ទឹក មាន​ដូច​ជាស​ភាព​ស្បែក​ស្ងួត​ហើយ​វា​នឹង​ធ្វើ​ឲ្យ​រន្ធ​រោម​មើលទៅ​ឃើញច្បាស់​ជាង​មុន​។ អ្នក​ត្រូវ​ពិសារ​ទឹក​ឲ្យ​បាន​យ៉ាងតិច​ចំនួន​ពីរ​លី​ត្រ​ក្នុង​មួយ​ថ្ងៃ ដើម្បី​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​។

តើ​អ្នក​បាន​យល់​ពី​ចំណេះដឹង​អ្វី​ដែល​ថ្មី​ទេ? ចុច​ទី​នេះ​ដើម្បី​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​និង​ស្វែង​យល់​បន្ថែម​ពី​ការ​ព្យាបាល​ស្នាម និង​មុន​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ