ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​អាណិត​ខំ​ជួយ បែរជា​លេង​ល្បិច​មួយ​​ស្នៀត​ដាក់​អ្នក​មានគុណ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាក្យចាស់​និយាយ​ថា «​ឈើ​កោង​វ​ល្លិ៍​ព័ទ្ធ​មនុស្ស​ខ្ចាត់ព្រាត់ កុំឱ្យ​យក​ខ្លួន​បៀត​» ពិតជា​មិន​ខុស​មែន ជាក់ស្តែង​យុវជន​ម្នាក់​ដោយសារ​ទុកចិត្ត​ហៅ​មក​នៅ​ជាមួយ​ឱ្យ​ការងារ​ធ្វើ ស្រាប់តែ​លួច​ម៉ូតូ​ម្ចាស់ផ្ទះ​ទៅ​វិញ ។ ករណី​នេះ​កើតឡើង​តាំងពី​រសៀល​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ ពាក្យចាស់​និយាយ​ថា «​ឈើ​កោង​វ​ល្លិ៍​ព័ទ្ធ​មនុស្ស​ខ្ចាត់ព្រាត់ កុំឱ្យ​យក​ខ្លួន​បៀត​» ពិតជា​មិន​ខុស​មែន ជាក់ស្តែង​យុវជន​ម្នាក់​ដោយសារ​ទុកចិត្ត​ហៅ​មក​នៅ​ជាមួយ​ឱ្យ​ការងារ​ធ្វើ ស្រាប់តែ​លួច​ម៉ូតូ​ម្ចាស់ផ្ទះ​ទៅ​វិញ ។ ករណី​នេះ​កើតឡើង​តាំងពី​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩​មក​ម្ល៉េះ នៅ​ចំណុច​ផ្ទះ​លេខ​១០ ផ្លូវជាតិ​លេខ​១ ភូមិ​តា​ង៉ូ​វ​ក្រោម​២ សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ លី យ៉ា​ណី ហៅ បុត្រ អាយុ​២២​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ មិ​ញ សុ​មេត្តា អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវជាតិ​លេខ​១ ភូមិ​តា​ង៉ូ​វ​ក្រោម​២ សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ​។

យោង​តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ មីនា មុន​កើតហេតុ​គាត់​បាន​ហៅ​ជាង​មក​ជួសជុលផ្ទះ ហើយ​ឱ្យ​ជនសង្ស័យ​ខាងលើ​ជួយ​មើល​ជាង​នៅផ្ទះ ចំណែក​គាត់​ទៅ​ធ្វើការ លុះដល់​ល្ងាច​ថ្ងៃ​ដដែល​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​បាត់​ជនសង្ស័យ ព្រមទាំង​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOMMER ពណ៌​ទឹកប្រាក់​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GA-4625 មួយ​គ្រឿង​ផង ក្រោយ​ពី​បាត់​ម្ចាស់​ម៉ូតូ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​និរោធ​ន៍​តែ​ម្តង​។

ជន​រង​គ្រោះ​បន្ត​ថា លុះដល់​ម៉ោង​ប្រហែល​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ មីនា ស្រាប់តែ​ក្មួយ​ស្រី​របស់​ម្ចាស់​ម៉ូតូ​បានឃើញ​ជនសង្ស័យ​ខាងលើ កំពុង​ជិះ​ម៉ូតូ​នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង ភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ឃាត់​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ