ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​អ្នកធំ​ខ្លះ​កោងកាច​ ធ្វើ​ឱ្យ​មាន​កង្វល់​ដល់​ម៉ែឪ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ តាម​រយៈ​បណ្តាញ​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មានការ​បង្ហោះ​ករណី​អំពើ​ហិង្សា និង​គំរាម​សម្លាប់​នៅ​ក្នុង​ហាង​អីុ​ន​ធើ​ណេ​ត​មាន​យីហោរ​៥០៧ យ៉ាង​កក្រើក​មា​នទី​តាំងនៅ​ក្រោយ​សាលា​វាលវង់ ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។…

ខេត្តកំពង់ចាម ៖ តាម​រយៈ​បណ្តាញ​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មានការ​បង្ហោះ​ករណី​អំពើ​ហិង្សា និង​គំរាម​សម្លាប់​នៅ​ក្នុង​ហាង​អីុ​ន​ធើ​ណេ​ត​មាន​យីហោរ​៥០៧ យ៉ាង​កក្រើក​មា​នទី​តាំងនៅ​ក្រោយ​សាលា​វាលវង់ ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។ ដោយ​ជនសង្ស័យ​មាន​ឋានៈ​វរសេនីយ៍ត្រី​សាន្ត សុខុម ត្រូវ​បាន​គេ​ស្គាល់​ជា​កូនប្រុស​របស់​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុ​ន​ថា​ន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តក្រចេះ បាន​រត់គេច​ខ្លួន​ក្រោយ​ពី​បាន​បង្ក​ហិង្សា​រួច ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​តាម​ប្រមាញ់​​ចាប់ខ្លួន​ផង​ដែរ​។

តាម​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សា​ខាងលើ​មា​២​នាក់ ក្នុង​នោះ​មាន ១-​ឈ្មោះ វ៉ា​ន់ ចាន់​អ​ទិ​ច្ច​បញ្ញា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម និង​២-​ឈ្មោះ យ៉េ ចិន្តា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ទី​៦ សង្កាត់​ក្រុង​ជាមួយនឹង​អ្នក​ទី​១​ដែរ ។

សមត្ថកិច្ច​បាន​រំលឹក​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៣ មីនា ២០១៩ អ្នក​រង​គ្រោះ​ទាំង​២​នាក់​បាន​មក​ដាក់​ពាក្យ​ បណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល
ខេត្ត​ជួយ​អន្តរាគមន៍​តាម​ចាប់ខ្លួន​ជន​បង្ក​នោះ​។

ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​អ្នក​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​ម៉ោង​១១​និង​៤៥​នាទី​​​យប់ ថ្ងៃ​ទី​១៨ មីនា ២០១៩ ក្នុង​ខណៈ​ដែល​ពួក​គេ​កំពុង​តែ​អង្គុយ​លេង​ហ្គេ​ម​តាម​អន​ឡាញ​នៅផ្ទះ​ណេ​ត​យីហោ​៥០៧ ម្តុំ​ក្រោយ​សាលា​វាលវង់ ដោយ​ក្នុង​នោះ​មាន​មនុស្ស​ពី​៥​ទៅ​៦​នាក់​កំពុង​តែ​នាំ​គ្នា​លេង​ហ្គេ​ម ស្រាប់​តែ​ឈ្មោះ​សាន្ត សុខុម ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០​ពណ៌​ស ពាក់​​ស្លាក​លេខ​ខេមរភូមិន្ទ ជាមួយ​និង​មនុស្ស​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​មក​ឈប់​នៅ​មុខ​ហាង ហើយ​បើក​ទ្វារ​រថយន្ត​ដើរ​ចុះ​មក រួច​ចូល​ក្នុង​ហាង​បាន​ចាប់​ទាញ​អាវ​ពួក​គេ​ឲ្យ​ចូល​ទៅ​ក្នុង​រថយន្ត និង​បាន​យក​កាំភ្លើងខ្លី​ម៉ា​កឡុក​មក​ភ្ជង់​លើ​ពួក​គេ​ទាំង​២​នាក់​។

ជន​រង​គ្រោះ​បន្ត​ថា គ្រានោះ​ពួក​គេ​បាន​ចុះ​ពីលើ​រថយន្ត​មក​ចូល​ក្នុង​ហាង​ណេ​ត ក៏​ត្រូវ​បាន​ឈ្មោះ​សុខុម ដើរ​តាម​ពី​ខាងក្រោយ​ចូល​មក​ដែរ និង​បាន​ទះកំផ្លៀង​មក​លើ​ពួក​គេ​ចំនួន​៤​កំភ្លៀង​ថែម​ទៀត និង​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់ បន្ទាប់​មក​ពួក​គេ​បាន​គេចខ្លួន​ពី​កន្លែង​លេង​ហ្គេ​ម​មក​ផ្ទះ​បាត់​ទៅ ។ ជន​រង​គ្រោះ​សំណូមពរ​សូម​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាម​ច្បាប់​លើ​ជន​បង្ក ។

លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុ​ន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​វិញ​បាន​បំភ្លឺ​អង្គភាព​ព័ត៌​មាន​ក្នុងស្រុក​មួយ ដោយ​បាន​លើក​ហេតុផល​ថា រូប​លោក​សូម​ទទួលស្គាល់​កំហុស​របស់​កូនប្រុស​ឈ្មោះ​សាន្ត សុខុម តែ​អង្គហេតុ​ដំបូង​កូនប្រុស​របស់​លោក​បាន​ជិះ​រថយន្ត​ទៅ​ដល់​ហាង​ណេ​ត​ខាងលើ និង​បាន​ជួប​មិត្តភក្តិ​កូនប្រុស​ឈ្មោះ​សាន្ត សុវិជ្ជា ដោយ​បាន​សួរនាំ​រក​ទីកន្លែង​ដែល​បញ្ចាំ​ម៉ូតូ និង​ខ្សែ​.​ក​ដែល​កូន​ប្រុស​បាន​លេងល្បែង​ចាញ់ ដើម្បី​លោះ​ត្រឡប់​មក​វិញ ដោយសារ​តែ​មិន​ព្រម​ប្រាប់​នោះ ក៏​បណ្តាល​ឲ្យ​មាន​ជម្លោះ​កើតឡើង​តែ​ម្តង ។ គាត់​ថា កូនប្រុស​ពៅ​របស់​គាត់​កន្លង​មក ធ្លាប់​យក​រថយន្ត​របស់​គាត់ (​សាន្ត ប៊ុ​ន​ថា​ន​) ទៅ​បញ្ចាំ​ដោយសារ​តែ​ចាញ់ល្បែង ។

លោក​ឧត្តមសេនីយ៍ត្រី សោ សា​វឿ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​វិញ​ឲ្យ​ដឹង​ថា រឿងហេតុ​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ មីនា ២០១៩ ហើយ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ មីនា ២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ជន​បង្ក​ជា​មន្ត្រី​អាវុធហត្ថ​នោះ កម្លាំង​របស់​លោក​កំពុង​តែ​បំពេញ​នីតិវិធី​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ